ទីផ្សារមូលបត្រថៃ

អ្នកជំនាញព្រមានអំពីប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ទីផ្សារមូលបត្រថៃ ក្រោយរដ្ឋប្រកាសយកពន្ធ


ប្រធានទីផ្សារមូលបត្ររបស់ថៃ បានអះអាងថា ផែនការរបស់រាជរដ្ឋាភិបាលថៃលើការយកពន្ធចំពោះការលក់មូលបត្រនោះ នឹងកាត់បន្ថយនូវភាពប្រកួតប្រជែងរបស់ទីផ្សារមូលបត្រនៅក្នុងប្រទេសថៃ ពីព្រោះថា វានឹងធ្វើឲ្យអ្នកវិនិយោគត្រូវចំណាយកាន់តែខ្ពស់ជាងមុនលើការវិនិយោគ។ អ្នកជំនាញ ក៏បានស្នើរដ្ឋាភិបាលថៃពន្យារពេលយកពន្ធសិន ដោយទុកពេលឲ្យអ្នកវិនិយោគបានរៀបចំខ្លួនជាមុន។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ទីផ្សារមូលបត្រក្នុងប្រទេសថៃ
ដោយ

ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​ប្រកាស​នៅ​ស​ប្ដា​ហ៍​មុន​នេះ​ថា ក្រសួង​មាន​ផែនការ​នឹង​យកពន្ធ ០,១% ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ ចំពោះ​ការ​ជួញដូរ​មូល​ប​ត្រ​ទាំងឡាយ​ណា ដែល​មាន​ទំហំ​ជួញដូរ​ប្រចាំខែ​ចាប់ពី ១​លាន​បាត ឬ​ស្មើនឹង​ប្រមាណ​៣​ម៉ឺន​ដុល្លារ​ឡើង​ទៅ​។ ក្រោយ​ពី​មានការ​ប្រកាស​ឡើង​បែប​នេះ ការ​ជួញដូរ​លើ​ទីផ្សារ​មូល​ប​ត្រ​ថៃ បាន​បង្ហាញ​សញ្ញា​អវិជ្ជមាន​ភ្លាម​ៗ​ផង​ដែរ​។

ទោះ​យ៉ាងណា ឥ​ទ្ធ​ពល​អវិជ្ជមាន​ទាំងនោះ ត្រូវ​បាន​គ្រប់គ្រង​បាន​មក​វិញ ដោយសារ​តែ​មូលនិធិ​វិនិយោគ​ពី​បរទេស និង​អ្នក​វិនិយោគ​ជា​ច្រើន បាន​កែសម្រួល​ផលប​ត្រ​របស់​ពួក​គេ​រួច​ទៅ​ហើយ ខណៈ​ដែល​ទីផ្សារ កំពុង​ឈាន​ទៅ​ដល់​ថ្ងៃ​បិទ​ការ​ជួញដូរ​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាប់​ចុងឆ្នាំ​ខាង​មុខ​នេះ​។

ទោះជា​បែប​នេះ​ក្ដី លោក ផា​ខន ភី​តា​ថា​វ៉ា​ត់​ឆៃ (Pakorn Peetathawatchai) ប្រធាន​ទីផ្សារ​មូល​ប​ត្រ​របស់​ថៃ បាន​អះអាង​ថា ការ​កំណត់​យកពន្ធ​លើ​ការ​ជួញដូរ​មូល​ប​ត្រ​ពី​សំណាក់​រដ្ឋាភិបាល​ថៃ នឹង​បង្កើន​បន្ទុក​ចំណាយ​សម្រាប់​អ្នក​វិនិយោគ​។

លោក​ផា​ខន បន្ថែម​ថា ទីផ្សារ​មូល​ប​ត្រ​របស់​ថៃ បាន​ជាប់​ជា​ជើងឯក​ប្រចាំ​តំបន់​រយៈពេល ៧​ឆ្នាំ​ជាប់​គ្នា​ទាក់ទង​នឹង​នឹង លំហូរ​សាច់ប្រាក់​ងាយស្រួល (Liquidity) ហើយ​ប្រាក់​ចំណូល​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​ថៃ មាន​ប្រហែល ២​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប្រធាន​ទីផ្សារ​មូល​ប​ត្រ​ថៃ​រូប​នេះ គូសបញ្ជាក់​ទៀត​ថា បញ្ហា​នៃ​ការ​ប្រមូល​យកពន្ធ​ពី​ការ​ជួញដូរ​មូល​ប​ត្រ​នេះ មិនមែន​មាន​តែ​នៅ​ប្រទេស​ថៃ​ទេ ថ្មី​ៗ​នេះ នៅ​ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ក៏​កំពុង​ពិចារណា​លើ​បញ្ហា​នេះ​ដែរ ព្រោះតែ​រដ្ឋាភិបាល​ប្រទេស​ទាំងនេះ ចង់បាន​ចំណូល​ពន្ធ​បន្ថែម ដើម្បី​យក​សាច់ប្រាក់​មក​ប្រើប្រាស់​ជំរុញ​ដល់​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច បន្ទាប់​ពី​ការ​រាតត្បាត​កូ​វី​ដ​១៩​។

តាម​ការ​វាយតម្លៃ​ពី​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​រមូល​ប​ត្រ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ អាច​នឹង​រកបាន​ចំណូល​ពន្ធ​ប្រហែល​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ពី​ការ​អនុវត្ត​គោលនយោបាយ​យកពន្ធ​លើ​ការ​ជួញដូរ​មូល​ប​ត្រ​នេះ​។

ទីផ្សារ​មូល​ប​ត្រ​ថៃ ក៏​បាន​ដាក់​ជូន​ព័ត៌មាន​ទៅ​កាន់​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​ឲ្យ​ពិចារណា​ផង​ដែរ អំពី​គោលនយោបាយ​ពន្ធ​នេះ ដែល​វា​អាច​ប៉ះពាល់​ទៅ​ដល់ទី​ផ្សារ​មូល​ប​ត្រ ហើយ​វា​ក៏​កាត់​បន្ថយ​នូវ​សមត្ថភាព​ប្រកួតប្រជែង​របស់​ទីផ្សារ​មូល​ប​ត្រ​ថៃ​ក្នុង​ក្រប​ខណ្ឌ​សកលលោក​ផង​ដែរ​។ ទីផ្សារ​មូល​ប​ត្រ​ថៃ ស្នើ​ឲ្យ​ក្រសួង​ទុក​ពេល​ឲ្យ​អ្នក​វិនិយោគ​បន្ថែម ដើម្បី​ឲ្យ​ពួក​គេ​បាន​ត្រៀមខ្លួន​ជា​មុន​សម្រាប់​ការ​អនុវត្ត​តាម​គោលនយោបាយ​ពន្ធ​នេះ​៕
None



អត្ថបទបន្ទាប់


ធនាគារ HSBC ត្រូវបានផាកពិន័យចំនួន ៨៥ លានដុល្លារ ក្រោយបរាជ័យលើដំណើរការប្រឆាំងការលាងលុយកខ្វក់

និយតករហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសបានពិន័យ ធនាគារ HSBC ប្រមាណ ៨៥ លានដុល្លារ ក្រោយធនាគារដ៏ធំលំដាប់ពិភពលោកមួយនេះ បានបរាជ័យក្នុងដំណើរក…

អាជ្ញាធរក្រុងប៉េកាំង ប្រាប់ពលរដ្ឋខ្លួនកុំឲ្យធ្វើដំណើរកម្សាន្ដ នៅអំឡុងថ្ងៃឈប់សម្រាកសំខាន់ៗនៅដើមឆ្នាំ២០២២

អាជ្ញាធរក្រុងប៉េកាំង នៅចុងសប្ដាហ៍មុននេះ បានប្រាប់ទៅកាន់ពលរដ្ឋនៅក្នុងទីក្រុងប៉េកាំងទាំងអស់ កុំឲ្យធ្វើដំណើរចាកចេញពីទីក្រុងនៅក្នុងអំឡុងថ្ងៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ