អត្ថបទពាណិជ្ជកម្ម!

ធនាគារ អេស៊ីលីដា ជាចលករ​ដ៏សំខាន់​ ក្នុងការលើកកម្ពស់បរិយាប័នហិរញ្ញវត្ថុនៅកម្ពុជា


ក្នុងនាមជាគ្រឹះស្ថានធនាគារឯកជន ដ៏ធំនិងឈានមុខគេនៅកម្ពុជា អេស៊ីលីដាបានរួមចំណែកផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ពិសេសសម្រួលដល់ការងារផ្នែកសេវាហិរញ្ញវត្ថុសាធារណៈមួយចំនួន ដូចជាការបើកប្រាក់បៀវត្សរ៍ បង់ថ្លៃទឹកភ្លើង និងបង់ពន្ធផ្សេងៗជាដើម។
អេស៊ីលីដា គឺប្រកាន់ភ្ជាប់នូវគោលការណ៍បីចំណុចសំខាន់គឺភាពរហ័ស ទាន់ចិត្ត និងសុវត្ថិភាព។
ដោយ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលី ភីអិលស៊ី មាន​ប្រសាសន៍ថា ធនាគារអេ​ស៊ិលីដា គឺជាធនាគារ​មួយ​ក្នុងចំណោម​ធនាគារ ៤ឬ៥ផ្សេងទៀត ដែល​អគ្គនាយក​ដ្ឋានពន្ធដារ​នៃក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុបាន​ជ្រើសរើស​ធ្វើជាដៃគូ ក្នុងការ​បំរើសេវា​បង់ពន្ធ​ផ្សេងៗ ដោយពលរដ្ឋ​អាចបង់​ពន្ធ​ចលនទ្រព្យ​និង​អចលនទ្រព្យ​បាននៅ​គ្រប់​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា។

លោកបណ្ឌិត អ៊ិន ចាន់នី បានបន្តថា ពលរដ្ឋ​ក៏បាន​ប្រើប្រាស់​អេស៊ីលី​ដាយូនីធីទាន់​ចិត្ត ក្នុងការ​ជួយកាត់​បន្ថយ​ការចំណាយ​ពេលវេលា ដោយអាច​បង់នៅ​ទីណា​ក៏បាន​ហើយមិន​ពិបាក​ក្នុងការ​កាន់សាច់​ប្រាក់​សុទ្ធមក​កាន់​ធនាគារ​នោះទេ ព្រោះថា​ការបង់ពន្ធ​ត្រូវធ្វើ​ឡើង​ជា​ប្រាក់រៀល។ ក្រៅពីនេះ អេស៊ីលីដា​ក៏បាន​ផ្តល់ភាព​ងាយស្រួល​ក្នុងការបើក​ប្រាក់បៀវត្សរ៍​ដល់មន្ត្រី​រាជការ​ទាំងថ្នាក់​ជាតិ និង​ថ្នាក់ក្រោមជាតិ​ជាដើម ដែលត្រូវធ្វើការ​បើក​ប្រាក់បៀវត្សរ៍ ​២ដង​ក្នុង១ខែ។

ក្រៅពីជួយ​សម្រួលបាន​ច្រើន​ក្នុង​វិស័យរដ្ឋហើយ អេស៊ីលីដា ក៏បាន​សម្រួល​ដល់ការ​បើកប្រាក់​បៀវត្សរ៍​​របស់កម្មករ​កម្មការិនី​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និងវាយ​នភណ្ឌ ដោយបាន​ចុះអនុស្សារណៈ​ជាមួយសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ដែលមាន​រោងចក្រ​ប្រមាណ​ជាង ៦០០ រោងចក្រ។ តែមុន​នឹងធ្វើការ​ចុះអនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​សមាគម ធនាគារនេះក៏បាន​ធ្វើការងារ​លើការ​បើកប្រាក់​បៀវត្សរ៍​ជាមួយរោងចក្រ​ប្រមាណជាង​២៥០​រោងចក្រ​រួចមក​ហើយដែរ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​រូបនេះបាន​បន្ថែមថា កាលពីមុន​ត្រូវចំណាយ​ពេលរហូត​ដល់មួយ​ម៉ោង​ដើម្បី​បញ្ជូល​ទិន្នន័យ​នៅក្នុង​គណនី​នីមួយៗ តែបច្ចុប្បន្ន​នេះមានការ​ផ្លាស់ប្តូរ​ច្រើន គឺលឿន​ជាងមុន ដែលចំណាយ​ពេល​តែ​៥ទៅ៦នាទី អាចដំណើរការ​ទិន្នន័យ​នៅក្នុងគណនី​ដល់ទៅ ៣០ម៉ឺន​គណនីឯ​ណោះ ដោយសារតែ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប។

បើទោះបីជា​អេស៊ីលីដា បានចាប់​ផ្តើមប្រែ​ក្លាយ​ធនាគារ​របស់ខ្លួន​ឲ្យ​ទៅធនាគារ​ឌីជីថល​ក៏ដោយ ក៏ថ្នាក់​ដឹកនាំ​ធនាគារនេះ​ មិនមាន​គម្រោង​កាត់​បន្ថយ​បុគ្គលិក​របស់​ខ្លួនដែរ គឺមានតែ​បណ្តុះ​បណ្តាល​ចំណេះដឹង​​បន្ថែម​ដល់ធនធាន​មនុស្ស​ដែលស្រាប់​ឲ្យ​ចេះគ្រប់គ្រង​លើប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងនោះ។ ទាំងនេះគឺ​ជាអ្វី​ដែល​អេស៊ីដា​បាន​រួមចំណែក​ជាមួយ​នឹង​វិស័យ​សាធារណៈ និងវិស័យ​ឯកជន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រៀតណាម នឹងចំណាយជាង ១,២ លានដុល្លារអាមេរិកសម្អាតប្រឡាយទឹកក្នុងទីក្រុងហូជីមិញ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម នឹងចំណាយប្រាក់ជាង១,២ លានដុល្លារអាមេរិក សម្រាប់គម្រោងសម្អាតប្រឡាយទឹកដែលពោរពេញដោយកាកសំណល់ នៅក្នុងទីក្រុងហូជីមិញនៅឆ្នាំន…

ភោជនីយដ្ឋានលំដាប់ខ្ពស់ម៉ាកពីបរទេសបន្តហូរចូលទីផ្សារកម្ពុជាកាន់តែច្រើន

ព័ត៌មាន
ភោជនីយដ្ឋានលំដាប់ខ្ពស់ៗ ទាំងម៉ាកក្នុងស្រុក និងមកពីក្រៅប្រទេសផងនោះ បានសម្រុកចូលមកទីផ្សារកម្ពុជាកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការក្នុងស្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ