កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

បារាំងផ្តល់ជំនួយដល់កម្ពុជាជាង២៣៤លានដុល្លារ និងគាំទ្រកម្ពុជា ឱ្យធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី


ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សាធារណរដ្ឋបារាំង ចំនួន២ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវការដំបូងគេក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ត្រូវបានបញ្ចប់ជាស្ថាបពរ និងទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ដោយ

តួយ៉ាង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបញ្ជាក់ពីការប្តេជ្ញា បន្តផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួន២១៥លានអឺរ៉ូ ឬប្រមាណជាង២៣៤លានដុល្លារ ដល់កម្ពុជា និងគាំទ្របេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ជាដើម។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្រ្ត ដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅនៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរអង្វែងរវាងប្រទេសទាំងពីរ។

នៅចំពោះមុខសម្តេចធិបតី លោក ម៉ាក្រុង ប្តេជ្ញាបន្តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍក្នុងទំហំទឹកប្រាក់២១៥លានអ៊ឺរ៉ូ ឬប្រមាណជាង២៣៤លានដុល្លារដល់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈថាមពល និងផលិតកម្មទឹកស្អាត។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកឡើងពីការយកចិត្តទុកដាក់ដល់ការលើកកម្ពស់អង្គការហ្វ្រង់កូហ្វូនី ដែលកម្ពុជាជាសមាជិកស្ថាបនិកដ៏សកម្មមួយ និងរួមគ្នាជំរុញវត្តមានភាសាបារាំង នៅកម្ពុជា ដែលមានអ្នកនិយមនិយាយភាសាបារាំងច្រើនជាងគេក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី។ បន្ថែមលើនេះ ប្រធានាធិបតីបារាំង ក៏បានបង្ហាញជំហរគាំទ្រពេញទំហឹង ចំពោះបេក្ខភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់-កូហ្វូនីលើកទី២០ នៅទីក្រុងភ្នំពេញ ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងត្រៀមខ្លួនរៀបចំព្រឹត្តការណ៍ដ៏សំខាន់នេះ ហើយក៏បានជូនពរបារាំងទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ និងកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅក្នុងឆ្នាំ២០២៤នេះ។

ពានក់ព័ន្ធផ្នែកការពារបរិស្ថាន លោក ម៉ាក្រុង ប្រធានាធិបតីបារាំង បានជម្រាបអំពីគំនិតផ្តួចផ្តើមរបស់បារាំងស្តីពី កតិកាសញ្ញាទីក្រុងប៉ារីស សម្រាប់ប្រជាជន និងភពផែនដី និងស្នើកម្ពុជាចូលរួមគាំទ្រ។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងពីការគាំទ្ររបស់កម្ពុជា ចំពោះគំនិតផ្តួចផ្តើមរបស់បារាំងនេះ និងបានបញ្ជាក់ប្រាប់លោក ម៉ាក្រុង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយអន្តរជាតិ ក្នុងការការពារបរិស្ថាន ព្រមទាំងអំពីផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការបំភាយកាបូន៧០% ត្រឹមឆ្នាំ២០៣០ និងសម្រេចឱ្យបាននូវអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ ក្នុងគោលដៅនេះ កម្ពុជាលើកទឹកចិត្តដល់ក្រុមហ៊ុនបារាំងដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាក្នុងវិស័យអន្តរកាលថាមពល ដែលទាំងរាជរដ្ឋភិបាលកម្ពុជា ទាំងរដ្ឋាភិបាលបារាំង ក៏ដូចជាបណ្ដាប្រទេសនៅលើពិភពលោកទាំងអស់កំពុងផ្តោតការយកចិត្តទុកដាក់។

ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់អំពីការកើនឡើងនូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង ព្រមទាំងវត្តមានរបស់ក្រុមហ៊ុនបារាំងធំៗនៅកម្ពុជា ផងដែរ រួមមាន ក្រុមហ៊ុនថាមពល Total Energies និងក្រុមហ៊ុន VINCI ជាដើម ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជា។

គួរជម្រាបថា ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ព្រមទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការចូលរួមថែរក្សាសន្តិភាព និងសន្តិសុខសកលផងដែរ៕

None



អត្ថបទបន្ទាប់


ពិតជាពិសេសមែន Xiaomi បានបង្ហាញត្រកូល Redmi Note 13 ដ៏ថ្មីសន្លាងមានរូបរាង និង មុខងារដ៏អស្ចារ្យ

ក្រុមហ៊ុនទូរសព្ទដ៏ពេញនិយម Xiaomi កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ បានណែនាំ និងបញ្ចេញទូរសព្ទត្រកូល Redmi Note 13 Series ដែល…

ធនាគារកណ្តាលវៀតណាម ជំរុញឱ្យរដ្ឋាភិបាល បង្កើនការឃ្លាំមើលទីផ្សារមាស

ធនាគារកណ្តាលវៀតណាម បានជំរុញឱ្យស្ថាប័ន និងអាជ្ញាធរជំនាញផ្សេងៗរួបរួមគ្នា បន្តតាមដាន និងឃ្លាំមើលការប្រែប្រួលខ្លាំងនៃតម្លៃ និងទីផ្សារមាសនៅក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ