កូវីដ១៩នៅប្រទេសចិន

អាជ្ញាធរក្រុងប៉េកាំង ប្រាប់ពលរដ្ឋខ្លួនកុំឲ្យធ្វើដំណើរកម្សាន្ដ នៅអំឡុងថ្ងៃឈប់សម្រាកសំខាន់ៗនៅដើមឆ្នាំ២០២២


អាជ្ញាធរក្រុងប៉េកាំង នៅចុងសប្ដាហ៍មុននេះ បានប្រាប់ទៅកាន់ពលរដ្ឋនៅក្នុងទីក្រុងប៉េកាំងទាំងអស់ កុំឲ្យធ្វើដំណើរចាកចេញពីទីក្រុងនៅក្នុងអំឡុងថ្ងៃឈប់សម្រាកសំខាន់ៗនៅដើមឆ្នាំ២០២២ខាងមុខនេះ ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលកូវីដ១៩ ដែលកំពុងមានការរីករាលដាលខ្លាំង ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ខណៈដែលប្រទេសចិនផ្ទាល់ ក៏កំពុងត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែកុម្ភៈខាងមុខនេះផងដែរ។
ការធ្វើដំណើរក្នុងប្រទេសចិន
ដោយ

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​អាជ្ញាធរ​រដ្ឋធានី​ប៉េ​កាំ​ង បាន​អះអាង​ថា អាជ្ញា​ធរមាន​បំណង​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​ការ​ទប់ទល់​កូ​វី​ដ​១៩​មិន​ឲ្យ​ឆ្លង​រីក​រាលដាល​នៅ​ក្នុងស្រុក និង​ធានា​នូវ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ជោគជ័យ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ករ​ដូរ​រងា ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​នៅ​ខែកុម្ភៈ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​អាច​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រកបដោយ​រីករាយ សន្ដិភាព និង​ស្ងប់ស្ងាត់ ដោយ​មិន​មានការ​ឆ្លង​កូ​វី​ដ​១៩​។

ដើម្បី​ធានា​បាន​នូវ​គោលដៅ​ទាំងនេះ រដ្ឋអំណាច​ចិន​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មិន​គួរ​ចេញ​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​ក្រៅ​ទីក្រុង​នោះ​ទេ ហើយ​ការ​ជួបជុំ​មួយ​ចំនួន គួរតែ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​វិញ​។

ខេត្ត​ភាគ​ខាងជើង​ប្រទេស​ចិន គឺ​ខេត្ត ហ៊ូ​ប៉ី ដែល​នឹង​ត្រូវ​ចូលរួម​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ជាមួយ​ក្រុង​ប៉េ​កាំ​ង​ដែរ​នោះ ក៏​ដូច​ជាទី​ក្រុង​ជា​ច្រើន​ផ្សេង​ទៀត បាន​ដាក់​ចេញ​នូវ​ការ​ណែនាំ​ស្រ​ដៀង​គ្នា​នេះ​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ ក្រុមហ៊ុន​ផ្លូវ​រថភ្លើង​រដ្ឋ​ចិន បាន​លើក​ឡើង​ថា ចំនួន​អ្នកដំណើរ​តាម​រថភ្លើង​នៅ​ក្នុង​រយៈពេល​ធ្វើ​ដំណើរ ៤០​ថ្ងៃ​សម្រាប់​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​អាច​កើនឡើង​ខ្លាំង​ធៀប​នឹង​ឆ្នាំទៅ​មិ​ញ​។

គួរ​បញ្ជាក់​ថា នៅ​មុន​ពេល​កូ​វី​ដ​១៩​រាតត្បាត ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​ចិន​អំឡុង​ពេល​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន គឺ​មាន​ក្នុង​ចំនួន​ច្រើន​បំផុត ដោយសារ​តែ​ចិន មាន​អ្នក​ចំណាកស្រុក​ធ្វើ​ការងារ​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ពោល​គឺ នៅ​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ចិន មាន​ពលរដ្ឋ​ចិន​រាប់រយ​លាន​នាក់​ដែល​ចំណាកស្រុក នឹង​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​។

មន្ត្រី​គណៈកម្មការ​សុខភាព​ជាតិចិន បាន​និយាយ​ដែរ​ថា រដ្ឋាភិបាល​មិន​គួរ​ប្រើ​ច្បាប់​តឹង​រឹង​តែ​១ អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស​យ៉ាង​ដូច្នេះ​ទេ ពោល​គឺ រដ្ឋាភិបាល ឬ​អាជ្ញាធរ​តាម​តំបន់​នានា​គួរតែ​ថ្លឹងថ្លែង​មើល​ឲ្យ​មាន​តុល្យភាព រវាង​តម្រូវការ​របស់​ប្រជាជន​ក្នុង​ការ​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួក​គេ​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក និង​ការ​គ្រប់គ្រង​កូ​វី​ដ​១៩​។ យ៉ាងណា​ក៏​ដោយ​ចុះ អ្នកជំនាញ​គូសបញ្ជាក់​ថា ក្រុង​ប៉េ​កាំ​ង​ក៏​ដូច​ជា​តំបន់​ផ្សេង​ៗ​ទៀត ដែល​មាន​ហានិភ័យ​ឆ្លង​ខ្ពស់ គួរតែ​ត្រូវ​មានការ​រឹតត្បិត​ច្បាប់​តឹង​រឹង​លើ​ការ​ឆ្លង​ចេញចូល​ទីក្រុង និង​កំពង់​ផែ​ជាដើម​។ អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​មនុស្ស​វ័យ​ចំណាស់ ដែល​មាន​ហានិភ័យ​ឆ្លង​កូ​វី​ដ​១៩ ក៏​គួរតែ​ជៀសវាង​ការ​ធ្វើ​ដំណើរ និង​ការ​ជួបជុំ​នានា​ផង​ដែរ​។

ប្រទេស​ចិន​ថ្មី​ៗ​នេះ នៅ​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​ក្នុង​កម្រិត​ទាប​នៅឡើយ​បើ​ធៀប​នឹង​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ពោល​គឺ​ករណី​ឆ្លង​ក្នុង​សហគមន៍​ប្រចាំ​ថ្ងៃ​នៅ​ចិន គឺ​មាន​តិ​ជាង​១០០​នាក់​ប៉ុណ្ណោះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញព្រមានអំពីប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ទីផ្សារមូលបត្រថៃ ក្រោយរដ្ឋប្រកាសយកពន្ធ

ព័ត៌មាន
ប្រធានទីផ្សារមូលបត្ររបស់ថៃ បានអះអាងថា ផែនការរបស់រាជរដ្ឋាភិបាលថៃលើការយកពន្ធចំពោះការលក់មូលបត្រនោះ នឹងកាត់បន្ថយនូវភាពប្រកួតប្រជែងរបស់ទីផ្…

ហេតុអ្វីបានជាចិនដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូកយ៉ាងខ្លាំង ដែលបង្កឲ្យមានក្តីបារម្ភដល់ការនាំចេញរបស់អាមេរិក?

ព័ត៌មាន
ហេតុអ្វីបានជាចិនដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូកយ៉ាងខ្លាំង ដែលបង្កឲ្យមានក្តីបារម្ភដល់ការនាំចេញរបស់អាមេរិក? រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ