អត្ថបទពាណិជ្ជកម្ម

ម៉ាកនាឡិកាដ៏ល្បីនៅប្រទេសស្វីស Maurice Lacroix ឈានជើងចូលមកទីផ្សារកម្ពុជាជាផ្លូវការ


ម៉ាកនាឡិកាដ៏ល្បីនៅប្រទេសស្វីស Maurice Lacroix បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់មួយ ក្នុងគោលបំណងនាំយកមកនូវសិប្បកម្មនាឡិកាស្វីស ការរចនាដ៏ប្រណីត និងពោរពេញដោយឧត្តមភាព ស័ក្ដិសមសម្រាប់អ្នកចូលចិត្តនាឡិកាជំនាន់ថ្មី។
ម៉ាកនាឡិកាដ៏ល្បីនៅប្រទេសស្វីស Maurice Lacroix ឈានជើងចូលមកទីផ្សារកម្ពុជាជាផ្លូវការ
ដោយ
អំពី Maurice Lacroix

កម្មវិធីសម្ពោធបើកលក់ ម៉ាកនាឡិកាស្វីស Maurice Lacroix នៅកម្ពុជា បានធ្វើឡើងនៅថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២៦។ កម្មវិធីសម្ពោធនេះ ជាជំហានយុទ្ធសាស្រ្តថ្មីមួយរបស់ម៉ាកយីហោដ៏ល្បី ប្រចាំប្រទេសស្វីស​មួយនេះនៅកម្ពុជា ដែលជាការសាទរនៃនិមិត្តសញ្ញាសម័យថ្មី ពោរពេញដោយមហិច្ឆតា ភាពច្នៃប្រឌិត និងរសនិយមបុគ្គលរបស់អ្នកប្រើប្រាស់។

ក្រោមយុទ្ធនាការផ្សព្វផ្សាយសកល "Your Time is Now" នេះ បានឆ្លុះបញ្ចាំងពីជំនឿយ៉ាងមុតមាំរបស់ Maurice Lacroix ថាភាពជោគជ័យត្រូវបានកំណត់តាមរយៈសមទ្ធផលដែលសម្រេចបានជាច្រើនឆ្នាំកន្លងមក ហើយនិងការបង្ហាញខ្លួនក្នុងទីផ្សារជំនាន់ថ្មី។

លោក ហ្គាប្រ៊ីល បូណេត ដែលជានាយកផ្នែកលក់ទីផ្សារអន្តរជាតិនៃ Maurice Lacroix បានមាន​ប្រសាសន៍ថា៖ «កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា និងការកើនឡើងនៃ​មនុស្សជំនាន់ថ្មី​ដែលមានមហិច្ឆតាខ្ពស់ ធ្វើឱ្យពេលវេលានេះ ជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ Maurice Lacroix ចូលមកកាន់ទីផ្សារកម្ពុជា»។

បន្ថែមពីនេះទៀត លោកក៏បានលើកឡើងថា ម៉ាកយីហោ Maurice Lacroix ស្ថិតនៅក្នុងលំដាប់​ផលិតផលប្រណីត ដែលសមស្របទៅតម្រូវការ និងរបត់នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាសម័យថ្មី ដែលកំពុងតែវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័ស ជាពិសេសក្រុមអ្នកប្រើប្រាស់នៅទីក្រុងភ្នំពេញ។

យោងតាមកញ្ញា ឌុក វ៉ាន់នីសា ប្រធានផ្នែកម៉ាកយីហោប្រណីត នៃក្រុមហ៊ុន អិលឌីអាយ អ៊ិនធឺប្រាយ អិលធីឌី បាននិយាយថា៖ «ម៉ាកយីហោល្បីរបស់ប្រទេសស្វីស Maurice Lacroix នេះ មានឥទ្ធិពល និងទំនាក់ទំនងយ៉ាងខ្លាំងទៅលើក្រុមមនុស្សជំនាន់ថ្មី ដែលឱ្យតម្លៃទាំងវប្បធម៌ និងរសនិយម​សម័យទំនើប»។ កញ្ញាក៏បានបន្តថា៖ « Maurice Lacroix ពិតជាសាកសមនឹងភាពប្រណីត និងតម្រូវការដែលកំពុងវិវត្តន៍ និងជឿនលឿនទៅមុខនៅក្នុងប្រទេសកម្ពុជា»។

លើសពីនេះទៅទៀត លោកជំទាវ គួច ណាវី នាយកប្រតិបត្តិនៃក្រុមហ៊ុន អិលឌីអាយ អ៊ិនធឺប្រាយ អិលធីឌី បានមានប្រសាសន៍ថា៖​«ប្រទេសកម្ពុជាកំពុងចូលដល់យុគសម័យថ្មី ដែលផ្ដោតសំខាន់ទៅលើកផ្នែកវប្បធម៌ និងសេដ្ឋកិច្ច។ ការស្វាគមន៍ Maurice Lacroix មកកាន់កម្ពុជា ឆ្លុះបញ្ចាំងពីការវិវត្តកាន់តែខ្លាំងឡើង ចំពោះសិប្បកម្ម ការច្នៃប្រឌិត និងម៉ាកយីហោប្រណីតលំដាប់ពិភពលោក សម្រាប់ក្រុមអ្នកប្រើប្រាស់ដែលនិយមចូលចិត្តប្រណីតភាព និងគុណភាពម៉ាកយីហោអន្តរជាតិ»។

ការអបអរសាទរក្នុងយុគសម័យថ្មី

ព្រឹត្តិការណ៍​សម្ពោធម៉ាកយីហោស្វីស Maurice Lacroix នៅ ដឹ ថាមស៊ីធី អេលីហ្សេ ​នេះ បានប្រមូលផ្តុំសហគមន៍អ្នកប្រើប្រាស់យីហោប្រណីតៗនៅកម្ពុជា អ្នកសារព័ត៌មាន និងសង្គមអ្នកនិយមប្រើប្រាស់នាឡិកាដៃក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពួកគេទទួលបាននូវបទពិសោធន៍ថ្មីដ៏សម្បូរបែបនៅក្នុងកម្មវិធីនេះ។ អ្នកចូលរួម មានឱកាសបានស្វែងយល់ពីផលិតផលរបស់ម៉ាកយីហោនេះ ដែលមានវត្តមានក្នុងការតាំងបង្ហាញលក្ខណៈឯកជន នៅ ដឹ ថាមស៊ីធី រួមទាំងខូទ្បិចសិន AIKON ដែលជាម៉ូឌែលគោលមួយពោរពេញដោយការរចនាប្រណីតបែបសហសម័យ។

កម្មវិធីសម្ពោធ Maurice Lacroix នៅ ដឹ ថាមស៊ីធី បានរួមបញ្ចូលនូវការចាក់បង្ហាញវីដេអូអំពីម៉ាកយីហោនេះ រួមផ្សំនឹងផលិតផលនាឡិកាដៃដែលមានជាច្រើនជាជម្រើសស័ក្ដិសមនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ ជាពិសេស ការបង្ហាញនេះ ក៏បានឆ្លុះបញ្ចាំងអំពីយុទ្ធនាការផ្សព្វផ្សាយសកល “Your Time is Now” ដែលមានន័យជាភាសាជាតិនោះគឺ «ពេលវេលារបស់អ្នកគឺឥឡូវនេះ» តាមរយៈពេលវេលា សិប្បកម្មនាឡិកាទំនើប និង ការរចនាដ៏ប្រណីត។

កម្មវិធីក៍មានការចូលរួមពីវិចិត្រករខ្មែរ-ញូហ្ស៊ីលែន លោក Pheap Tarr ដែលលោកនឹងបង្ហាញពីស្នាដៃសិល្បៈរបស់លោក លាយបញ្ចូលគ្នានឹងសិល្បៈដ៏ពិសេសរបស់ Maurice Lacroix នៅលើផ្ទាំងគំនូរ។

កម្មវិធីសម្ពោធ និងសន្និសីទសារព័ត៌មាននេះ នឹងជាឱកាសសម្រាប់អ្នកសារព័ត៌មាន អ្នកនិយមប្រើប្រាស់នាឡិកាដៃសម័យទំនើប រួមទាំងតំណាងមកពី Maurice Lacroix និងក្រុមហ៊ុន អិលឌីអាយ អ៊ិនធឺប្រាយ អិលធីឌី ពីទស្សនវិស័យទីផ្សារ ប្រណីតភាពដែលម៉ាកយីហោនេះនឹងផ្ដល់ជូនអ្នកប្រើប្រាស់ ជាពិសេសជាការសាទរនូវវត្តមានជាផ្លូវការរបស់ Maurice Lacroix នៅក្នុងប្រទេសកម្ពុជា។

អញ្ជេីញចូលរួមស្វែងយល់បន្ថែម

Maurice Lacroix សូមអញ្ជើញអតិថិជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើម៉ាកយីហោស្វីសនេះ អញ្ជើញ​ចូលរួម ស្វែងយល់ពីផលិតផលនៅឯ ដឹ ថាមស៊ីធី អេលីហ្សេ ដើម្បីទទួលបាននូវបទពិសោធន៍​ដូចទៅនឹងយុទ្ធនាការសកល “Your Time is Now”។ Maurice Lacroix នឹងក្លាយជាចំណែកមួយ ក្នុងការជំរុញឱ្យអ្នកនិយម និងស្រឡាញ់នាឡិកា ធ្វើការបង្ហាញពីភាពជោគជ័យ និងអត្តសញ្ញាណរបស់ពួកគេ តាមរយៈនាឡិកាដែលមានភាពប្រណីត កើតចេញពីសិល្បៈសិប្បកម្មនាឡិកាស្វីស នវានុវត្តន៍ និងឆ្លុះបញ្ចាំងពីរបត់រស់នៅក្នុងសង្គមអភិវឌ្ឍន៍សម័យទំនេីប។

នេះគឺជាការចាប់ផ្តើមនៃជំពូកថ្មីមួយសម្រាប់អ្នកចូលចិត្តនាឡិកានៅក្នុងប្រទេសកម្ពុជា និងពង្រឹងការប្តេជ្ញាចិត្តរបស់ Maurice Lacroix ក្នុងការជម្រុញមនុស្សសម័យថ្មីឱ្យ មានស្តង់ដាពេលវេលាផ្ទាល់ខ្លួនប្រកបដោយប្រណីតភាព។

អំពី Maurice Lacroix

Maurice Lacroix ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1975 នៅ Saignelégier ប្រទេសស្វីស ហើយបានបន្ត បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅទូទាំងពិភពលោក។ Maurice Lacroix ជាម៉ាកយីហោមួយដែលបាន រួមបញ្ចូលនូវសិប្បកម្មនាឡិកាស្វីស ជាមួយនឹងការរចនាសហសម័យ និងប្រណីតភាព។ ម៉ាយីហោនេះ ត្រូវបានគេស្គាល់តាមរយៈវិស្វកម្មប្រកបដោយភាពច្នៃប្រឌិត និងការប្រមូលផ្ដុំខូទ្បិចសិនដ៏ល្បីល្បាញដូចជា AIKON ដែលម៉ាកយីហោនេះ បន្តជំរុញការផលិតនាឡិកាទំនើប ហើយនៅតែរក្សាប្រពៃណីនៃភាពជាក់លាក់ និងភាពច្នៃប្រឌិតរបស់ Maurice Lacroix។




អត្ថបទបន្ទាប់


Ford Ranger និង Ford Everest ចេញម៉ូឌែលថ្មី បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo!

ថ្មីៗនេះ Ford ប្រចាំប្រទេសអូស្រ្តាលី បានប្រកាសជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីសម្រាប់ Ford Ranger និង Ford Everest ដែលនាំមកនូវបទ…

វៀតណាម និងរុស្ស៊ីចុះកិច្ចព្រមព្រៀងបង្កើតរោងចក្រថាមពលនុយក្លេអ៊ែលើកដំបូង ដើម្បីពង្រឹងសន្តិសុខថាមពល

វៀតណាម និងរុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការសាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែ ដំបូងគេបង្អស់នៅក្នុងប្រទេសអាស៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ