សំណុំរឿង​លោក កឹម សុខា

បារម្ភ​ពី​ការ​ឆ្លង​វីរុស​កូវីដ១៩ តុលាការ​សម្រេច​លើក​ពេល​សវនាការ​លោក កឹម សុខា


ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល​សវនាការ​របស់​លោក កឹម សុខា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ តាម​សំណូមពរ​របស់​មេធាវី​ការពារ​កី្ត និង​មេធាវី​តំណាង​រដ្ឋាភិបាល​ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​ឆ្លង​កូវីដ១៩ ដែល​មាន​ករណី​ឆ្លង​ចំនួន ៩១​នាក់​ហើយ នៅកម្ពុជា។
លោក កឹម សុខា ត្រូវអ្នកកាសែតថតរូប​កំពុងស្ថិតក្នុងរថយន្ត​ នៅខាង​មុខតុលាការក្រុង​ភ្នំពេញ កាលពីថ្ងៃទី១៥ មករា ២០២០។ រូបភាព៖ ហេង ភារម្យ
ដោយ

យោងតាម​ពាក្យ​សុំ​ពន្យារ​ពេល​សវនាការ​របស់​មេធាវី​លោក កឹម សុខា និង​មេធាវី​រដ្ឋាភិបាល ដែល​បាន​ឃើញ​នៅ​ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ២០២០​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក កូយ សៅ បាន​ឯកភាព​តាម​ពាក្យ​សុំ​ទាំង​នោះ។

លោក កូយ សៅ បាន​សរសេរ​នៅ​លើ​ពាក្យ​ស្នើ​សុំ​ចុះ​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ២០២០ ដូច្នេះ​ថា "ឯកភាព​តាម​ពាក្យ​​សុំ​​ដោយ​ឲ្យ​ពន្យារ​ពេល​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​អំពី​កាល​បរិច្ឆេទ​សវនាការ​ជា​ថ្មី។"

យោងតាម​ពាក្យ​ស្នើសុំ​របស់​លោក​មេធាវី​ការពារ​ក្តី​លោ កឹម សុខា គឺ​លោក ចាន់ ចេង និង​លោក អាង ឧត្ដម ចុះថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០២០ បាន​សរសេរ​ថា ស្នើ​សុំ​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ក្រោយ​ដើម្បី​សុវត្ថិភាព​និង​សុខភាព​សម្រាប់​ទាំង​អស់​គ្នា​ក្នុង​បន្ទប់​សវនាការ​ពាក់ព័ន្ធ​នឹង​ជំងឺ​ឆ្លង​បច្ចុប្បន្ន។

នៅថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ២០២០ ផងដែរ​នោះ មេធាវី​ដោយ​អាណត្តិ​ឱ្យ​រដ្ឋាភិបាល គឺ​លោក សាន់ ជួយ និងលោក ចេង ប៉េងហាប់ ក៏​បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​សវនាការ​ផងដែរ ដោយសារ​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផ្ទុះ​ជំងឺ​រីករាល​ដាល កូវីដ​១៩។

ពាក្យ​សុំ​ពន្យារ​ពេល​នោះ បាន​សរសេរ​ដូច្នេះ​ថា “ដោយ​ក្នុង​នោះ​មាន​ការ​ដាក់​បំរាម​ហាមឃាត់​មិន​ឲ្យ​មាន​ការជួបជុំ​គ្នា​ច្រើន​ឡើយ ហើយ​ម្យ៉ាង​ទៀត​នៅ​ក្នុង​បន្ទប់​សវនាការ គឺ​មាន​ភាព​តូច​ចង្អៀត​ដែល​មិន​អាច​អង្គុយ​ឱ្យ​ឃ្លាត​ពី​គ្នា​ក្នុង​ចម្ងាយ​២​ម៉ែត្រ ដូចតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​បាន​នោះទេ។”

ក្នុងរយ:ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក កឹម សុខា ក្រោម​ការ​​ចោទ​ប្រកាន់​ពី​បទ​​ក្បត់​ជាតិ​ ហើយ លោក កឹម សុខា បាន​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​ថា គោល​ជំហរ​របស់​លោក គឺ​ប្រជាធិបតេយ្យ និង​គ្មាន​អំពើ​ហិង្សា៕




អត្ថបទបន្ទាប់


កូវីដ១៩៖ រកឃើញករណីឆ្លងថ្មី ៤នាក់; ជា​សះស្បើយ ៤នាក់; សរុបករណីឆ្លងឡើងដល់ ៩១នាក់

ព័ត៌មាន
នៅថ្ងៃទី២៤ មីនា ២០២០​នេះ កម្ពុជា​បានរកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ថ្មី ចំនួន ៤នាក់ទៀត លើ​ជនជាតិ​អង់គ្លេស​ ២នាក់ និង​ជនជាតិ​អាមេរិ…

សម្តេចហ៊ុន សែន៖ បន្ទប់ជាង៣០០០បន្ទប់ទូទាំងប្រទេស ត្រៀមរួចជាស្រេចសម្រាប់អ្នកឆ្លងវីរុសកូវីដ១៩

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងថា ពេទ្យជាង២០០០នាក់ ក្នុងចំណោមពេទ្យ២ម៉ឺននាក់ទូទាំងប្រទេស កំពុងធ្វើការជាមួយអ្នកឆ្លងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ