វិស័យពាណិជ្ជកម្ម

អ្នកជំនាញជំរុញឱ្យថៃ ត្រូវរៀនរស់ជាមួយចិន ដោយភាពឆ្លាតវៃ ដើម្បីទាញយកបច្ចេកវិទ្យាទំនើប និងចៀសផុតពីការកេងប្រវ័ញ្ចសេដ្ឋកិច្ច


លោក ហ្វ៊ូអាឌី ភីតស៊ុវ៉ាន់ (Fuadi Pitsuwan) សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ ថាំម៉ាសាត (Thammasat) បាននិយាយថា ក្រុងបាងកក ត្រូវតែរៀនរស់ជាមួយចិន ដើម្បីទាញអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើបរបស់ប្រទេសនេះ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ថៃ ក៏ត្រូវការពារតម្លៃសេដ្ឋកិច្ចជាតិ និងទប់ស្កាត់ការកេងប្រវ័ញ្ចដែលបណ្តាលមកពីការហូរចូលនៃទំនិញតម្លៃថោក ដែលអាចសម្លាប់អាជីវកម្មក្នុងស្រុកផងដែរ។
វិស័យពាណិជ្ជកម្ម
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World កាលពីថ្ងៃទី១៩ ខែមករា លោក ហ្វ៊ូអាឌី បានបង្ហាញទស្សនៈថា បច្ចុប្បន្នអ្នកជំនាញការវ័យក្មេងរបស់ថៃ លែងសូវមានជំនឿចិត្តលើការពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាម៉េរិក ដូចកាលពីមុនទៀតហើយ ដោយភាពជឿជាក់លើឋានៈជាសម្ពន្ធមិត្តយូរអង្វែងជាមួយក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ។

លោកសាស្ត្រាចារ្យរូបនេះបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពជឿនលឿននៃបច្ចេកវិទ្យារថយន្តអគ្គិសនី (EV) របស់ចិន តែលោកដាស់តឿនដល់ពលរដ្ឋថា ការប្រើប្រាស់ផលិតផលចិន កាន់តែច្រើននឹងធ្វើឱ្យរោងចក្រផលិតរថយន្តមួយចំនួននៅថៃ ត្រូវបង្ខំចិត្តបិទទ្វារ។ លោក ហ្វ៊ូអាឌី បានព្រមានថា បញ្ហាប្រឈមធំបំផុតនោះថា តើថៃ ត្រូវធ្វើដូចម្តេច ដើម្បីទទួលបានបច្ចេកវិទ្យាចិន ដោយមិនរងការកេងប្រវ័ញ្ច? ជាពិសេសនៅពេលដែលការនាំ​ចូលទំនិញមានតម្លៃថោកពីចិន កំពុងគំរាមកំហែងដល់សហគ្រាសធុនតូច និងមធ្យមរបស់ថៃ។

ជាមួយគ្នានេះ លោក បានរំឮកពីមេរៀនប្រវត្តិសាស្ត្រកាលពីប៉ុន្មានទសវត្សរ៍មុន​ដែលថៃ ធ្លាប់ព្រួយបារម្ភពីការចូលមកដណ្តើមទីផ្សាររបស់ជប៉ុន រហូតមានការរិះគន់ក្រុមហ៊ុនជប៉ុនថា ជាសត្វសេដ្ឋកិច្ច។ ប៉ុន្តែនៅទីបំផុត ថៃ បានប្រើប្រាស់យុទ្ធសាស្ត្របណ្តាក់ទុនរួមគ្នារហូតអាចប្រែក្លាយជប៉ុន ឱ្យទៅជាដៃគូសេដ្ឋកិច្ចដ៏ជិតស្និទ្ធបំផុត។ លោកបានចោទជាសំណួរថា តើនៅពេលនេះ ថៃ អាចយកឈ្នះលើបញ្ហាប្រឈមដដែលនេះ ជាមួយប្រទេសចិន បានម្តងទៀតដែរឬទេ?៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ចិន សម្រេចបានកំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៥ តែអ្នកជំនាញចាត់ជាកំណើនលាក់បាំងបញ្ហា

ទិន្នន័យផ្លូវការចេញផ្សាយនៅថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា សេដ្ឋកិច្ចចិនសម្រេចបានកំណើន៥% ក្នុងឆ្នាំ២០២៥ ដែលជាអត្រាកំណើនយឺតបំផុត…

IMF ព្យាករថា AI នឹងក្លាយជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ តែព្រមានឱ្យប្រុងប្រយ័ត្នលើការវិនិយោគលើបច្ចេកវិទ្យានេះ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះស្ថិរភាពសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៦ ដោយមើលឃើញថា ការរីកចំរើននៃបច្ចេកវិទ្យា ឬ A…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ