វិស័យការងារ

ថៅកែរោងចក្រនៅទីក្រុងមួយរបស់ចិន ត្រូវឈរតម្រង់ជួរជ្រើសរើសកម្មករ ដោយផ្តល់ប្រាក់ខែជាង១,៤០០ដុល្លារក្នុង១ខែ


វាជារឿងដែលផ្ទុយស្រឡះពីទីផ្សារការងារទូទៅក្នុងពិភពលោក ដោយនៅភូមិកាត់ដេរដ៏ល្បីល្បាញមួយក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចរូបភាពថៅកែរោងចក្រ និងសិប្បកម្មកាត់ដេររាប់រយនាក់ ចុះមកឈរតម្រង់ជួរ ដើម្បីដណ្តើមជ្រើសរើសកម្មករដោយផ្ទាល់ដៃ។ យោងតាមការចុះផ្សាយរបស់ China Daily Asia មូលហេតុដែលធ្វើឱ្យថៅកែៗត្រូវបន្ទាបខ្លួនមកឈរចាំបែបនេះ គឺដោយសារការបញ្ជាទិញហក់ឡើងខ្ពស់ខ្លាំងរហូតដល់ពួកគេមិនអាចអង្គុយរង់ចាំអ្នកយក CV មកដាក់ដូចមុនបានឡើយ។
វិស័យការងារ
ដោយ

ជារៀងរាល់ព្រឹកគេសង្កេតឃើញទិដ្ឋភាពដ៏ចម្លែកមួយបានកើតឡើងនៅក្នុងទីក្រុងក្វាងចូវ គឺថៅកែរោងចក្រ និងម្ចាស់សិប្បកម្មរាប់រយនាក់បាននាំគ្នាឈរតម្រង់ជួរតាមដងផ្លូវយ៉ាងកុះករ ដើម្បីជ្រើសរើសកម្មករឱ្យមកធ្វើការនៅក្រុមហ៊ុន និងរោងចក្ររបស់ខ្លួន។ នៅក្នុងដៃរបស់ពួកគេម្នាក់ៗមានកាន់គំរូសម្លៀកបំពាក់ ដែលត្រូវផលិត និងស្លាកប្រកាសផ្ដល់ការងារ ដើម្បីបង្ហាញទៅកាន់កម្មករ ដែលដើរកាត់ទៅមកតាមផ្លូវដែលពួកគេកំពុងឈរ។ តាមរយៈទិដ្ឋភាពនេះបានបង្ហាញថា កម្មករជាអ្នកជ្រើសរើសថៅកែ មិនមែនថៅកែជ្រើសរើសកម្មករនោះទេ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺប្រាក់ខែដែលពួកគេផ្ដល់ឱ្យខ្ពស់ហួសពីការស្មាន ដោយកម្មករដែលមានជំនាញច្បាស់លាស់ និងស្នាដៃល្អអាចទទួលបានប្រាក់ខែរហូតដល់ជាង១,៤០០ដុល្លារអាមេរិកក្នុង១ខែឯណោះ។

ការប្រកួតប្រជែងដណ្ដើមយកកម្លាំងពលកម្មនេះ កើតឡើងដោយសាររោងចក្រទាំងអស់កំពុងសម្រុកផលិតទំនិញឱ្យទាន់តាមកិច្ចសន្យា បន្ទាប់ពីការឈប់សម្រាករយៈពេលវែងបានបញ្ចប់។ ទិដ្ឋភាពនេះបានក្លាយជាមេរៀនថ្មីមួយ នៃសេដ្ឋកិច្ច ដែលបង្ហាញថា នៅពេលតម្រូវការទីផ្សារឡើងខ្ពស់ ជំនាញ គឺជាអំណាចពិតប្រាកដ ដែលអាចឱ្យកម្មករមានសិទ្ធិចរចា និងជ្រើសរើសថៅកែបានតាមចិត្តចង់៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ចិន ដាក់គោលដៅបង្កើនសន្ដិសុខស្បៀងដល់កម្រិតខ្ពស់បំផុត ចំពេលមានវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

ប្រទេសចិន គ្រោងបង្កើនទិន្នផលធញ្ញជាតិ ឱ្យឈានរហូតដល់៧២៥លានតោននៅត្រឹមឆ្នាំ២០៣០ ដែលជាកម្រិតបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន ក្រោមផែនការសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ