ក្រុមហ៊ុន TikTok

លោក ត្រាំ អះអាងពីការរកបានអ្នកមានលុយចង់ទិញ TikTok តែសុំលាក់អត្តសញ្ញាណសិន


លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បាននិយាយក្នុងបទសម្ភាសមួយកាលពីចុងសប្តាហ៍មុនថា មានអ្នកមានទ្រព្យសម្បត្តិជាច្រើនចង់ទិញយកក្រុមហ៊ុន TikTok របស់ចិន ហើយអត្តសញ្ញាណរបស់អ្នកទ្រព្យសម្បត្តិទាំងនេះអាចនឹងបង្ហាញក្នុងរយៈពេលប្រមាណពីរសប្តាហ៍ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ក្រុមហ៊ុន TikTok
ដោយ

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fox News កាលពីពេលថ្មីៗ លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានបញ្ជីឈ្មោះអ្នកមានទ្រព្យសម្បត្តិជាច្រើន ដែលកំពុងត្រៀមខ្លួនដើម្បីទិញយកកម្មវិធី TikTok របស់ប្រទេសចិន ហើយលោកអាចនឹងបង្ហាញអត្តសញ្ញាណមហាសេដ្ឋីទាំងនេះនៅរង្វង់២សប្ដាហ៍ខាងមុខនេះ។

លោក ត្រាំ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងទិញលក់កម្មវិធី TikTok ទាមទារឱ្យមានការយល់ព្រមពីទីក្រុងប៉េកាំង បើមិនដូច្នេះទេនឹងមិនអាចសម្រេចបានឡើយ។ ប៉ុន្តែលោក ត្រាំ បានគិតថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រហែលជានឹងយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះ។ ការលើកឡើងរបស់លោក ត្រាំ នេះធ្វើឡើងចំពេលអាម៉េរិកកំពុងពិភាក្សាពីលទ្ធភាពនៃការផ្អាកការយកពន្ធបដិការ ដែលអាម៉េរិកបានដាក់លើប្រទេសចិន។

ជោគវាសនារបស់កម្មវិធីវីដេអូខ្លី Tiktok នៅលើទឹកដីសហរដ្ឋអាម៉េរិក បានស្ថិតក្នុងភាពមិនច្បាស់លាស់តាំងពីការអនុម័តច្បាប់នៅឆ្នាំ២០២៤ ដើម្បីហាមឃាត់ការប្រើកម្មវិធីនេះនៅលើទឹកដីអាម៉េរិក ក្រោមហេតុផលព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ។

កាលពីដើមខែមិថុនា នេះ លោក ត្រាំ បានពន្យារពេលឱសានវាទសម្រាប់ក្រុមហ៊ុន ByteDance ដើម្បីដកខ្លួនចេញពីកម្មវិធីនេះនៅលើទឹកដីអាម៉េរិក ហើយនេះគឺជាការពន្យារពេលបន្ថែមលើកទីបីរបស់លោក ត្រាំ ចាប់តាំងពីតុលាការកំពូលបានតម្កល់ទុកច្បាប់ហាមឃាត់កម្មវិធី TikTok ឱ្យនៅដដែលនៅប៉ុន្មានថ្ងៃមុនការឡើងកាន់តំណែងប្រធានាធិបតីរបស់លោក ត្រាំ ក្នុងខែមករា ខណៈថ្ងៃផុតកំណត់ថ្មីគឺនៅថ្ងៃទី១៧ ខែកញ្ញា៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ទោះបីបច្ចេកវិទ្យា AI មានការរីកចម្រើន តែកម្លាំងពលកម្មមនុស្សនៅតែមានតម្រូវការខ្ពស់

សញ្ញាដែលបង្ហាញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដណ្តើមការងារមនុស្សបានបង្ហាញហើយនៅអឺរ៉ុប។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ AI នៅមិនទាន់អាចជំនួ…

ធនាគារដើម្បីការទូទាត់អន្តរជាតិ អះអាងថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងរបត់ប្រកបដោយហានិភ័យ

ធនាគារដើម្បីការទូទាត់អន្តរជាតិ (BIS) ជាគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដែលមានសមាជិកសុទ្ធតែជាធនាគារកណ្ដាល ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ