ចរន្ដនៃការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជា

តើចរន្ដនៃការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជានៅត្រីមាសទី១ឆ្នាំនេះ មានការវិវត្តយ៉ាងណាដែរ?


នៅរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣ ចំនួនហោះហើរតាមផ្លូវអាកាសរបស់កម្ពុជា មានដល់ជាង ១ម៉ឺន២ពាន់ជើងជាចំនួនកើនឡើងយ៉ាងគំហុក បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២ ដែលមានជើងហោះហើរត្រឹមតែ ៤ពាន់ជើង តែប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
តើចរន្ដនៃការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជានៅត្រីមាសទី១ឆ្នាំនេះ មានការវិវត្តយ៉ាងណាដែរ?

យ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យអាកាសចរណ៍បានកត់សម្គាល់ឃើញថា ដ្បិតកំណើននៃវិស័យអាកាសចរណ៍កម្ពុជាជារួម ហាក់នៅមានកម្រិត បើធៀបនឹងពេលនៅមុនកូវីដ១៩រាតត្បាតក៏ពិតមែន ប៉ុន្ដែអ្នកជំនាញនៅតែវាយតម្លៃខ្ពស់ចំពោះស្ថានភាពវិស័យអាកាសចរណ៍កម្ពុជា នាត្រីមាសទី១ ឆ្នាំ២០២៣នេះ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាបានបើកប្រទេសឡើងវិញលោកបានសង្កេតឃើញថា វិស័យអាកាសចរណ៍ចាប់ផ្តើមមានសកម្មភាពជាបន្តបន្ទាប់។ តួយ៉ាង នៅត្រីមាសទី១ឆ្នាំ២០២៣នេះ ទាំងចំនួនអ្នកដំណើរ និងចំនួនជើងហើរតាមផ្លូវអាកាសរបស់កម្ពុជា សុទ្ធតែមានការកើនឡើងគួរឲ្យកត់សម្គាល់។ បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ទោះបីជា វិបតិ្តសាកលនានា នៅតែជិះឥទ្ធិពលដល់វិស័យអាកាសចរណ៍ដល់បណ្ដាប្រទេសនានាលើពិភពលោក ក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាក្ដី។ ក៏ប៉ុន្តែបើផ្អែកលើស្ថានភាពនិងកំណើននៃវិស័យអាកាសចរណ៍កម្ពុជា នៅត្រីមាសទី១ឆ្នាំ២០២៣នេះ គួបផ្សំនឹងស្ថានភាពវិវឌ្ឍនៃពិភពលោក កម្ពុជានឹងអាចសម្រេចបាននូវផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤លាននាក់ នៅឆ្នាំ២០២៣នេះ។

យោងតាមរបាយការណ៍ដែលផ្ដល់ដោយអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា នៅត្រីមាសទី១ឆ្នាំ២០២៣ អ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជាសុរបមានដល់ជាង ១ម៉ឺន២ពាន់ជើង។ ក្នុងនោះ ចំនួនជើងហោះហើរក្នុងស្រុក មានប្រមាណជាង ១ពាន់ជើង។ រីឯ ចំនួនជើងហោះហើរក្រៅស្រុកវិញ មានប្រមាណ ១ម៉ឺនជើង។ ដោយឡែក បើគិតពីចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅត្រីមាសទី១ឆ្នាំ២០២៣ មានចំនួនសរុបជាង ១លាន២សែននាក់។ ក្នុងនោះ អ្នកដំណើរក្នុងស្រុកមានជាង ៥ម៉ឺន៧ពាន់នាក់ និងអ្នកដំណើរពីខាងក្រៅស្រុកមានប្រមាណជាង ១លាននាក់ ធៀបនឹងចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅត្រីមាសទី១ឆ្នាំ២០២២វិញ មានចំនួនតែជាង ១៩ម៉ឺននាក់ ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ស្ថានភាពចំណូលពន្ធគយ និងពន្ធដារនៅតែរឹងមាំនៅត្រីមាសទី១ឆ្នាំនេះ

ទោះបីជា ចំណូលសារពើពន្ធនៅតែរឹងមាំក្ដី ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានអះអាងថា សុខភាពសេដ្ឋកិច្ចសកលកំពុងជួបការល…

សម្តេច ហ៊ុន សែន៖ ការសាងសង់ផ្លូវមួយចំនួន តម្លៃដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋថ្លៃជាងតម្លៃផ្លូវទៅទៀត

ការសាងសង់ ឬលើកកម្រិតគុណភាពផ្លូវណាមួយ គឺជៀសមិនផុតពីផលប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋនោះទេ ដែលទាមទារឲ្យមានការដោះស្រាយពីរាជរដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ