ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រកឃើញអ្នកឆ្លងកូវីដ-១៩ ១៧នាក់បន្ថែមទៀត ក្នុងនោះ មាន១៥នាក់ ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ


យ៉ាងយោចណាស់មានមនុស្សចំនួន ១៧ នាក់ផ្សេងទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ មានចំនួន១៥នាក់ គឺជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២នាក់ទៀត គឺជាករណីនាំចូល។ នេះបើតាមរបាយការណ៍ពី ក្រសួងសុខាភិបាលកម្ពុជា។
covid-19 នៅកម្ពុជា

សម្រាប់​អ្នកដែល​រកឃើញ ១៥នាក់ថ្មី ទាក់ទងនឹង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈនោះ គឺសុទ្ធតែជាជនជាតិ​ចិនទាំងអស់ ហើយពួកគេកំពុង​ស្ថិតនៅក្នុង​ការសម្រាកព្យាបាល​នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី ២១ ខែកុម្ភៈ ក៏មានការរាយការណ៍ផងដែរ អំពីអ្នកជាសះស្បើយ​ចំនួន ៣នាក់បន្ថែមទៀត។

បើតាម​ការអះអាង​របស់​សម្តេច​ហ៊ុន សែន នៅក្នុង​ការថ្លែងសារពិសេស​នៅថ្ងៃទី ២០ ខែកុម្ភៈ បានឲ្យដឹងថា កម្ពុជា​បាន​រកឃើញការឆ្លង​ក្នុង​សហគមន៍​ជាលើកទី៣ហើយ ដោយរកឃើញ​វិជ្ជមាន​លើ​​ជនជាតិចិន​ចំនួន​៣២នាក់ ហើយ​សម្តេច បាន​ហៅការផ្ទុះករណីឆ្លង​ចូលក្នុងសហគមន៍​ជាថ្មីនេះថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។ ដូច្នេះ បើសរុប​អ្នកដែលបាន​រកឃើញ​វិជ្ជមាន​​ដែលជាប់ទាក់ទង​នឹង​​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈនេះ គិតមកត្រឹមថ្ងៃទី ២១ ខែកុម្ភៈ​មានចំនួន​៤៧​នាក់ហើយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ កម្ពុជា​បានរកឃើញ​អ្នកឆ្លងកូវីដ-១៩ សរុប​មានដល់ទៅ ៥៣៣នាក់ អ្នកជាសះស្បើយ​មាន​៤៧៣ នាក់ និងអ្នកកំពុង​ព្យាបាល​មាន​ ៦០នាក់។

ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល បន្ដអំពាវនាវឲ្យ​ប្រជាពលរដ្ឋទាំងអស់​ចូលរួម​អនុវត្ត​វិធានការការពារមួយចំនួន​ដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


​ម៉ាស៊ីន VTM ថ្មីរបស់ អេស៊ីលីដា អាចឲ្យ​អ្នក​​បើកគណនី​និង​បោះពុម្ព​បណ្ណ​បាន​ភ្លាមៗ

ព័ត៌មាន
ជា​ការអភិវឌ្ឍ​ផ្នែកធនាគារ​ឌីជីថល​របស់ខ្លួន ធនាគារ​​ អេស៊ីលីដា បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ VTM (Virtual Teller Machine) ឬ​ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ