កម្មករនិយោជិត

តើម្ចាស់រោងចក្រសហគ្រាសគួរគិតគូរពីសុវត្ថិភាព និងសុខភាពកម្មករនិយោជិតបែបណានៅពេលមានការឡើងកម្តៅក្នុងរដូវប្រាំង?


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះបានចេញសេចក្ដីណែនាំលើការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង។ ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តវិធានការចាំបាច់ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញទាំង៦ចំណុចឱ្យបានខ្ជាប់ខ្ជួន។
កម្មករនិយោជិត
ដោយ

អ្នកជំនាញយល់ឃើញថា នៅក្នុងអំឡុងពេលសីតុណ្ហភាពកំពុងឡើងកម្ដៅរោងចក្រ សហគ្រាសគួរតែមានបន្ទប់សម្រាប់កម្មករនិយោជិតសម្រាក ពិសេសគួរមានម៉ោងសម្រាកដល់អ្នកដែលធ្វើការនៅក្រោមពន្លឺថ្ងៃ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគាំទ្រចំពោះការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តែយ៉ាងណាលោកស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមពិនិត្យតាមដានការអនុវត្តសកម្មភាពដល់ទីតាំងរោងចក្រផ្ទាល់ ដើម្បីអាចដឹងពីសីតុណ្ហភាពជាក់ស្ដែងនៅក្នុងរោងចក្រនោះ។ ទន្ទឹមនឹងនេះ លោកស្នើឱ្យកម្មករនិយោជិតទាំងអស់នៅក្នុងអំឡុងពេលអាកាសធាតុឡើងកម្តៅខ្លាំងគួរប្រើប្រាស់សម្លៀកបំពាក់ស្ដើងជាជាងសម្លៀកបំពាក់ក្រាស់ ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាព។

​ជាមួយគ្នានេះ លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា យល់ឃើញថា សេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ជារឿងមួយល្អ ដែលបង្ហាញពីការឆ្លើយតបទាន់ពេលវាលាទៅតាមស្ថានការណ៍នៃអាកាសធាតុបច្ចុប្បន្ន តែយ៉ាងណាលោកស្រី សំណូមពរដល់រាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់គិតគូរពីសុខភាពសារធារណៈបន្ថែមទៀតដល់កម្មករនិយោជិត ដែលធ្វើការក្រោមពន្លឺថ្ងៃដូចជាអ្នកសម្អាតតាមដងផ្លូវ អ្នកដឹកជញ្ជូន និងកម្មករសំណង់ជាដើម។

​គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស បង្កើនការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសក្នុងរដូវប្រាំង។ ជាមួយគ្នានេះក្រសួងការងារតម្រូវឱ្យរោងចក្រសហគ្រាសអនុវត្តវិធានការមួយចំនួនដូចជាត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោចណាស់១ម៉ោងមុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ, បើកបង្អួចទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមានលំហូរខ្យល់គ្រប់គ្រាន់, ផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់, បាញ់ទឹកនៅលើដំបូលអគារយ៉ាងតិច២ដងក្នុង១ថ្ងៃ, ចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការ និងបង្កើនការអប់រំ និងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិតជាដើម៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើអ្នកជំនាញមានការរំពឹងបែបណាចំពោះសួនឧស្សាហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំ ក្នុងការជួយលើកកម្ពស់វិស័យស្វាយចន្ទី?

រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយ ដើម្បីបង្កើតសួនឧស្សាហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ដែលគ្រោងដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២៥ នេះ។…

ការផលិតអំបិលរបស់កម្ពុជា ធ្លាក់ចុះជិត២ម៉ឺនតោន នៅ២ខែឆ្នាំនេះ តើមកពីមូលហេតុអ្វី?

ការផលិតអំបិលរបស់កម្ពុជា នៅឆ្នាំនេះ បានបង្ហាញទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ តួយ៉ាងនៅ២ខែដំបូងឆ្នាំនេះ កម្ពុជា ផលិតអំបិលបានជាង៧ពាន់២រយត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ