ធនាគារSME

ធនាគារSME បានផ្ដល់កម្ចី២៥លានដុល្លារហើយ ដល់ម្ចាស់អាជីវកម្មទេសចរណ៍ និងកំពុងរៀបចំសម្រួលលក្ខខណ្ឌផ្ដល់កម្ចី


អស់រយៈពេល ៤ខែមកហើយ បន្ទាប់ពីចាប់ផ្ដើមដំណើរការអនុវត្តនូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារអាជីវកម្មទេសចរណ៍ដែលបានរងគ្រោះដោយសារវិបត្តិកូវីដ១៩។ គិតមកដល់ពេលនេះ ធនាគារ SME បានផ្ដល់កម្ចីឥណទាន ដល់អាជីវកម្មទេសចរណ៍ចំនួន១៨៨ ដែលមានទំហំទឹកប្រាក់សរុប ២៥លានដុល្លារ ដើម្បីស្ដារអាជីវកម្មរបស់ខ្លួនក្រោយវិបត្តិកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។
SME Bank - building

បន្ទាប់ពីស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយ នៅអំឡុងខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានធនាគារសហគ្រាសធុនតូច និងមធ្យម ជាសេនាធិការ បានចាប់ផ្ដើមអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ១៥០លានដុល្លារ ដើម្បីទ្រទ្រង់ និងស្តារវិស័យទេសចរណ៍ ដែលរងគ្រោះដោយសារវិបតិ្តកូវីដ១៩។

បើតាម លោក លឹម អូន បន្ទាប់ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានដាក់ឱ្យអនុវត្តតាំងពីខែឧសភាមក ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៩០ បានដាក់សំណើកម្ចី ដោយក្នុងនោះសំណើចំនួន ១៨៨ ត្រូវបានអនុម័ត ដោយមានទំហំប្រាក់កម្ចី ២៥លានដុល្លារ នៃទំហំកញ្ចប់ហិរញ្ញប្បទានសរុប ១៥០លានដុល្លារ។

កន្លងមក អ្នកជំនាញ​ក្នុងវិស័យទេសចរណ៍ បានលើកឡើងថា ទោះបីជា មានកញ្ចប់​កម្ចី​សម្រាប់អាជីវកម្មទេសចរណ៍នេះក្ដី ប៉ុន្ដែ អាជីវកម្មទេសចរណ៍ភាគច្រើន មិនអាចបំពេញ​តាម​លក្ខខណ្ឌគ្រប់គ្រាន់​ ដើម្បីអាចទទួលបានប្រាក់កម្ចីនេះនោះទេ។

ដើម្បីសម្រួលដល់​ការទទួលបានកម្ចីនេះដែរ ថ្មីៗនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម​ រួមជាមួយនឹង​គ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ បាននិងកំពុង​រៀបចំ​ធ្វើវិសោធនកម្ម​លើ​លក្ខខណ្ឌមួយចំនួន នៃគម្រោងសហហិរញ្ញប្បទាន ស្ដារ និងជំរុញកំណើន​ក្នុងវិស័យទេសចរ។

ក្នុងនោះដែរ លោក លឹម អូន អគ្គនាយក​ធនាគារសហគ្រាសធុនតូច និងមធ្យម​ បានជំរុញឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ បង្កើនល្បឿននៃការបញ្ចេញឥណទានឲ្យបាន​ច្រើន និងឆាប់រហ័ស ដើម្បីផ្ដល់ការគាំទ្រ​បានទាន់ពេលវេលា​ដល់វិស័យទេសចរណ៍ តាមរយៈ​ការបន្ថយ​លក្ខខណ្ឌតម្រូវមួយចំនួន ដែលអាចធ្វើបាន ព្រមទាំងលើកទឹកិច្ត​ឲ្យប្រើប្រាស់​សេវាធានាឥណទានរបស់ សាជីវកម្មធានាឥណទានកម្ពុជា ដែលជាយន្តការមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានផងដែរ។

សូមបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ គម្រោងនេះទៀតសោត មានទំហំទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ តាមរយៈសហគ្រាសធុនតូចនិងមធ្យម និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ចំនួន៧៥លានដុល្លារ។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់ ៤០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥% និងមានរយៈពេលរហូត ៧ឆ្នាំ៕




អត្ថបទបន្ទាប់


កម្ពុជាកំពុងរៀបចំជំរុញការនាំចេញសត្វ និងផលិតផលសត្វទៅកាន់ទីផ្សារប្រទេសចិន

ព័ត៌មាន
អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មកម្ពុជា បានជំរុញការនាំចេញសត្វ និងផលិតផលសត្វទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដោយបានអំ…

សំណុំរឿងលួចប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ត្រូវបានបិទបញ្ចប់ហើយ ដោយកម្ពុជាទទួលបានប្រយោជន៍៧០% នៃប្រេងនោះ

ព័ត៌មាន
នៅទីបំផុតសំណុំរឿងប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ដែលត្រូវបានកប៉ាល់ MT Strovolos ម្ចាស់បំណុលរបស់ក្រុមហ៊ុនប្រេង KrisEnergy លួចដឹករត់ចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ