ផលិតកម្មរោងចក្រ

សកម្មភាពរោងចក្រនៅចិន កើនឡើងជាលើកដំបូងក្នុងរយៈពេល៦ខែមកនេះ


ការស្ទង់មតិរោងចក្រជាផ្លូវការបានបង្ហាញថា សកម្មភាពផលិតកម្មរោងចក្រនៅចិន មានការកើនឡើងជាលើកដំបូងក្នុងរយៈពេល៦ខែកន្លងមកនេះ ដោយបានផ្តល់ការធូរស្រាលបន្តិចដល់អ្នកបង្កើតគោលនយោបាយ បើទោះបីជាវិបត្តិក្នុងវិស័យអចលនទ្រព្យដ៏អូសបន្លាយ កំពុងដាក់គំនាបដល់សេដ្ឋកិច្ច និងទំនុកចិត្តរបស់អ្នកវិនិយោគ និងប្រជាពលរដ្ឋក្តី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ផលិតកម្មរោងចក្រ
ដោយ

ប្រទេសចិន កំពុងចាប់ផ្តើមវិលទៅរកប្រក្រតីភាពឡើងវិញហើយ ក្រោយសកម្មភាពផលិតកម្មរោងចក្រនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះមានការកើនឡើងជាលើកដំបូងក្នុងរយៈពេល៦ខែកន្លងមកនេះ។ កំណើនសកម្មភាពរោងចក្រនេះបានជំរុញឱ្យអ្នកវិភាគចាប់ផ្តើមបង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិនរបស់ពួកគេនៅក្នុងឆ្នាំនេះ។ ភាពល្អប្រសើរនេះ ក៏កំពុងជួយបន្ធូរបន្ថយភាពតានតឹងសម្រាប់អ្នកបង្កើតគោលនយោបាយចិន ដែលបានខិតខំ និងតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្លាក់ចុះសេដ្ឋកិច្ចចាប់តាំងពីការបោះបង់ចោលនូវវិធានការទប់ស្កាត់កូវីដ-១៩ ដ៏តឹងរឹងរបស់ចិនកាលពីចុងឆ្នាំ២០២២។

ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះយ៉ាងជ្រៅក្នុងវិស័យអចលនទ្រព្យរបស់មហាយក្សចិននៅតែជាកត្តាទាញទម្លាក់កំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ និងជាវិញ្ញាសាសាកល្បងសមត្ថភាពដ៏សំខាន់មួយសម្រាប់រដ្ឋាបាលមូលដ្ឋាន ដែលកំពុងហ៊ុំព័ទ្ធដោយបំណុលយ៉ាងច្រើនផងដែរ។

នាយករដ្ឋមន្ត្រីចិនលោក លី ឈាង បានប្រកាសពីគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ប្រកបដោយមហិច្ឆតាក្នុងរង្វង់៥% កាលពីខែមីនា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សភារបស់ប្រជាជនចិន។ ប៉ុន្តែអ្នកវិភាគនិយាយថា អ្នកបង្កើតគោលនយោបាយនឹងត្រូវដាក់ចេញវិធានការជំរុញបន្ថែមទៀត ដើម្បីសម្រេចគោលដៅនោះ ព្រោះថាពួកគេនឹងមិនអាចពឹងផ្អែកលើមូលដ្ឋានស្ថិតិទាបក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យទិន្នន័យកំណើនឆ្នាំ២០២៣ មានភាពប្រសើរឡើងនោះទេ។

គណៈរដ្ឋមន្ត្រីចិនកាលពីថ្ងៃទី១ ខែមីនា បានអនុម័តផែនការមួយ ដើម្បីលើកកម្ពស់ការកែលម្អឧបករណ៍ និងការលក់ទំនិញប្រើប្រាស់ឱ្យកាន់តែទូលំទូលាយ។ ប្រធានអ្នករៀបចំផែនការរដ្ឋរបស់ចិនបានប្រាប់សន្និសីទសារព័ត៌មានកាលពីដើមខែមីនា ថា ផែនការនេះអាចបង្កើតតម្រូវការទីផ្សារលើសពី៥ទ្រីលានយន់ប្រហែលជិត៦៩២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


សភាថៃ គាំទ្រផែនការអនុញ្ញាតឱ្យសាងសង់កាស៊ីណូ និងដាក់ឱ្យល្បែងស៊ីសងស្របច្បាប់

រដ្ឋសភាថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានបោះឆ្នោតដោយសំឡេងភាគច្រើនលើសលប់គាំទ្រផែនការអនុញ្ញាតឱ្យសាងសង់កាស៊ីណូ និងដាក់ឱ្យល្បែងស៊ីសងស្របច្បាប…

សម្តេចតេជោ ហ៊ុន សែន លារដ្ឋសភា ក្រោយបំពេញការងារជាងពាក់កណ្តាលជីវិត

សម្តេចតេជោ ហ៊ុន សែន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានប្រកាសលាសមាជិកសមាជិកានៃរដ្ឋសភានីតិកាលទី៧ ក្នុងអំឡុងពេលសម្តេចបង្ហាញវត្តមានចុងក្រោយក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ