វិស័យពាណិជ្ជកម្ម

សិង្ហបុរី ថៃ ម៉ាឡេស៊ី និងកម្ពុជា ប្រឈមសម្ពាធកាន់តែខ្លាំង ដែលជំរុញឱ្យពន្លឿនការចរចាជាមួយអាម៉េរិក ឱ្យបានមុនថ្ងៃឱសានវាទមកដល់


សេដ្ឋកិច្ចអាស៊ានសំខាន់ៗដូចជាសិង្ហបុរី ថៃ ម៉ាឡេស៊ី និងកម្ពុជា កំពុងរងសម្ពាធកាន់តែខ្លាំងឡើងដែលជំរុញឱ្យពន្លឿនការចរចាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីឈានដល់កិច្ចព្រមព្រៀងពន្ធគយបដិការថ្មីជាមួយសហរដ្ឋអាម៉េរិក ឱ្យបានមុនឱសានវាទអនុវត្តពន្ធគយបដិការនៅថ្ងៃទី១ ខែសីហា។ ហើយប្រសិនបើគ្មានកិច្ចព្រមព្រៀងថ្មីទេ ប្រទេសទាំងនេះត្រូវប្រឈមនឹងការដំឡើងពន្ធគយខ្ពស់ រួមមានថៃ ប្រឈមពន្ធ៣៦% កម្ពុជា ប្រឈមពន្ធ៣៦% ម៉ាឡេស៊ី ប្រឈមពន្ធ២៥% ហើយសិង្ហបុរី ប្រឈមពន្ធយ៉ាងតិច១៥%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យពាណិជ្ជកម្ម
ដោយ

បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដូចជា សិង្ហបុរី ថៃ ម៉ាឡេស៊ី និងកម្ពុជា នឹងប្រឈមពន្ធគយបដិការខ្ពស់របស់សហរដ្ឋអាម៉េរិក ដោយក្នុងនោះថៃ និងកម្ពុជា ត្រូវប្រឈមពន្ធ៣៦% ម៉ាឡេស៊ី ប្រឈមពន្ធ២៥% និងសិង្ហបុរី ប្រឈមពន្ធយ៉ាងតិច១៥%។ ទន្ទឹមនឹងនេះ វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន បានឈានដល់កិច្ចព្រមព្រៀងពន្ធថ្មីល្អប្រសើរជាមួយសហរដ្ឋអាម៉េរិករួចមកហើយ ដែលទទួលបានការបញ្ចុះពន្ធគយទាបគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងហ្វីលីពីន ទទួលបានការបញ្ចុះពន្ធគយអាម៉េរិកមកនៅត្រឹម១៩% ឥណ្ឌូនេស៊ី មកនៅត្រឹម១៩% ហើយវៀតណាម មកនៅត្រឹម២០%។

ប្រទេសសិង្ហបុរី សង្ឃឹមថា ខ្លួននឹងទទួលបានការបញ្ចុះពន្ធគយទាបជាងនេះពីសហរដ្ឋអាម៉េរិក ខណៈដែលថៃ កំពុងបន្តចរចាដើម្បីសុំបញ្ចុះពន្ធមកនៅត្រឹម២០% ហើយម៉ាឡេស៊ី ក៏កំពុងតែចរចាជាមួយសហរដ្ឋអាម៉េរិក ផងដែរ។

ដោយឡែកសម្រាប់កម្ពុជា ដែលសហរដ្ឋអាម៉េរិក មានចំណែកទីផ្សារគ្របដណ្ដប់រហូតដល់ទៅប្រមាណ៤០% នៃទំហំនាំចេញសរុបប្រមាណ១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ក៏ប្រឈមការរអាក់រអួលពាណិជ្ជកម្មធំផងដែរ។ ជាការពិតណាស់ ប្រសិនបើគ្មានកិច្ចព្រមព្រៀងថ្មីដែលល្អប្រសើរជាងនេះទេ រហូតដល់ទៅ៦៥%នៃក្រុមហ៊ុនផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អាចនឹងចាកចេញពីទីផ្សារកម្ពុជា ដែលក្រុមអ្នកជំនាញក្នុងវិស័យការងារព្រមានថា កត្តានេះនឹងជះផលប៉ះពាល់ដល់ការកាត់បន្ថយភាពក្រីក្រ និងប៉ះពាល់ខ្លាំងដល់ឱកាសការងារក្នុងស្រុក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ប្រធានប្ដូរវេនអាស៊ាន អំពាវនាវឱ្យកម្ពុជា និងថៃបង្កើតបទឈប់បាញ់បន្ទាន់ ដើម្បីវិលរកតុចរចាតាមការទូត

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា បានជជែកតាមទូរសព្ទជាមួយនឹងនាយករដ្ឋមន្…

ចិន ព្រមានអឺរ៉ុប ឱ្យជ្រើសរើសយុទ្ធសាស្ត្រឱ្យបានត្រឹមត្រូវក្នុងការដោះដូរពាណិជ្ជកម្ម

កិច្ចប្រជុំកំពូលលើកទី២៥ រវាងសហភាពអឺរ៉ុប និងចិន បានបើកនៅថ្ងៃទី២៤ ខែកក្កដា នៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង ប៉ុន្តែលទ្ធផលហាក់មិនសូវមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ