វិស័យធនាគារ

តើមានកត្តាជំរុញឱ្យមានការព្យាករថា ឥណទានមិនដំណើរការក្នុងវិស័យធនាគារនៅថៃនឹងកើនឡើងនៅឆ្នាំក្រោយ?


ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំបំផុតរបស់ថៃបានព្យាករថា ឥណទានមិនដំណើរការ (NPL) ក្នុងវិស័យធនាគាររបស់ថៃ នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយ ប៉ុន្តែក្រុមហ៊ុននេះនឹងរក្សាការប្រយ័ត្នប្រយែងចំពោះការទិញយកបំណុលស្អុយ (Bad Debt) ដោយសារតែសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ ព្រមទាំងហានិភ័យភូមិសាស្ត្រនយោបាយផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
វិស័យធនាគារ
ដោយ

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មពាណិជ្ជកម្មក្រុងបាងកក(BAM) ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំបំផុតរបស់ថៃបានទម្លាយឱ្យដឹងថា ខ្លួនបានត្រៀមលុយប្រមាណ២៦០លានដុល្លារអាម៉េរិក សម្រាប់ការទិញយកឥណទានមិនដំណើរការ (NPL) ក្នុងឆ្នាំ២០២៥ ដែលស្របតាមថវិកាឆ្នាំ២០២៤ របស់ខ្លួន។ ក្រុមហ៊ុននេះលើកឡើងថា ខ្លួននឹងសម្រិតសម្រាំងក្នុងការទិញយកទ្រព្យសកម្មមិនសូវល្អ (bad asset) ស្របពេលសេដ្ឋកិច្ចពិភពលោកបន្តស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ ដែលមួយផ្នែកបានរងផលប៉ះពាល់ដោយសារការវិលត្រលប់ចូលកាន់អំណាចជាថ្មីរបស់អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។

លោក ប៊ុនឌីត អាណាន់តាម៉ុងគុល (Bundit Anantamongkol) នាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មពាណិជ្ជកម្មក្រុងបាងកក (BAM) បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងបន្តតាមដានស្ថានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ និងវាយតម្លៃផលប៉ះពាល់បណ្ដាលមកពីហានិភ័យភូមិសាស្ត្រនយោបាយ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ព្រមទាំងគោលនយោបាយជាតិនិយមរបស់លោក ដូណាល់ ត្រាំ ផងដែរ។

នាយកប្រតិបត្តិរូបនេះបានគូសបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មរបស់លោកគ្រោងនឹងទិញយកទ្រព្យសកម្មស្អុយដោយប្រយ័ត្នប្រយែង ដោយផ្តោតលើការគ្រប់គ្រងហានិភ័យដ៏រឹងមាំ ទោះបីជាមានការរំពឹងទុកថា ឥណទានមិនដំណើរការ (NPL) ក្នុងវិស័យធនាគាររបស់ប្រទេសថៃ នឹងកើនឡើងនៅឆ្នាំក្រោយយ៉ាងណាក្ដី។

សូមបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មធំបំផុតរបស់ថៃ មួយនេះ ក៏បានដាក់ចេញផងដែរនូវកម្មវិធីរៀបចំបំណុលឡើងវិញជាច្រើន ដើម្បីជួយសម្រួលឱ្យអតិថិជនរបស់ខ្លួន ដែលរួមមានទាំងអាជីវកម្ម និងបុគ្គលគ្រប់គ្រងបំណុលរបស់ពួកគេឱ្យកាន់តែប្រសើរឡើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ស៊ី ជិនភីង ថ្លែងថា អាស៊ីត្រូវតែបន្តលើកកម្ពស់ពាណិជ្ជកម្ម ស្របពេលតំបន់កំពុងរងគ្រោះដោយសារគោលនយោបាយគាំពារនិយម និងឯកតោភាគីនិយម

នៅក្នុងកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសប៉េរូ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់អា…

មូលធនទីផ្សាររបស់ក្រុមហ៊ុនយក្សចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ឈានដល់៣០០ពាន់លានដុល្លារអាម៉េរិក

ក្រុមហ៊ុនយក្សចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok អះអាងថាមូលធនទីផ្សាររបស់ខ្លួនបានឈានដល់៣០០ពាន់លានដុល្លារអាម៉េរិក ហើយពេលនេះបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ