ថៅកែនំស្រួយ«លីលី»ផ្តល់គន្លឹះ៣ចំណុចដើម្បីឲ្យបរទេសទទួលស្គាល់ផលិតផលខ្មែរ!
លោកជំទាវឧកញ៉ា កែវ មុំ គឺជាស្ថាបនិកក្រុមហ៊ុននំស្រួយ លីលី ដែលទទួលបានពានរង្វាន់ជា«សហគ្រាសល្អបំផុត» ពីចក្រភពអង់គ្លេស កាល…
ឥឡូវនេះ ហ្វេសប៊ុក (Facebook) បានដាក់ចេញនូវវិធានការថ្មីមួយទៀត! គឺបណ្ដាញព័ត៌មានសង្គមដ៏ធំមួយនេះ នឹងមិនទទួលការផ្សាយពាណិជ្ជកម្ម ពី Page ទាំងឡាយណា ដែលផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត (fake news) ឡើយ។
បុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុន ហ្វេសប៊ុក និយាយថា វិធានការថ្មីនេះ នឹងជួយកាត់បន្ថយការចែកចាយ ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិត និងរារាំង Page ដែលផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ កុំឲ្យរកលុយបាន។
ហ្វេសប៊ុក និយាយថា ព័ត៌មានមិនពិតបង្កផលប៉ះពាល់ចំពោះសហគមន៍របស់យើង។ វាធ្វើឲ្យពិភពលោកលែងសូវទទួលបានព័ត៌មានត្រឹមត្រូវ និងវាធ្វើឲ្យបាត់បង់ទំនុកចិត្ត៕