កសិកម្ម

វៀតណាម​នាំ​ចេញ​ផ្លែ​ស្រកា​នាគ​​ជិត ១ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ


ផ្លែស្រកា​នាគ​ ជា​ផ្លែ​ឈើ​ពេញ​និយម​ដាំ​និង​ហូប នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​ផ្លែ​ឈើ​នេះ​មាន​បរិមាណ​ស្មើ​នឹង​ពាក់​កណ្ដាល​​នៃ​ការនាំចេញ​ផ្លែ​ឈើ​ស្រស់​របស់​ប្រទេស​វៀតណាម។
ផ្លែ​ស្រកា​នាគ​ គឺ​ជា​ផ្លែ​ឈើ​ដ៏​ពេញ​និយម​ដាំ​​ ហូប និង​នាំ​ចេញ​របស់​ប្រទេស​វៀតណាម។
ដោយ

តួលេខ​ពី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​សារព័ត៌មាន Viet​ Nam News បង្ហាញថា ឆ្នាំ​២០១៦ ចំណូល​ពី​ការនាំ​ចេញ​ផ្លែ​ស្រកា​នាគ​មាន​ចំនួន ៨៩៥,៧​លាន​ដុល្លារ​។

ទឹក​ប្រាក់​នេះ​​ស្មើ​នឹង​ ៥០,៣% នៃ​ចំណូល​សរុប​ពី​ការ​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់​របស់​ប្រទេស​វៀតណាម ហើយ​ក៏​ស្មើ​នឹង​ ៣៦ភាគរយ​នៃ​ការនាំ​ចេញ​បន្លែ​សរុប​របស់​វៀតណាម​ផង​ដែរ។

ក្រសួង​កសិកម្ម​វៀតណាម ឲ្យ​ដឹង​ថា ផ្លែ​ស្រកា​នាគ​វៀតណាម​នាំ​ចេញ​ទៅ​កាន់ ៤០​ប្រទេស និង​ដែនដី ហើយ​ទីផ្សារធំ​ៗ រួមមាន ចិន ថៃ និង​ឥណ្ឌូនេស៊ី។ ហើយ​បច្ចុប្បន្ន ផ្លែ​ឈើ​មួយ​ប្រភេទនេះ​ក៏​កំពុង​ឈាន​ជើង​ចូល​ទីផ្សារ​ថ្មីៗ​ទៀត​ដែរ ដូចជា ឥណ្ឌា ញូវហ្ស៊ីលែន អូស្ត្រាលី និង​ឈីលី៕




អត្ថបទបន្ទាប់


ការស្រាវជ្រាវ៖ ធ្វើរឿង ​៩យ៉ាងនេះ នឹងជួយ​ឲ្យ​​មាន​សុខភាព​ល្អ​និង​អាយុវែង!

ព័ត៌មាន
ជីវិតរស់នៅ​សព្វថ្ងៃ ក្នុង​សម័យ​ទំនើប​ទាន់​សម័យ ទទួល​នូវ​សម្ពាធ​ជា​ច្រើន​ ដែលធ្វើ​ឲ្យ​មនុស្ស​កើត​រោគ​ស្ត្រេស ឯកោ និង​មិន​សប្បាយ​ចិត្ត។

Emirates រំពឹងថា នឹងមាន«​អ្នក​ដំណើរ​ជា​ធុរជន»កាន់​តែ​ច្រើន​​​ធ្វើ​ដំណើរ​មក​កាន់​​កម្ពុជា​

ព័ត៌មាន
រាជធានីភ្នំពេញ​បាន​ក្លាយ​ជា​ទិសដៅ​ហោះហើរ​ទី​១៥៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ា (Emirates) បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បានចុះ​ចត​យន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ