វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីខ្លះធ្វើឱ្យការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីធ្លាក់ចុះជាង៣៧% នៅឆមាសមាសទី១ឆ្នាំនេះ?


បើទោះបីការនាំចេញទំនិញជារួមរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងក៏ដោយ ប៉ុន្ដែការនាំចេញមុខទំនិញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅឆមាសទី១ឆ្នាំនេះ ការនាំចេញផលិតផលទាំងនេះ សម្រេចបានទឹកប្រាក់តែជិត១ពាន់លានដុល្លារប៉ុណ្ណោះ មានការធ្លាក់ចុះជាង៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តើមានកត្តាអ្វីជំរុញឱ្យការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់កម្ពុជា មានការធ្លាក់ចុះយ៉ាងដូច្នេះ?
វិស័យពាណិជ្ជកម្ម
ដោយ

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី បានស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ដែលទទួលបានចំណូលច្រើនជាងគេក្នុងចំណោមមុខទំនិញសំខាន់ៗ ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅឆមាសទី១ឆ្នាំ២០២៤នេះ ដោយសម្រេចបានក្នុងទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារ មានការធ្លាក់ចុះប្រមាណជាង ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង១ពាន់៥រយលានដុល្លារ។

ជុំវិញការនាំចេញមានការធ្លាក់ចុះនេះ ត្រូវបានឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា កំណើននៃការនាំចេញផលិលផលរបស់កម្ពុជា គឺអាស្រ័យលើតម្រូវការរបស់ទីផ្សារបញ្ជាទិញ ដូច្នេះការធ្លាក់ចុះការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី នៅឆមាសទី១ឆ្នាំ២០២៤នេះ គឺដោយសារតម្រូវការបញ្ជាទិញផលិតផលទាំងនេះមានការធ្លាក់ចុះ។

ការធ្លាក់ចុះការបញ្ជាទិញនេះអាចបណ្តាលមកពីបញ្ហាសង្គ្រាម និងភាពមិនប្រាកដប្រជារបស់សេដ្ឋកិច្ចពិភពលោក គួបផ្សំតម្រូវប្រើប្រាស់ក្នុងស្រុកនៅតាមបណ្តាប្រទេសបញ្ជាទិញមានការធ្លាក់ចុះ។

យ៉ាងណាក៏ដោយ បើមើលទៅលើការបញ្ជាទិញមុខទំនិញផ្សេងៗវិញឃើញថា ភាគច្រើន គឺសុទ្ធតែមានការកើនឡើង ដែលធ្វើឱ្យការនាំចេញជារួមមានការកើនឡើងទៅតាមនឹងដែរ។

​យ៉ាងណាក៏ដោយ ឯកឧត្តម ហេង សុខគង់ ជឿជាក់ថា ការនាំចេញផលិតផលរបស់កម្ពុជា នៅឆមាសទី២ឆ្នាំនេះ នឹងមានការកើនឡើងបន្ថែមទៀត ក្រោយអត្រាផលិតនូវផលិតផលរបស់កម្ពុជាមានសម្ទុះកើនឡើង ហើយកម្ពុជាក៏បានផលិតនូវផលិតផលថ្មីៗ ដែលមិនធ្លាប់នាំចេញនាឆ្នាំកន្លងទៅសម្រាប់នាំចេញនៅឆ្នាំនេះផងដែរ ជាពិសេសផលិតផលក្នុងឧស្សហកម្មធុនធ្ងន់ និងឧសហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា ដែលវានឹងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

​យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆមាសទី១ឆ្នាំ២០២៤នេះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ មុខទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម៕

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជា នៅមិនទាន់ល្អប្រសើរនោះទេ និងជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជា មិនទាន់មានភាពល្អប្រសើរដូចអ្វីដែលពលរដ្ឋចង់បាននៅឡើយទេ ស្របពេលដែលវិស័យទេសចរណ៍…

ថៃ ខ្លួនមួយចង់ជិះទូកពីរ ដោយចង់ចូលជាសមាជិក BRICS ផង និងចូលជាសមាជិកអង្គការ OECD ដែលគ្រប់គ្រងដោយលោកខាងលិចផង

ប្រទេសថៃ ដែលជាកូនជឹងរបស់សហរដ្ឋអាម៉េរិក ហាក់មានចិត្តសាវា ដោយខ្លួនមួយចង់ស្រវាជិះទូកពីរតាមរយៈការចង់ចូលជាសមាជិកនៃប្លុកប្រទេស BRCIS ផង ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ