Facebook និង​ទូរទស្សន៍

Facebook នឹង​បើក​យុទ្ធនាការ​ធំ​វាយ​ប្រហារ​ទៅ​លើ​ទូរទស្សន៍


ហ្វេសប៊ុក (Facebook) ចាប់​ផ្ដើម​ជំរុញ​ការ​ផលិត​កម្មវិធី​ដូច​គ្នា​នឹង​កម្មវិធី​ទូរទស្សន៍ ហើយ​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​នេះ ចាប់ពី​ពាក់​កណ្ដាល​ខែ​មិថុនា តទៅ។
ហ្វេសប៊ុក​និង​ទូរទស្សន៍​ប្រជែង​គ្នា​ជា​ប្រភព​សំខាន់​បំផុត​នៃ​ការ​ផ្ដល់​ព័ត៌មាន
ដោយ

ជា​ជំហាន​ដំបូង​ ហ្វេសប៊ុក​គ្រោង​ចេញ​ផ្សាយ​កម្មវិធី​ដូច​កម្មវិធី​ទូរទស្សន៍​ជាង​ ២០​កម្មវិធី និង​បាន​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​ផលិត​កម្មវិធី​ជា​ច្រើន​ថែមទៀត។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Business Insider។ 

កម្មវិធី​ដែល​ហ្វេសប៊ុក​គ្រោង​នឹង​ចេញ​ផ្សាយ ចែក​ចេញ​ជា​ពីរ​បែប៖ មួយ​បែប​គឺ​កម្មវិធី​វែងៗ​ដែល​ចំណាយ​ថវិកា​ច្រើន និង​មួយ​បែប​ទៀត គឺ​កម្មវិធី​ខ្លីៗពី ៥ ទៅ ១០នាទី ដែល​ចំណាយ​លុយ​តិច និង​​ចេញផ្សាយ​រៀងរាល់ ២៤​ម៉ោង​ម្ដង។ 

ហ្វេសប៊ុក​មើល​ឃើញ​ថា វីដេអូ​គុណភាព​ល្អ​គឺ​ជា​វត្ថុ​សំខាន់​ក្នុង​ការ​រក្សា​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន ជាពិសេស អ្នក​ប្រើ​ប្រាស់​វ័យ​ក្មេង​ដែល​កាន់​តែ​ងាក​ទៅ​មើល​វីដេអូ​នៅលើ Snapchat។ 

ម្យ៉ាង​ទៀត ការ​បង្កើត​កម្មវិធី​វីដេអូ​នេះ ទំនង​ជា​ដើម្បី​ប្រជែង​ដណ្ដើម​ថវិកា​ផ្សាយ​ពាណិជ្ជកម្ម​ម៉ាក​យីហោ​ផលិតផល​​ ដែលពី​មុន​មក គេ​ចាយ​ទៅ​លើ​តែ​ទូរទស្សន៍។

កន្លង​មក វីដេអូ​គ្លីប​ខ្លីៗ​ដែល​ចែក​រំលែក​និង​ផ្សាយ​តាម​ហ្វេសប៊ុក គឺ​ទទួល​បាន​ជោគជ័យ​ខ្លាំង ប៉ុន្តែ គេ​នៅ​មិន​ទាន់​ប្រាកដ​ទេ​ថា អ្នក​ប្រើ​នឹង​ចូលចិត្ត​ទស្សនា​វីដេអូ​វែងៗ​នៅ​លើ​ហ្វេសប៊ុក ឬ​យ៉ាង​ណា​នោះ។ 

ជា​ជំហាន​ដំបូង ហ្វេសប៊ុក​ទំនង​ជា​នឹង​ផ្ដោត​លើ​កម្មវិធី​ពាក់ព័ន្ធ​នឹង​តារា​ហូល្លីវូដ​ល្បីៗ និង​កម្មវិធី​ដែល​ផ្ដោត​លើ​យុវវ័យ។ ទៅ​ថ្ងៃ​ខាង​មុខ​ទៀត ស្ថាបនិក​ហ្វេសប៊ុក​ថា នឹង​ផ្ដោត​លើ​កម្មវិធី​កីឡា​ផង​ដែរ៕




អត្ថបទបន្ទាប់


កម្ពុជាត្រូវការកាហ្វេជាង​១២០០តោន​ក្នុងមួយឆ្នាំៗ

ព័ត៌មាន
ហាង​​កាហ្វេ​ម៉ាក​យីហោ​ល្បីៗ​លំដាប់​ស្តង់ដារ​អន្តរជាតិ បាន​ចូល​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​អស់​ហើយ។ ម៉ាក​ល្បីៗ​ទំាង​អស់​នោះ រួម​មាន…

មិន​ធម្មតា​មែន! មានការ​​ប្រកួត​ប្រជែង​​រចនាបថ​«បង្គន់​សារធារណៈ»​ទៀតឥឡូវ?

ព័ត៌មាន
ដើម្បី​លើក​កំពស់​សោភ័ណភាព​និង​ភាព​ស្អាត​នៅ​តាម​ទីក្រុង​និង​ទី​ប្រជុំជន ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ