កាលពីឆ្នាំមុន វិនិយោគិននៅទូទាំងពិភពលោក បានសម្រុកទិញភាគហ៊ុននៅប្រទេសចិនក្នុងល្បឿនដ៏លឿនបំផុតមួយនៅក្នុងខែមករា ឆ្នាំ២០២៣ ដោយសារពួកគេរំពឹងថា សេដ្ឋកិច្ចចិននឹងមានការស្ទុះងើបឡើងវិញ ខណៈប្រទេសនេះបានលុបចោលកម្មវិធី«សូន្យ-កូវីដ» របស់ខ្លួន។
ប៉ុន្តែមូលនិធិបរទេសភាគច្រើនត្រូវបានលក់ចេញដោយបង្ខំក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិសាច់ប្រាក់នៅក្នុង វិស័យអចលនទ្រព្យ និងលទ្ធផលកំណើនដ៏គួរឱ្យខកចិត្ត។
លោក ប្រ៊ូស ផាង (Bruce Pang) ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនស្រាវជ្រាវនិងវិនិយោគអចលនទ្រព្យ JLL នៅប្រទេសចិន បាននិយាយថា ការសន្យាជាបន្តបន្ទាប់របស់អាជ្ញាធរចិន ក្នុងការផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យឯកជនដែលកំពុងតែជួបការលំបាក គឺកំពុងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ។
ទិន្នន័យបង្ហាញថាតម្លៃលំនៅឋានចុងក្រោយបង្អស់បង្ហាញថា នៅតែត្រូវការគាំទ្រគោលនយោបាយបន្ថែមទៀតដើម្បីជំរុញការងើបឡើងវិញប្រកបដោយនិរន្តរភាពសម្រាប់វិស័យអចលនទ្រព្យ។
ស្ថាប័នហិរញ្ញវត្ថុបានងាកទៅរកទីផ្សារនៅប្រទេសឥណ្ឌា និងកូរ៉េខាងត្បូងក្នុងឆ្នាំនេះ ដោយរំហូរបា្រក់ចូលនៅឥណ្ឌាមានចំនួនជាង១២ពាន់លានដុល្លារ ហើយរំហូរប្រាក់ចូលនៅកូរ៉េខាងត្បូងមានចំនួនជាង ៦ពាន់លានដុល្លារ។ នេះបើតាមការប៉ាន់ស្មានពីក្រុមហ៊ុន Goldman Sachs។ ហើយការទិញភាគហ៊ុនជាសកលនៅកូរ៉េខាងត្បូងបានធ្វើឱ្យទីក្រុងសេអ៊ូលរីកចម្រើនបំផុតសម្រាប់ឆ្នាំនេះ៕
អត្ថបទ៖ សុខ ជា