បច្ចេកវិទ្យារថយន្តអគ្គិសនី

បារាំង និងអ៊ីតាលី នឹងឈប់ឧបត្ថម្ភធនលើរថយន្តអគ្គិសនីផលិតនៅអាស៊ី


ក្រោមគោលនយោបាយគាំពារបរិស្ថាន ប្រទេសបារាំងបានផ្តល់ការអនុគ្រោះ និងឧបត្ថម្ភធន ដែលមានតម្លៃពី៥ពាន់ទៅ៧ពាន់អឺរ៉ូ ឫពីជាង៥ពាន់ទៅជាង៧ពាន់ដុល្លារ ដល់រថយន្តអគ្គិសនី ប៉ុន្តែនៅពេលនេះ បារាំងនឹងដាក់ច្បាប់បញ្ចប់អត្ថប្រយោជន៍នេះដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលមានមូលដ្ឋាននៅអាស៊ីជាពិសេស គឺចិន។ ក្រៅពីបារាំងប្រទេសអ៊ីតាលី ក៏កំពុងតែសិក្សារៀបចំយន្តការនេះដែរ ក្រោយកន្លងមក សហភាពអឺរ៉ុបបានគំរាមហើយគំរាមទៀតនៅលើការប្រកួតប្រជែងមិនស្មើភាពនៃផលិតផលរថយន្តអគ្គិសនីចិន។
បច្ចេកវិទ្យារថយន្តអគ្គិសនី
ដោយ

ប្រទេសបារាំងគ្រោងនឹងអនុម័តច្បាប់ដែលអាចដករថយន្តអគ្គិសនីផលិតនៅអាស៊ីមួយចំនួនចេញពីការឧបត្ថម្ភធន ខណៈអ៊ីតាលីកំពុងពិចារណាលើជំហានស្រដៀងគ្នានេះ ដែលជាសញ្ញាបង្ហាញការគាំទ្រអឺរ៉ុបជុំវិញផលិតកម្មរថយន្តអគ្គិសនី ដែលកំពុងចម្រូងចម្រាស។

ក្រោមគោលនយោបាយលើកកម្ពស់ការពារបរិស្ថាន ប្រទេសបារាំងបានលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់រថយន្តអគ្គិសនី ដោយផ្តល់ការអនុគ្រោះដែលមានទឹកប្រាក់ពី៥ពាន់ទៅ៧ពាន់អឺរ៉ូ ឫពី ជាង៥ពាន់៣រយទៅជាង៧ពាន់៥រយដុល្លារដល់អ្នកដែលប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតចូលស្រទាប់បរិយាកាស។

សារព័ត៌មាន Nikkei បានរាយការណ៍ថា ក្រោមច្បាប់ថ្មីនេះ បារាំងនឹងត្រួតពិនិត្យគ្រប់រថយន្ត អគ្គិសនីទាំងអស់ហើយនឹងដាក់ពិន្ទុឡើងវិញ ហើយក្នុងករណីផលិតផលរថយន្តខ្វះពិន្ទុនឹងមិនអាចទទួលការអនុគ្រោះពន្ធ និងការឧបត្ថម្ភធននោះទេ។

លោកស្រី អាណេស ប៉ាននីញ៉េ រូណាស័រ (Agnes Pannier-Runacher) រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសបារាំង បានអះអាងថា រថយន្តអគ្គិសនីមួយចំនួនដែលមានមូលដ្ឋាននៅប្រទេសចិន នឹងត្រូវដកចេញពីការឧបត្ថម្ភធនក្រោមច្បាប់ថ្មីនេះ។

លោកស្រីបាននិយាយថា រថយន្តអគ្គិសនីផលិតនៅចិនរបស់ក្រុមហ៊ុនផលិតរថយន្ត រីណុល ( Renault) ដែលជាអ្នកលក់ដ៏ធំនៅប្រទេសបារាំង និងរថយន្តម៉ាក MG នឹងមិនមានសិទ្ធិទទួលបានការអនុគ្រោះបន្ថែមទៀតនោះទេ។

ក្រុមហ៊ុន Renault ដែលតម្លើងនៅរោងចក្រ Dacia Spring នៅក្នុងខេត្ត ហឺប៉ីរបស់ប្រទេសចិន ត្រូវបានគេដឹងថា នៅ៩ខែឆ្នាំ២០២៣ ក្រុមហ៊ុនបានលក់រថយន្តដល់ទៅជាង៤ម៉ឺនគ្រឿងនៅអឺរ៉ុប ក្នុងនោះប្រហែលជាងពាក់កណ្តាលត្រូវបានលក់នៅប្រទេសបារាំង ហើយបើគ្មានការឧបត្ថម្ភធនទេ តម្លៃទិញរថយន្តនឹងកើនឡើងប្រហែលជាង៣០ភាគរយ ពោលគឺដល់ទៅជាង២ម៉ឺនអឺរ៉ូ ឫប្រមាណ២ម៉ឺន៣ពាន់ដុល្លារ ។ ជាមួយគ្នានេះរថយន្ត៣ម៉ូដែល ដែលផលិតដោយក្រុមហ៊ុន Tesla នៅទីក្រុងសៀងហៃ ក៏អាចនឹងត្រូវបានដកចេញពីការឧបត្ថម្ភធនក្រោមច្បាប់ថ្មីផងដែរ។

ដោយឡែកប្រទេសអ៊ីតាលីវិញ ក៏កំពុងពិចារណាលើការផ្លាស់ប្តូរស្រដៀងគ្នាទៅនឹងលក្ខណៈសម្បត្តិសម្រាប់ការឧបត្ថម្ភធន៣ពាន់អឺរ៉ូ ឫប្រមាណ៣ពាន់២រយដុល្លារ នៅក្រោមច្បាប់បច្ចុប្បន្នដោយគេដឹងថា វាកំពុងតែផ្តល់អត្ថប្រយោជន៍ប្រហែល៨០%ដល់យានយន្ត ដែលនាំចូល។

នៅក្នុងឆ្នាំ២០២២កន្លងទៅ សហភាពអឺរ៉ុបមានឱនភាពពាណិជ្ជកម្មប្រមាណ៤០០ពាន់លានអឺរ៉ូ ឫប្រមាណជា៤៣១លានដុល្លារជាមួយប្រទេសចិន ខណៈរថយន្តអគ្គិសនីដែលលក់នៅអឺរ៉ុប ពីខែមករា ដល់ខែកញ្ញា គឺមានបរិមាណ៤០ម៉ឺនគ្រឿង ដែលស្មើនឹងជិត៣០% នៃទីផ្សាររថយន្តទាំងមូល៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃទំនិញនៅចិនធ្លាក់ចុះលឿនបំផុតមិនធ្លាប់មានកាលពីខែវិច្ឆិកា ក្នុងរយៈពេល៣ឆ្នាំ

ព័ត៌មាន
តម្លៃទំនិញប្រើប្រាស់នៅចិន បានធ្លាក់ចុះលឿនបំផុតកាលពីខែវិច្ឆិកា ដែលជាការធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ខណៈសម្ពាធបរិត្តផរ…

ហេតុអ្វីសហរដ្ឋអាម៉េរិកបន្តជំរុញឱ្យក្រុមប្រទេស G7 រឹតបន្តឹងទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី?

ព័ត៌មាន
ក្រសួងរតនាគារសហរដ្ឋអាម៉េរិក នៅសប្តាហ៍នេះ បានអំពាវនាវដល់ក្រុមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ហៅកាត់ថា G7 ឱ្យរឹតបន្តឹងការគ្រប់គ្រងសក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ