អាមេរិក-កម្ពុជា-នយោបាយ

អាមេរិក​ព្រួយ​បារម្ភ​ចំពោះ​​ការប្រើ​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​មាន​លក្ខណៈ​នយោបាយ​លើ​ពលរដ្ឋ​កម្ពុជា


សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែ​កក្កដា នេះ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ឬ​ទាំង​ខុស​ច្បាប់ ហើយ​ទាមទារ​ឲ្យ​កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ

ថ្លែង​តាមរយៈ​សេចក្តី​ថ្លែងការណ៍៍​ ស្ថាតទូត​អាមេរិក​នៅទី​ក្រុង​ភ្នំពេញ បាន​អះអាង​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ដែល​រដ្ឋាភិបាល​កម្ពុជា​បន្ត​ប្រើ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន ហើយ​មាន​លក្ខណៈ​នយោបាយ​ ដើម្បី​យាយី​ពលរដ្ឋ​ខ្លួន បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន ដែល​បាន​ចូលរូម​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​សព​លោក កែម ឡី។

ស្ថានទូត​អាមេរិក បាន​និយាយ​ដូច្នេះ​ថា ៖ «ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប គួរតែ​អាច​អនុវត្ត​សិទ្ធិ​របស់​គេ ក្នុង​ការ​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​ដោយ​សេរី និង​ក្នុង​ការ​ធ្វើការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី។ យើង​តែងតែ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ចេញ​នូវ​ការ​រឹតត្បិត​នយោបាយ​ដ៏​ហួស​ហេតុ ទៅ​លើ​មនុស្ស​ទាំងអស់ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ឬ​ទាំង​ខុស​ច្បាប់ ហើយ​ប្រកាន់​ខ្ជាប់​នូវ​សិទ្ធិមនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន។»

កាលពី​ថ្ងៃ​ទី១០ ខែ​កក្កដា ២០១៩ ក្រុម​​អាជ្ញាធរ​បាន​ចាប់​ខ្លួន​អ្នក​គាំទ្រ​សព​លោក កែម ឡី ចំនួន​៧​នាក់ ដោយសារ​ពួកគេ​បាន​ធ្វើ​ពិធី​រំឭក​ខួប​​​៣ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​រូប​នេះ ក្នុង​នោះ​អ្នក​គាំទ្រ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ទទួល​ការ​ចោទ​ប្រកាន់។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ មិន​បាន​ឆ្លើយតប​នឹង​សំណួរ​ដើម​សុំ​ប្រតិកម្ម​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ចុង​ក្រោយ​នេះ​ទេ នៅថ្ងៃ​ចន្ទ ទី​១៥ ខែ​កក្កដា នេះ។

ក៏​ប៉ុន្តែ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​តាម​សារ​តេឡេក្រាម​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន កាលពី​ពេល​ថ្មី​ៗនេះ​ថា ការ​រំលឹក​ខួប​៣​ឆ្នាំ​នៃ​ឃាតកម្ម​លោក កែម ឡី នៅ​ស្ថានីយ​ប្រេង កាល់តិច គឺជា​ការ​រំខាន​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​សង្គម និង​ដល់​មុខ​របរ​របស់​អាជីវករ​ឯកជន។

លោក សុខ ឥសាន បាន​សរសេរ​ដូច្នេះ​ថា «ការ​ពាក់​អាវ​រូប​ កែម ឡី និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​រូប​លោក កែម ឡី គឺ​ជា​ការ​ញុះញង់​ខាង​នយោបាយ បណ្ដាល​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជាអាទ៍។»

លោក សុខ ឥសាន បាន​សរសេរ​បន្ថែម​ថា ការទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​យុវជន ជា​ការ​ចង់​ឲ្យ​បោះបង់​ចោល​នីតិរដ្ឋ​នៅ​កម្ពុជា។

លោក សុខ ឥសាន បាន​អះអាង​ថា ៖ «ការ​ចាប់​ខ្លួន​អ្នក កែម ឡី និយម​២​នាក់ ជា​ការ​សមស្រប​ណាស់ តាម​ទង្វើ​បោះ​ពុម្ព​អាវ​យឺត​រូប កែម ឡី និង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជាអាទិ៍។»

កាលពី​ខែ​មិថុនា​កន្លង​ទៅ សហរដ្ឋ​អាមេរិក​ក៏​បាន​អំពាវនាវ​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា ដក​ចេញ​នូវ​ការ​រឹតត្បិត​ផ្នែក​នយោបាយ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ រួមទាំង​អតីត​មេបក្ស​ប្រឆាំង​ លោក កឹម សុខា ផងដែរ៕




អត្ថបទបន្ទាប់


ផលិតផល សម្លៀកបំពាក់ និងស្បែកជើងវៀតណាម នឹងត្រូវរង់ចាំសិន ចំពោះប្រយោជន៍ដែលនឹងទទួលបាន ពី FTA ជាមួយអឺរ៉ុប

ព័ត៌មាន
ផលិតផល វាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង របស់វៀតណាម នឹងមិនអាចទទួលបានការកាត់ចេញនូវពន្ធគយសម្រាប់ការនាំចេញ ទៅអឺរ៉ុប នៅក្នុងដំណាក់កាល…

ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និង ឥណ្ឌូនេស៊ីនៅមានកម្រិតតិចតួច

ព័ត៌មាន
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឥណ្ឌូនេស៊ី នៅមានកំណើនតិចតូចនៅឡើយ ដែលទាមទារជំរុញបន្ថែមតាមរយៈការនាំចេញ នាំចូលរវាងប្រទេសពីរ។ កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ