រូបិយប័ណ្ណ

អ្នកជំនាញព្រមានថា លុយថៃ កញ្ជ្រោលឡើងថ្លៃខ្លាំងពេក នឹងធ្វើឱ្យការនាំចេញ និងវិស័យទេសចរណ៍ថៃ ដាំក្បាលចុះនៅឆ្នាំ២០២៦


បណ្ដាក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់របស់ថៃ បានព្រមានធ្ងន់ៗថា ការនាំចេញទំនិញរបស់ប្រទេសថៃ នឹងកាន់តែធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៦ ដោយសារតែលុយបាតឡើងថ្លៃខ្លាំងពេក ដែលធ្វើឱ្យការបញ្ជាទិញធ្លាក់ចុះ។ ការនាំចេញរបស់ប្រទេសថៃ នៅឆ្នាំ២០២៦ នឹងជួបបញ្ហាប្រឈមជាច្រើនរួមមានលុយបាតឡើងថ្លៃខ្លាំងពេក ការបញ្ជាទិញធ្លាក់ចុះ និងភាពមិនប្រាកដប្រជាជុំវិញពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងស្ថានភាពពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥។
រូបិយប័ណ្ណ
ដោយ

លោក ថាណាកន កាសេតសុវណ្ណ (Thanakorn Kasetsuwan) ប្រធានក្រុមប្រឹក្សាជាតិនៃក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់ថៃ (TNSC) បានព្រមានធ្ងន់ៗថា លុយបាតថៃ កញ្ជ្រោលឡើងថ្លៃខ្លាំងពេកនឹងធ្វើឱ្យការនាំចេញ និងវិស័យទេសចរណ៍ថៃ ដាំក្បាលចុះនៅឆ្នាំ២០២៦។ លោកបានគូសបញ្ជាក់ថា ការនាំចេញរបស់ប្រទេសថៃ នៅឆ្នាំ២០២៦ នឹងជួបបញ្ហាប្រឈមជាច្រើនរួមមាន លុយបាតឡើងថ្លៃខ្លាំងពេក ការបញ្ជាទិញធ្លាក់ចុះ និងភាពមិនប្រាកដប្រជាជុំវិញពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងស្ថានភាពពាណិជ្ជកម្មពិភពលោក។

លុយបាតថៃ បានហក់ឡើងថ្លៃខ្លាំង ដោយ១ដុល្លារអាម៉េរិក ប្ដូរបានត្រឹមតែជិត៣១បាត ប៉ុណ្ណោះ ហើយលុយបាតអាចនឹងឡើងថ្លៃបន្ថែមទៀត ហើយជាលទ្ធផលនឹងធ្វើឱ្យធ្លាក់ចុះប្រាក់ចំណូលពីការនាំចេញនៅពេលប្តូរទៅជាលុយបាត។ ការបញ្ជាទិញថ្មីៗសម្រាប់ឆ្នាំ២០២៦ ក៏នឹងធ្លាក់ចុះដែរ ជាពិសេសការបញ្ជាទិញអង្ករ និងកៅស៊ូ ដែលកំពុងបង្ហាញពីការធ្លាក់ចុះរួចទៅហើយ។ ទោះជាយ៉ាងណាផលិតផលនានាដែលភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ជាសកលដូចជាគ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិច និងអាហារកែច្នៃជាដើម នៅតែមានសក្តានុពលសម្រេចបានកំណើន។

លុយបាតឡើងថ្លៃ ក៏កំពុងបង្កការព្រួយបារម្ភដល់វិស័យទេសចរណ៍របស់ថៃ ផងដែរ។ សមាគមភ្នាក់ងារទេសចរណ៍ថៃ បានព្រមានថា លុយបាតឡើងថ្លៃខ្លាំងពេកអាចធ្វើឱ្យទំនិញនាំចេញពីប្រទេសថៃ មានតម្លៃថ្លៃជាងទំនិញពីបណ្ដាប្រទេសជាគូប្រជែងដូចជា ជប៉ុន និងវៀតណាម ជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងហៀរចូលដល់ឆ្នាំ២០២៦។ ទោះជាយ៉ាងណា ប្រទេសថៃ នៅតែរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣៩លាននាក់នៅឆ្នាំ២០២៦ ដែលនាំមុខដោយភ្ញៀវទេសចរចិន ក្នុងចំនួនជិត៩លាននាក់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញអះអាងថា កម្ពុជា មិនអាចដាក់លិខិតជាលាយលក្ខអក្សរ ឬសំណើផ្លូវការជាមុនសុំចរចាបទឈប់បាញ់ទៅថៃ បានឡើយ ព្រោះវាស្មើនឹងសុំចុះចាញ់

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានទាមទារឱ្យកម្ពុជា ធ្វើសំណើជាលាយលក្ខអក្សរ ឬសំណើផ្លូវការជាមុន ដើម្បីអាចឈានទៅរកការចរចាបទឈ…

ថៃ អះអាងថា គ្មានការបណ្តេញពលរដ្ឋខ្មែរផុតកំណត់លិខិតការងារឱ្យត្រឡប់មកកម្ពុជា វិញនោះទេ

រដ្ឋមន្ត្រីក្រសួងការងារចាំផ្ទះថៃ លោកស្រី ទ្រីនុច ធៀនថង (Trinuch Thienthong) បានអះអាងថា គ្មានពលករកម្ពុជា ណាម្នាក់ ត្រូវបានតម្រូវឱ្យវិលត្រឡប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ