អត្ថបទក្រុមហ៊ុន

ហ្វតតេ ចុះអនុស្សរណៈនៃការយោគយល់ជាមួយ គម្រោង នើឆ័រ លើការផ្ដល់បណ្ណសន្យារ៉ាប់រងដំណាំទៅកាន់កសិករ


ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានចាប់ដៃគ្នាសហការផ្ដល់ការគាំទ្រដល់កសិករខ្នាតតូចដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដោយចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ការធានារ៉ាប់រងលើដំណាំ កាលពីថ្ងៃទី 7 ខែមីនា ឆ្នាំ 2024។
ហ្វតតេ ចុះអនុស្សរណៈនៃការយោគយល់ជាមួយ គម្រោង នើឆ័រ លើការផ្ដល់បណ្ណសន្យារ៉ាប់រងដំណាំទៅកាន់កសិករ
ដោយ
អំពី Forte Insurance
គណៈគ្រប់គ្រងទាំងពីរក្រុមហ៊ុន ក្នុងកម្មវិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ការធានារ៉ាប់រងលើដំណាំ

កម្មវិធីដ៏វិសេសនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃ ហ្វតតេ គ្រុប លោក នី​​ លីហួង ប្រធាននាយកផ្នែកធានារ៉ាប់រងខ្នាតតូច​ និងកសិកម្ម នៃ ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) លោក Winfried Suess ប្រធានក្រុម គម្រោង នើឆ័រ លោក Julien Brewster ប្រធានតំបន់នៃ អង្គការហេក្សកម្ពុជា លោក Marc Glökler ប្រធានតំបន់​ អង្គការការីតាសស្វីស និងទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំប្រទេសកម្ពុជា គណៈគ្រប់គ្រង និងបុគ្គលិកនៃស្ថាប័នទាំងពីរ។

គម្រោង នើឆ័រ ត្រូវបានផ្តួចផ្តើមរួមគ្នាដោយ អង្គការហេក្សកម្ពុជា (Swiss Church Aid) និង អង្គការការីតាសស្វីស និងទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការការពារកសិករពីការប្រែប្រួលអាកាសធាតុតាមរយៈយុទ្ធសាស្ត្រផ្សេងៗពីអ្នកជំនាញ។ លើសពីនេះទៅទៀត គម្រោងមួយនេះ អាចជួយឱ្យក្រុមគ្រួសាររបស់កសិករខ្នាតតូច ទទួលបានចំណេះកសិកម្មធន់នឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលរបស់ពួកគេតាមរយៈការអនុវត្តកសិអេកូឡូស៊ី និង បង្កើនពិពិធកម្មប្រភពចំណូល។​

លោក Winfried Suess ប្រធានក្រុម គម្រោង នើឆ័រ ថ្លែងសុន្ទរកថា

ចាប់តាំងពីឆ្នាំ 2014 មក ហ្វតតេ បានឈានមុខគេក្នុងការផ្ដល់ផលិតផលធានារ៉ាប់រងសម្រាប់វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា មានឈ្មោះថា បណ្ណសន្យារ៉ាប់រងលើដំណាំកសិកម្មដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ (Weather Index Crop Insurance)។ រហូតមកដល់ពេលបច្ចុប្បន្ន ហ្វតតេ បានការពារកសិករប្រមាណ 60,000 នាក់។ បន្ថែមពីលើសមិទ្ធិផលនេះ ហ្វតតេក៏ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានអាជីវកម្មបរិយាបន្នល្អបំផុតរបស់អាស៊ានក្នុងឆ្នាំ 2023 នៅក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាបន្នអាស៊ានលើកទីប្រាំមួយ។

លោក លីហួង ប្រធាននាយកដ្ឋានផ្នែកធានារ៉ាប់រងខ្នាតតូច និងកសិកម្ម ថ្លែងសុន្ទរកថា

លោក លីហួង ប្រធាននាយកផ្នែកធានារ៉ាប់រងខ្នាតតូច​ និងកសិកម្ម មានប្រសាសន៍ថា “ដោយយល់ថា កសិកម្មគឺជាធាតុផ្សំដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប យើងទទួលស្គាល់ពីផលប៉ះពាល់យ៉ាងសំខាន់នៃការប្រែប្រួលអាកាសធាតុលើវិស័យនេះ។ ការពឹងផ្អែកលើដី ទឹក ភ្លៀង និងធនធានធម្មជាតិផ្សេងទៀត ធ្វើឱ្យកសិកម្មងាយរងគ្រោះ ដោយការប្រែប្រួលអាកាសធាតុ ប៉ះពាល់ដល់ដំណាំ សត្វចិញ្ចឹម ដី ធនធានទឹក និងកសិករ។ ជាលទ្ធផល ការធានារ៉ាប់រងដំណាំរបស់យើង ស្របគ្នានឹងគោលបំណងរបស់គម្រោង នើឆ័រ ក្នុងការការពារកសិករខ្នាតតូចនៅទូទាំងប្រទេសកម្ពុជា។”

គម្រោង នើឆ័រ និង ហ្វតតេ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគាំទ្រកសិករ និងផ្តល់លទ្ធភាពឱ្យពួកគេធ្វើកសិកម្មប្រកបដោយភាពជឿជាក់ ដោយអនុស្សរណៈនៃការយោគយល់គ្នានេះ ដើរតួរត្រួសត្រាយផ្លូវសម្រាប់បន្តសហការជាមួយគ្នាក្នុងការបង្កើតដំណោះស្រាយធានារ៉ាប់រងដំណាំតាមតម្រូវការកសិករខ្នាតតូចនៅក្នុងតំបន់ដែល គម្រោង នើឆ័រ កំពុងប្រតិបត្តិ។

ហ្វតតេ​ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង បុគ្គលម្នាក់-អាជីវកម្មមួយ ក្នុងពេលតែមួយ។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999 ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ផ្តល់ជូនទាំងសេវាធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅ ក្នុងប្រទេសឡាវ ហ្វតតេ​ គឺជាដៃគូ គួរជាទីពេញចិត្តមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត។

ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត រង្វាន់នូវរាល់ស្នាដៃបុគ្គលិក របស់យើង និងផ្តល់ ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍន៍អាជីពការងារ​តាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។

ថ្មីៗនេះ ហ្វតតេ ត្រូវបានដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ AA+ ពី Global Credit Rating (GCR) និងពានរង្វាន់ក្រុមហ៊ុនបរិយាប័ន្នល្អជាងគេបំផុតក្នុងប្រទេសកម្ពុជា ដោយអាស៊ាន ដែលនេះបង្ហាញអោយឃើញពីភាពរឹងមាំនៃហិរញ្ញវត្ថុ និងកិត្តិនាមដ៏ល្បីល្បាញនៅក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.forteinsurance.com

គម្រោងនើឆ័ររៀបចំឡើងដោយអង្គការហេក្សកម្ពុជា អង្គការការីតាសស្វីស សហការជាមួយអគ្គនាយកដ្ឋាន កសិកម្ម អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដោយផ្អែកទៅ​លើបទពិសោធន៍របស់អង្គការទាំងពីរលើការអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារ ផ្តោតលើកសិកម្មប្រកបដោយនិរន្តរភាព កសិកម្មធន់នឹងបម្រែបម្រួលអាកាសធាតុ ការគាំទ្រក្រុមផលិត ក្រុមអាជីវកម្មកសិកម្ម សហគមន៍កសិកម្ម និងអភិបាលកិច្ចទឹកសម្រាប់ការស្រោចស្រពកសិកម្មក្នុងខេត្តគោលដៅ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ គម្រោងនេះ គាំទ្រថវិកាដោយអង្គការហេក្សកម្ពុជា អង្គការការីតាសស្វីស និងទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់មកកាន់ (Mr. Winfried Suess, Team Leader - Nurture Project; Email: [email protected])

None



អត្ថបទបន្ទាប់


ជប៉ុនគេចផុតពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ក្រោយមានការកែប្រែកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសឡើងវិញ

កាលពីដើមឡើយមានការប៉ាន់ប្រមាណថា ប្រទេសជប៉ុននឹងមានការធ្លាក់ចុះសេដ្ឋកិច្ច០.៤% ប៉ុន្តែផ្ទុយទៅវិញ ទិន្នន័យរបស់រដ្ឋាភិបាលប្រទេសជប៉ុន បានបង្ហា…

សម្ដេចធិបតី ចាត់ទុកព្រលានយន្តហោះអន្តរជាតិតេជោ គឺជាកាតាលីករជំរុញការអភិវឌ្ឍន៍តំបន់ខាងត្បូងរាជធានីភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាជឿជាក់ថា វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ