ទីផ្សារទូរសព្ទ

តើមានកត្តាអ្វីជំរុញឱ្យការលក់ទូរសព្ទស្មាតហ្វូនម៉ាកយីហោបរទេសនៅចិន ដាំក្បាលចុះរហូតដល់ទៅ៤៧%?


ទិន្នន័យផ្លូវការបង្ហាញថា ការនាំចេញទូរសព្ទស្មាតហ្វូនម៉ាកយីហោបរទេសរួមទាំង iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Apple ផង បានធ្លាក់ចុះខ្លាំងរហូតដល់ទៅជាង៤៧% កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារកត្តាចម្បងចំនួន២ រួមមានការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីបណ្ដាក្រុមហ៊ុនផលិតទូរសព្ទក្នុងស្រុកដូចជាក្រុមហ៊ុន Huawei ជាដើម។
ទីផ្សារទូរសព្ទ
ដោយ

ទិន្នន័យផ្លូវការពីបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ចិន (CAICT) ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា បានបង្ហាញឱ្យឃើញថា ការនាំចេញទូរសព្ទស្មាតហ្វូនម៉ាកយីហោបរទេសរួមទាំង iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Apple ផងទៅកាន់ប្រទេសចិន បានធ្លាក់ចុះខ្លាំងរហូតដល់ទៅជាង៤៧% កាលពីអំឡុងខែវិច្ឆិកា ចុងឆ្នាំ២០២៤ ពីចំនួន៥លានគ្រឿង មកនៅត្រឹមជាង៣លានគ្រឿង ដែលជាការធ្លាក់ចុះ៤ខែជាប់ៗគ្នា។

សូមបញ្ជាក់ថា ការនាំចេញទូរសព្ទស្មាតហ្វូនម៉ាកយីហោបរទេសទៅកាន់ប្រទេសចិន បានធ្លាក់ចុះជាង៤៤% កាលពីអំឡុងខែតុលា ដែលនេះឆ្លុះបញ្ចាំងពីនិន្នាការធ្លាក់ចុះកាន់តែខ្លាំងនៅក្នុងប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនធំបំផុតរបស់ពិភពលោក។

តួយ៉ាង ការលក់របស់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនបរទេសឈានមុខគេនៅក្នុងប្រទេសចិន បានដាំក្បាលចុះយ៉ាងខ្លាំង ដោយសារការធ្លាក់ចុះសេដ្ឋកិច្ច និងការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់ក្រុមហ៊ុនជាគូប្រជែងក្នុងស្រុកដូចជាក្រុមហ៊ុន Huawei ជាដើម។

ស្របពេលចំណែកទីផ្សាររបស់ខ្លួននៅប្រទេសចិន ធ្លាក់ចុះ ក្រុមហ៊ុន Apple កាលពីថ្ងៃទី២ ខែមករា បានដាក់ចេញកម្មវិធីប្រូម៉ូសិនរយៈពេល៤ថ្ងៃយ៉ាងកម្រ ដោយលក់បញ្ចុះតម្លៃទូរសព្ទ iPhone រហូតដល់ទៅជិត៧០ដុល្លារអាម៉េរិក ដើម្បីជំរុញការលក់។

ទិន្នន័យបង្ហាញថា ក្រុមហ៊ុនក្នុងស្រុក Huawei បានក្លាយជាគូប្រជែងដ៏ខ្លាំងក្លាចាប់តាំងពីវិលត្រលប់មកវិញ ដោយផ្តោតលើការផលិតទូរសព្ទម៉ូឌែលមានតម្លៃខ្ពស់កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ជាមួយនឹងការបំពាក់បន្ទះឈីបផលិតក្នុងស្រុក។

យោងតាមទិន្នន័យពីក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDC បង្ហាញថា ក្រុមហ៊ុន Apple បានខ្ទាតចេញពីចំណាត់ថ្នាក់ក្រុមហ៊ុនលក់ទូរសព្ទស្មាតហ្វូនកំពូលទាំង៥ នៅប្រទេសចិន ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ប៉ុន្តែបានរើបឡើងមកវិញនៅត្រីមាសទី៣។ ទោះជាយ៉ាងណា ការលក់របស់ខ្លួននៅក្នុងប្រទេសចិន បានធ្លាក់ចុះ០,៣% ក្នុងត្រីមាសទី៣ ខណៈដែលការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើងខ្លាំងរហូតដល់ទៅ៤២%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាមគ្រោងស្តាររោងចក្រថាមពលដើរដោយនុយក្លេអ៊ែឡើងវិញ ដើម្បីធានាសន្តិសុខថាមពល

ប្រទេសវៀតណាម ត្រូវការវិស្វករ អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកប្រមាណ២,៤០០នាក់ ដើម្បីស្ដារគម្រោងថាមពលដើរដោយនុយក្លេអ៊ែ នៅរោងចក្រចំនួនពីរក្នុងខេត្ត…

តើទំហំទីផ្សារអង្ករលើពិភពលោកនៅឆ្នាំ២០២៥ នឹងមានការប្រែប្រួលយ៉ាងណា?

ទំហំទីផ្សារអង្ករពិភពលោកនៅក្នុងឆ្នាំ២០២៥ ត្រូវបានគេព្យាករថា នឹងកើនដល់ជាង៥៦លានតោន មានការកើនឡើងជាង២លានតោន បើធៀបនឹងឆ្នាំ២០២៤។ ទោះបីទំហំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ