ការទប់ស្កាត់ការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន

ក្រុមហ៊ុនមួយចំនួនបានជំរុញឱ្យអាមេរិកស្វែងរកដៃគូ ដើម្បីទប់ស្កាត់ការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន


សមាជិកសភា ក្រុមហ៊ុនឧស្សាហកម្ម និង អ្នកជំនាញអាមេរិក កំពុងជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការជាមួយប្រទេសផ្សេងៗទៀត ក្នុងការបង្កើនការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន។ ការជំរុញនេះធ្វើឡើង ម្យ៉ាងដើម្បីបង្កើនប្រសិទ្ធភាពរបស់ក្រុមហ៊ុនពួកគេ ហើយម្យ៉ាងទៀតដើម្បីកាត់បន្ថយការខូចខាតចំពោះអាជីវកម្មរបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីគី អេស៊ា។
ការទប់ស្កាត់ការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន

អតីតមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនបានជំរុញឱ្យធ្វើសកម្មភាពពហុភាគីនៅក្នុងសវនាការមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ដែលរៀបចំឡើងដោយគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។

លោក ខូរដេល ហាល់ អតីតអនុរដ្ឋមន្ត្រីស្ដីទីនៃក្រសួងពាណិជ្ជកម្មទទួលបន្ទុកឧស្សាហកម្ម និងសន្តិសុខអាមេរិក បាននិយាយថា អាមេរិកត្រូវធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីធានាបានថា អាមេរិកកំពុងធ្វើឱ្យការត្រួតពិនិត្យស៊ីសង្វាក់គ្នានៅកន្លែងណាដែលអាចធ្វើទៅបាន និងអនុវត្តការត្រួតពិនិត្យឱ្យបានល្អបំផុតឱ្យអស់លទ្ធភាព។

ចំណែកលោក ម៉ាទីន រ៉ាស៊ើ (Martijn Rasser) អតីតមន្ត្រីចារកម្មជាន់ខ្ពស់របស់ទីភ្នាក់ងារស៊ើបការណ៍ របស់សហរដ្ឋអាមេរិក បាននិយាយថា វិធីសាស្រ្តសម្របសម្រួលពហុភាគីក្នុងការគ្រប់គ្រងការនាំចេញ គឺមិនមែនគ្រាន់តែជាការចង់បានប៉ុណ្ណោះទេ ប៉ុន្តែជារឿយៗ គឺចាំបាច់ត្រូវឱ្យមានប្រសិទ្ធភាពផងដែរ។

លោក រ៉ាស៊ើ បានអំពាវនាវឱ្យសភាបង្កើតតំណែងជាបេសកជនពិសេសសម្រាប់ការត្រួតពិនិត្យការនាំចេញ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន ដែលរួមបញ្ចូលក្រុមហ៊ុនអាមេរិកជាង ២៨០ នៅក្នុងប្រទេសចិន បានកត់សម្គាល់ស្រដៀងគ្នានេះដែរថា វាគួរតែធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិក ដើម្បីអភិវឌ្ឍការត្រួតពិនិត្យជាពហុភាគីលើការនាំចេញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្រុមផ្សេងទៀត រួមទាំងក្រុមប្រឹក្សាឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន សមាគមបច្ចេកវិទ្យាអ្នកប្រើប្រាស់ និងសមាគមឧស្សាហកម្មបន្ទះគ្រឿងអេឡិចត្រូនិកដែរនោះ ក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តផងដែរ។

លោក ខេវិន វ៉ូហ្វ (Kevin Wolf) អ្នកជំនាញត្រួតពិនិត្យការនាំចេញនៅក្រុមហ៊ុនច្បាប់ អេគិន ហ្គាំ (Akin Gump) បានធ្វើសំណើសុំបង្កើតក្របខ័ណ្ឌជាក់លាក់មួយបន្ថែមទៀត ទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាទៅកាន់ប្រទេសជប៉ុនដែលជាប្រធានប្ដូរវេនបច្ចុប្បន្ននៃកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មជឿនលឿនបំផុតទាំង ៧ ផងដែរ។

តាមរយៈផែនការនេះ ក្រុមប្រទេសឧស្សាហកម្មជឿនលឿនបំផុតនីមួយៗនឹងបង្កើតប្រព័ន្ធដើម្បីធ្វើការទប់ស្កាត់ការនាំចេញទៅកាន់ប្រទេសជាក់លាក់ណាមួយដែលមានការគំរាមកំហែងផ្នែកសន្តិសុខចំពោះក្រុមហ៊ុនឧស្សាហកម្មរបស់ពួកគេ ដោយសម្រួលឱ្យមានការចែកចាយព័ត៌មានលម្អិតស្ដីពីការរឹតបន្តឹងរបស់ពួកគេ និងឱ្យមានការចែករំលែកព័ត៌មានអំពីរបៀបដែលពួកគេត្រូវពង្រឹងការអនុវត្តផងដែរ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


តើជនសង្ស័យដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការទម្លាយឯកសារសម្ងាត់យោធាអាមេរិក ជានរណា?

ព័ត៌មាន
បុគ្គលដែលត្រូវបានចោទប្រកាន់ថាជាអ្នកធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់យោធារបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺជាកងឆ្មាំជាតិការពារអាកាសរដ្ឋម៉ាសាជ…

សេដ្ឋវិទូជាន់ខ្ពស់អាមេរិកអះអាងថា ចិនចង់ឲ្យប្រាក់ដុល្លារ ដែលជារូបិយបណ្ណបម្រុងអន្តរជាតិចុះខ្សោយ

ព័ត៌មាន
សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានអាមេរិក បានអះអាងថា ចិនចង់ឲ្យប្រាក់ដុល្លារដែលជារូបិយវត្ថុបម្រុងអន្តរជាតិចុះខ្សោយ ហើយថា សហរដ្ឋអាមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ