
សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នេះមានវត្តមានចាប់ពីជាន់ទី ២៥ ដល់ ជាន់ទី ៤៥ នៃអគារពាណិជ្ជកម្មចម្រុះកម្ពស់ ៤៥ជាន់ ជីប ម៉ុង ថោវើរ ដែលមានទីតាំងនៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ បង្កើតអោយមានភាពងាយស្រួលបំផុតដល់ភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក មកលេងកំសាន្ត ស្នាក់នៅ នឹងទទួលទានអាហារបែបអភិជន ។

តើសណ្ឋាគារលំដាប់ផ្កាយ៤ស្តង់ដាអាមេរិកមួយនេះមានចំណុចអស្ចារ្យអ្វីខ្លះ? ខាងក្រោមនេះយើងនឹង បង្ហាញពីចំណុចពិសេសៗ ដែលសណ្ឋាគារលំដាប់ពិភពលោកមួយនេះមាន ហើយអាចបំពេញសេចក្តី ត្រូវការរបស់បងប្អូនបានថែមទៀតផង ។សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញមិនត្រឹមតែស្ថិតនៅលើអគារ ជីប ម៉ុង ថោវើរ ដែលមានកម្ពស់ខ្ពស់ ជាងគេមួយនៅភ្នំពេញប៉ុណ្ណោះទេ តែជាអាគារមានភាពស្រស់ស្អាតនិងទាក់ទាញបំផុត ហើយបើក្រឡេក មើលការរៀបចំនៅខាងក្នុងវិញគឺកាន់ពិសេសអស្ចារ្យ ពោលគឺមានបន្ទប់រហូតទៅដល់ ៣០០ បន្ទប់ ខណៈបន្ទប់នីមួយៗធំទូលាយ រចនាឡើងមានភាពងាយស្រួល មានផាសុខភាព ស្របតាមស្តង់ដារអាមេរិក។

លើសពីនេះទៅទៀតសណ្ឋាគារបានបញ្ចូលនូវផ្នែកបដិសណ្ឋារកិច្ចលំដាប់ពិភពលោកដូចជា សាលប្រជុំ ផ្តល់ជូនភាពធំទូលាយ ផ្ទុកមនុស្សបានច្រើនរហូតដល់ ២៥០នាក់ ស្រស់ស្អាត និងផាសុកភាពស្របតាមស្តង់ដារអន្តរជាតិដែលស្ថិតនៅជាន់ទី ២៥ នៃអគារ ៤៥ជាន់ ជីប ម៉ុង ថោវើ អាចរៀបចំការប្រជុំនិងកម្មវិធីពិសេសនានា បានយ៉ាងងាយស្រួល។
ចំណែកឯបន្ទប់ប្រជុំ នៅជាន់ទី ២៦ផ្តល់ជូនបទពិសោធន៍ប្រជុំថ្មីៗ និងទេសភាពទីក្រុងដ៏ស្រស់ស្អាតបង្កើនបរិយាកាសប្រជុំ និងការពិភាក្សាការងារឲ្យបានកាន់តែល្អ រីឯជាន់ទី ២៧ វិញគឺមានភោជនីយដ្ឋាន មានទំហំធំទូលាយអាចផ្ទុកមនុស្សបានរហូតដល់ជាង ១៦០នាក់ និងមានបន្ទប់ឯកជន ដែលអាចរៀបចំកម្មវិធីដូចជា ខួបកំណើត ជួបជុំគ្រួសារ និងកម្មវិធីជាច្រើនទៀតផង។

កាន់តែពិសេសនោះ នៅជាន់ទី២៨ ក៏មានអាងហែលទឹកលើអាកាសយ៉ាងធំ មិនត្រឹមតែអាចហែលទឹកលេងកម្សាន្តយ៉ាងសប្បាយប៉ុណ្ណោះទេ តែអាចគយគន់នៅទេសភាពទីក្រុងដ៏ស្អាតនាពេលព្រះអាទិត្យលិចពីជាន់ទី ២៨ ថែមទៀត មានភាពលិចធ្លោជាងគេនិងទទួលបានអារម្មណ៍ប្លែកដាច់គេ ។

លើសពីនេះទៅទៀតសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ មានបន្ទប់រង់ចាំដ៏ធំទូលាយ និងស្ងប់ស្ងាត់ សម្រាប់ឲ្យភ្ញៀវអង្គុយរង់ចាំ ឬធ្វើការបាននៅកំឡុងពេល check-in ឬ check-out ។ ចំណុចដែលអស្ចារ្យមួយវិញទៀត សម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណ ក្នុងនោះក៏មានក្លឹបហាត់ប្រាណដែលបំពាក់ទៅដោយឧបករណ៍ហាត់ប្រាណទំនើបទាន់សម័យនិងសម្បូរបែបដែលអាចចូលប្រើបាន២៤ម៉ោង ដែលបង្កើននូវភាពងាយស្រួលដល់ការធ្វើលំហាត់ប្រាណ។

អ្វីដែលអស្ចារ្យបំផុតនោះរបស់សណ្ឋាគារ គឺ ស្កាយបារ៍ The Winds ស្ថិតនៅជាន់ទី ៤៤ និង ៤៥ ដែលជាជាន់ខ្ពស់បង្អស់របស់អគារ ជីប ម៉ុង ថោវើ ផ្តល់ជូនអ្នកនូវបទពិសោធន៍ថ្មី និងការកម្សាន្តប្លែកអារម្មណ៍ ពោលគឺបងប្អូនអាចគយគន់ទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតដាច់គេ និងភ្លើងពណ៌នៃទីក្រុងនាពេលត្រី អមជាមួយនឹងម្ហូប ព្រមទាំង signature cocktail របស់ The Winds ដ៏ឆ្ងាញ់ពិសារ នឹងទទួលបានអារម្មណ៍ ស្រស់ស្រាយបំផុត។

អ្នកអាចមកទទួលយកបទពិសោធន៍ការស្នាក់នៅ និងការកំម្សាន្តដ៏សំបូរបែបជាមួយ សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បានហើយនៅថ្ងៃនេះ។
ទំនាក់ទំនងការកក់៖
+ លេខទូរស័ព្ទ៖ +85523 626 8888
+ អ៊ីមែល: [email protected]