តសប្តាហ៍មាសនៃដំណើរកម្សាន្របស់ចិន

ចិនហាក់មិនសូវរំពឹងខ្ពស់ចំពោះដំណើរកម្សាន្តសប្តាហ៍មាសរបស់​ខ្លួន


ពេលវេលាដំណើរកម្សាន្ត ដែលគេហៅថា សប្តាហ៍មាសរបស់ប្រទេសចិន នៅក្នុងខែតុលា ឆ្នាំ ២០២១នេះ ទំនងជាមិនមានការធ្វើដំណើរកម្សាន្តក្នុងស្រុកច្រើន ដូចមុនពេលវិបត្តិមេរោគកូវីដ១៩ ផ្ទុះឡើងនោះទេ អ្នកជំនាញនៅក្នុងវិស័យនេះ អះអាងថា ដោយសារតែឥទ្ធិពលកូវីដ១៩ នៅតែបង្កឲ្យមានភាពមិនច្បាស់លាស់នៃការទប់ស្កាត់មេរោគកូវីដ១៩ និងក្តីបារម្ភពីសុខភាពសេដ្ឋកិច្ចរបស់ចិន។
គ្រួសារចិន រីករាយនឹងដំណើរកម្សាន្ត
ដោយ

អ្នកជំនាញ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​អះអាង​ថា​ផល​ប៉ះពាល់​នៃ​មេរោគ​កូ​វី​ដ​១៩ គឺ​ធំធេង និង​យូរអង្វែង ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន​ជាប់បំណុល​ធ្ងន់ធ្ងរ​ដោយសារ​តែ​កម្ចី​ទិញ​ឡាន ទិញ​ផ្ទះ​ផ្ទះ​បង់​រំលស់ ខណៈ​ប្រាក់​ចំណូល​របស់​ពួក​គេ​ធ្លាក់​ចុះ​ក្នុងអំឡុងពេល​មេរោគ​រាតត្បាត​នេះ​។ បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Reuters នៅ​ថ្ងៃនេះ​។

ដំណើរ​កម្សាន្ត​រយៈពេល ៧​ថ្ងៃ​ពេញ ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១ ខែតុលា​នេះ​ទៅ គឺជា​ពេលវេលា​មមាញឹក​បំផុត សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត និង​ជា​ពេលវេលា ដែល​គេ​វាស់​ស្ទង់​ពី​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ក្នុងស្រុក របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​ក្នុង​លោក​មួយ​នេះ​។

ក្រុមហ៊ុន​បម្រើសេវា​កម្ម​កក់​ការ​ធ្វើ​ដំណើរ​កម្សាន្ត LY.com បាន​រំពឹង​ថា នឹង​មានដំណើរ​កម្សាន្ត ៦៥០​លាន​ជើង នៅ​ក្នុង​ឆ្នាំ ២០២១​នេះ ដែល​ស្មើនឹង ៨០% នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​កាលពី​ឆ្នាំ ២០១៩ មុន​ពេល​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វី​ដ​១៩​។ យ៉ាងណា តួលេខ​នេះ រំពឹង​ថា​ខ្ពស់​ជាង​ឆ្នាំ ២០២០ បន្តិច ដែល​មានដំណើរ​កម្សាន្ត​ប្រមាណ ៦៣៧​លាន​ជើង ដោយ​មាន​ថ្ងៃ​ឈប់​សម្រាក​រយៈពេល ៨​ថ្ងៃ​។

បើ​តាម​អ្នក​ស្រាវជ្រាវ​មក​ពី សកល​វិទ្យាល័យ​កណ្តាល​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៅ​ទីក្រុង​ប៉េ​កាំ​ង បាន​លើក​ឡើង​ថា ផល​ប៉ះពាល់​នៃ​មេរោគ​កូ​វី​ដ​១៩ គឺ​ធំធេង និង​យូរអង្វែង ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន​ជាប់បំណុល​ធ្ងន់ធ្ងរ​ដោយសារ​តែ​កម្ចី​ទិញ​ឡាន ទិញ​ផ្ទះ​ផ្ទះ​បង់​រំលស់ ខណៈ​ប្រាក់​ចំណូល​របស់​ពួក​គេ​ធ្លាក់​ចុះ​ក្នុងអំឡុងពេល​មេរោគ​រាតត្បាត​នេះ​។

ខណៈ​ដែល​សេដ្ឋកិច្ច​ចិន កំពុង​កម្រើក​ឡើង​វិញ​ពី​ការ​ធ្លាក់​ចុះ​កាលពី​ឆ្នាំ ២០២០​ជា​បណ្ដើរ​ៗ​នោះ វា​ក៏​ត្រូវ​បាន​ចូល​បង្អាក់​ទៅ​វិញ ដោយសារ​តែ​មានការ​ផ្ទុះ​ឡើងជា​ថ្មី​នូវ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី ឌែ​លតា​នៅ​ក្នុង​ប្រទេស​ចិន និង​បាន​ឈាន​ទៅ​ដល់​ការ​បិទ​ខ្ទប់​ខេត្ត​មួយ​ចំនួន និង​មាន​បញ្ហា​កង្វះខាត​ថា​ម​អគ្គិសនី​ផង​ដែរ​។

បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន Trip.com បាន​បង្ហាញ​ថា ជនជាតិ​ចិន អាច​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​កន្លែង​ដែល​ជិត និង​ចំណាយ​តិច​ជាង​មុន សម្រាប់​ការ​កម្សាន្ត​រយៈពេល​វែង ដូច​ជា តំបន់​ដាច់​ស្រយាល និង​តំបន់​ដែល​មានការ​អភិវឌ្ឍ​តិចតួច​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​។

ក្រសួងពាណិជ្ជកម្ម​ចិន បាន​លើក​ឡើង​ដែរ​ថា នៅ​ក្នុង​ខែតុលា​នេះ ក្រសួង​នឹង​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​ចំណាយ​របស់​ប្រជាជន ដោយ​មាន​អាជ្ញាធរ​ក្នុងស្រុក​ផ្តល់​ជា​គូ​ប៉ុង ដែល​អាច​ប្រើប្រាស់​នៅ​តាម ហាង​លក់ទំនិញ ផ្សារ​ទំនើប និង​ភោជនីយដ្ឋាន ដើម្បី​លើកទឹកចិត្ត​ការ​ចំណាយ​ចាប់ពី​ពេល​នេះ រហូត​ដល់​ស​ប្តា​ហ៍​មាស នៃ​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ខែតុលា​នេះ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃទទួលបានវ៉ាក់សាំង Pfizer ជើងដំបូង ២លានដូសពីអាមេរិក ក្នុងចំណោមការបញ្ជាទិញ ៣០លានដូស

ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានអះអាងថា បន្ទាប់ពីបានបញ្ជាទិញវ៉ាក់សាំង ៣០លានដូស ថៃ បានទទួលនូវវ៉ាក់សាំង Pfizer ចំនួន ២លានដូសជើងដំបូង…

Pleng by Smart សូមណែនាំកម្មវិធី « Pleng Points » ជាកម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់សម្រាប់អ្នកចូលចិត្តតន្ត្រីនៅកម្ពុជា

ព័ត៌មាន
កម្មវិធី Pleng by Smart ដែលជាកម្មវិធីស្ដាប់តន្រ្តីតាមអនឡាញតែមួយគត់សម្រាប់ចម្រៀងខ្មែរ original នៅកម្ពុជាបានប្រកាសនៅថ្ងៃនេះថា ការដាក់ដំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ