IMF បង្កើនការព្យាករសេដ្ឋកិច្ចអាមេរិក

IMF បង្កើនការព្យាករសេដ្ឋកិច្ចអាមេរិកឆ្នាំ២០២១កាន់តែរឹងមាំជាមួយកំណើន ៧%


ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF ថ្មីៗនេះបានបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាមេរិក ដោយបានបង្កើនព្យាករ កំណើនសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចលេខមួយក្នុងលោកមួយនេះ ថានឹងកើនឡើងដល់៧% ពោលគឺមានខ្ពស់ជាងអ្វីដែល IMF បានព្យាករកាលពីលើកមុនទៅទៀត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន AFP។
ការព្យាករសេដ្ឋកិច្ចអាមេរិកឆ្នាំ២០២១កាន់តែរឹងមាំជាមួយកំណើន ៧%

របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ របស់​អង្គការ​រូបិយ​វត្ថុ​អន្តរជាតិ អំពី​សេដ្ឋកិច្ច​អា​មេ​រិ​ក​បង្ហាញ​ថា សេដ្ឋកិច្ច​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២១​នេះ នឹង​មាន​កំណើន​ដល់​ទៅ ៧% ហើយ​វា​ជា​កំណើន​លឿន​បំផុត​មួយ​គិត​តាំងពី​ឆ្នាំ​១៩៨៤​មក ហើយ​ល្បឿន​កំណើន​នេះ វា​ក៏​បាន​ជំរុញ​ដល់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២២​ថា នឹង​អាច​កើន​ដល់ ៤,៩%​ផង​ដែរ​។

ការ​បង្កើន​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក ពី​សំណាក់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​ពិភពលោក​នា​ពេល​នេះ គឺ​នៅ​ចំ​ពេល​ដែល​ទិន្នន័យ​បង្ហាញ​ថា ទីផ្សារ​ការងារ​នៅ​អា​មេ​រិ​ក​មាន​ស្ថានភាព​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​អា​មេ​រិ​កបាន​សម្រុក​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន ជំរុញ​ដល់​ការ​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​។

ទន្ទឹម​នឹង​ការ​សាទរ​ចំពោះ​គោលនយោបាយ​របស់​ចូ​បៃ​ឌិន​ប្រធានាធិបតី​អា​មេ​រិ​ក ក្នុង​ការ​គាំទ្រ​សេដ្ឋកិច្ច ប៉ុន្ដែ អង្គការ​រូបិយ​វត្ថុ​អន្តរជាតិ ក៏​បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ ចំពោះ​ការ​មិន​ព្រម​ដក​ចេញ​នូវ​ពន្ធគយ​លើ​មុខទំនិញ​នាំ​ចូល​ដូច​ជា ដែក និង​អាលុយមីញ៉ូម ដែល​កន្លង​មក​ត្រូវ​បាន​ដាក់​ដោយ​ប្រធានាធិបតី​អាណត្តិ​មុន​។

អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក គឺ​មានការ​ងើបឡើង​វិញ​ឲ្យ​កត់សម្គាល់ ដែល​វា​ត្រូវ​បាន​ជួយ​ដោយ​ការ​គាំទ្រ​មិន​ធ្លាប់​មាន​ពី​មុន​មក តាម​រយៈ​កញ្ចប់​ថវិកា​ចំណាយ​រដ្ឋាភិបាល និង​វិធានការ​ជំរុញ​សេដ្ឋកិច្ច​ដ៏​មាន​ប្រសិទ្ធភាព​ពី​សំណាក់​ធនាគារកណ្ដាល​របស់​ខ្លួន​។

របាយការណ៍​របស់ IMF បាន​កត់សម្គាល់​ឃើញ​ពី​សក្ដានុពល​នៃ​កំណើន​របស់​អា​មេ​រិ​ក ដែល​អាច​នឹង​មាន​ខ្ពស់​ជាង​អ្វី​ដែល​បាន​ព្យាករ​ទុក ប៉ុន្ដែ ជា​ទស្សនវិស័យ IMF រំពឹង​ថា អា​មេ​រិ​ក​អាច​នឹង​មានការ​ចំណាយ​ច្រើន​ទៀត ដល់​ទៅ ៤,៣​ទ្រី​លាន​ដុល្លារ នៅ​ក្នុង​រយៈពេល​១​ទសវត្សរ៍​ខាង​មុខ​នេះ ដើម្បី​ជំរុញ​ការ​បង្កើត​ការងារ និង​ជំរុញ​ជីវភាព​គ្រួសារ​ពលរដ្ឋ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា បើ​ទោះបីជា អា​មេ​រិ​កបាន​និង​សម្រុក​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ក៏​ពិតមែន ប៉ុន្ដែ​នៅ​មាន​តំបន់​មួយ​ចំនួន​នៅ​តែ​មាន​ភាព​យឺតយ៉ាវ​នៅឡើយ ដែល​វា​កំពុង​ក្លាយជា​ក្ដី​បារម្ភ​ថា អាច​នឹង​មានការ​ផ្ទុះ​ឆ្លង​រាតត្បាត​នូវ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា ខណៈ​ដែល​បច្ចុប្បន្ន​មេរោគ​នេះ កំពុង​បន្ដ​រីក​រាលដាល​យ៉ាង​សកម្ម​នៅ​ពាសពេញ​ពិភពលោក​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះភូកេតរបស់ថៃស្រូបទាញទេសចរបាន ១.៣០០នាក់ ក្រោយបើកបានត្រឹម៣ថ្ងៃ

ព័ត៌មាន
ក្រោយបើកដំណើរការឡើងវិញបាន៣ថ្ងៃ កោះដ៏មានសក្តានុពលទេសចរណ៍របស់ថៃ គឺកោះភូកេត ស្រូបទាញភ្ញៀវទេសចរអន្តរជាតិបានជាង ១៣០០នាក់ ស្របពេលដែលអាជ្ញា…

អាមេរិកចាប់ផ្ដើមបញ្ចេញជំនួយវ៉ាក់សាំងទៅឲ្យប្រទេសតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

ព័ត៌មាន
សហរដ្ឋអាមេរិកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ នឹងផ្ដល់វ៉ាក់សាំង Pfizer/BioNTech សរុបចំនួន១លានដូសទៅឲ្យប្រទេសម៉ាឡេស៊ី ហើយបន្ទាប់ពីនេះ តាមផែនការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ