អ្នកជំនាញជំរុញឲ្យអ្នកក្នុងវិស័យSMEចូលជាបណ្ដុំ

តើវិស័យ SME គួរធ្វើបែបណាដើម្បីអាចចាកចេញពីការធ្វើអាជីវកម្មតាមបែបប្រពៃណី?


ស្ថិតក្នុងបរិបទបច្ចុប្បន្ន វិស័យសហគ្រាសធុនតូចនិងមធ្យម(SME) បានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ដោយបានរួមចំណែក៩៨ភាគរយ នៃអាជីវកម្មទាំងអស់នៅកម្ពុជា ថែមទាំងបានរួមចំណែកប្រមាណ៥៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញកត់សម្គាល់ឃើញថា ការធ្វើអាជីវកម្មរបស់វិស័យនេះមួយចំនួន ហាក់មិនទាន់អាចរលាស់ខ្លួន ឬអភិវឌ្ឍខ្លួនខ្លាំងនោះទេ មានន័យថា សហគ្រិន ឬម្ចាស់អាជីវកម្មភាគច្រើននៅតែបន្តការធ្វើអាជីវកម្មរបស់ខ្លួនតាមបែបប្រពៃណី។
អ្នកជំនាញជំរុញឲ្យអ្នកក្នុងវិស័យSMEចូលជាបណ្ដុំ

តើវិស័យ SME គួរធ្វើបែបណាខ្លះ ដើម្បីអាចចាកចេញពីការធ្វើអាជីវកម្មតាមបែបប្រពៃណី?
ទោះបីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យ SME មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្តី តែអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប កត់សម្គាល់ឃើញថា បច្ចុប្បន្នអ្នកប្រកបរបរក្នុងវិស័យ SME មួយចំនួន នៅតែបន្តធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ ពោលប្រកបអាជីវកម្មតាមបែបប្រពៃណីនៅឡើយ។ អ្នកឧកញ៉ា សៀ ឬទ្ធី បានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យបាននិងកំពុងរួមចំណែកដើរតួនាទីយ៉ាងសំខាន់ និងជាឆ្អឹងខ្នងក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែអ្នកឧកញ៉ាចង់ឃើញវិស័យ SME កាន់តែរីកចម្រើន និងអាចវិវត្តន៍ខ្លួន ជាមួយនឹងភាពរឹងមាំ និងប្រកបដោយចីរភាព។ យ៉ាងណាមិញ អ្នកជំនាញរូបនេះ លើកទឹកចិត្តឲ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាចូលក្នុងបណ្ដុំសហគ្រាសធុនតូច និងមធ្យម ដ្បិតការចូលជាបណ្ដុំវាអាចធ្វើឲ្យវិស័យ SME ចាកចេញពីការធ្វើអាជីវកម្មតាមប្រពៃណី។ ខណៈការបង្កើតជាបណ្ដុំសហគ្រាសធុនតូចនិងមធ្យម ឬ SME Cluster គឺជាដំណោះស្រាយបញ្ហាដ៏មានប្រសិទ្ធភាពសម្រាប់វិស័យ SME ដែលបាននិងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន។

បើតាមអ្នកឧកញ៉ា សៀ ឬទ្ធី ការចូលក្នុងបណ្ដុំសហគ្រាសធុនតូច និងមធ្យម ឬហៅថា SME Cluster មិនត្រឹមតែជួយសម្រួលដល់ខ្សែសង្វាក់ផលិតកម្មនោះទេ តែក៏ងាយស្រួលដល់សហគ្រិន ឬម្ចាស់អាជីវកម្ម ដែលមានបំណងក្នុងការពង្រីកអាជីវកម្មផងដែរ។ សម្រាប់អ្នកឧកញ៉ា សៀ ឬទ្ធី កត្តាចាំបាច់ដែលវិស័យ SME ត្រូវតែចូលក្នុងបណ្ដុំ ព្រោះតែក្នុងបណ្ដុំ មានប្រព័ន្ធអេកូឡូស៊ី និងហេដ្ឋារចនាសម្ព័ន្ធពេញលេញ រាប់ចាប់ពីដំណាក់កាលចាប់ផ្ដើមផលិត រហូតផលិតផល ដល់ដៃអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក។ លើសពីនេះ បណ្ដុំសហគ្រាសធុនតូច និងមធ្យម ក៏មានការគាំទ្រយ៉ាងពេញទំហឹងពីវិស័យធនាគារដែលជាដៃគូ ដែលអាចឲ្យម្ចាស់អាជីវកម្ម ងាយស្រួលក្នុងការពង្រីកខ្លួន និងអាចវិវត្តន៍ខ្លួន ទៅរកការធ្វើអាជីវកម្មកម្រិតស្ដង់ដារ។ ម្យ៉ាងទៀត សារៈសំខាន់ក្នុងការចូលក្នុងបណ្ដុំ មិនត្រឹមតែជួយឲ្យអ្នកផលិតមានឱកាសច្រើនក្នុងការស្វែងរកទីផ្សារប៉ុណ្ណោះទេ ក៏ជួយសម្រួលដល់អ្នកទិញផងដែរ ព្រោះបណ្ដុំ SME ឬ SME Cluster គីជាកន្លែងក៏ស័ក្តិសមសម្រាប់ជួបគ្នារវាងអ្នកផលិត និងអ្នកទិញផងដែរ។
រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម គឺជាវិស័យអាទិភាព ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលអាណត្តិថ្មី នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ។ បើទោះជាកន្លងមក វិស័យ SME ត្រូវបានយកចិត្តទុកខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល តែវិស័យនេះក៏នៅបន្តជួបប្រទះបញ្ហាប្រឈមមួយចំនួន។ ដើម្បីដោះស្រាយនូវបញ្ហានេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តជំរុញនិងលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ចាំបាច់ចូលក្នុងបណ្ដុំសហគ្រាសធុនតូច និងមធ្យម ឬហៅថា SME Cluster ដែលជាកន្លែងប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម ដែលវាងាយស្រួលសម្រាប់ម្ចាស់សហគ្រាសក្នុងការចាប់ផ្ដើមអាជីវកម្ម ព្រោះមានច្រកចេញ-ចូលតែមួយ និងជាបណ្ដុំសហគ្រាសស្ដង់ដារអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា។
បណ្តុំសហគ្រាសធនតូច និងមធ្យម ឬហៅថា WBID i4.0 SME Cluster ជាបណ្តុំសហគ្រាសធនតូច និងមធ្យមស្តង់ដាអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ក្នុងទីតាំងដែលអំណោយផលបំផុតសម្រាប់បម្រើដល់ខ្សែចង្វាក់ផលិតកម្ម និងការដឹកជញ្ជូន។ បណ្តុំសហគ្រាសធនតូច និងមធ្យម មានប្រព័ន្ធអេកូឡូស៊ី និងហេដ្ឋារចនាសម្ព័ន្ធពេញលេញ ជាពិសេស SME ណា ដែលស្ថិតនៅក្មុង WBID i4.0 SME Cluster នឹងទទួលបានការលើកទឹកចិត្តពន្ធដា និងពន្ធគយ ព្រមទាំងការលើកទឹកចិត្តផ្សេងៗទៀត។

សូមបញ្ជាក់ថា វិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រជំរុញកំណើនសេដ្ឋកិច្ច ខណៈបានរួមចំណែកប្រមាណ ៩៥% នៅក្នុងសេដ្ឋកិច្ច។ ជាមួយគ្នានោះ វិស័យ SME បានចំណែកប្រមាណជាង ៦០% នៃផលិតផលក្នុងស្រុកសរុប ថែមទាំងបានបង្កើតការងាររហូតប្រមាណ ៧០% នៅក្នុងសេដ្ឋកិច្ចជាតិ។ លើសពីនោះ វិស័យ SME ក៏បានចូលរួមបង់ពន្ធ ដែលជាប្រភពថវិការដ្ឋប្រមាណ ១៥% នៃចំណូលពន្ធដារ ក្នុងមួយឆ្នាំៗ និងមានចំណែកប្រមាណ ១០% ក្នុងការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង៕




អត្ថបទបន្ទាប់


UN ព្រមានថា មនុស្សរាប់សែននាក់នៅអាស៊ីអាគ្នេយ៍កំពុងក្លាយខ្លួនជាជនរងគ្រោះ ក្នុងអំពើឆបោកតាមប្រព័ន្ធអនឡាញ

ព័ត៌មាន
ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប.) បានរាយការណ៍ថា ក្រុមឧក្រិដ្ឋជនបានបង្ខំមនុស្សរាប់សែននាក់នៅអាស៊ីអាគ្នេយ៍ឱ្យចូលរួមក្នុងប្រ…

ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង២០០ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណនៅ៨ខែឆ្នាំនេះ

ព័ត៌មាន
យ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង២០០កន្លែង ក្នុងចំណោមជាង១ពាន់ស្ថានីយ-ដេប៉ូត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ