ក្រសួងកសិកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើដល់ធនាគារអភិវឌ្ឍអាស៊ីបន្តផ្តល់ការគាំទ្រគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មបន្ថែមទៀត


ឯកឧត្តម វេងសាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីឲ្យបន្តផ្ដល់នូវការគាំទ្រនូវគម្រោងអភិវឌ្ឍន៍នៅក្នុងវិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត ដើម្បីបន្តពង្រីកកំណើនសេដ្ឋកិច្ចបន្ថែមលើវិស័យកសិកម្ម នៅក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។
សកម្មភាពប្រជុំតាមអនឡាញ ជំនួបរវាងក្រសួងកសិកម្ម និង នាយកធនាគារអភិវឌ្ឍន៍អាស៊ី
ដោយ

នៅក្នុងជំនួបជាមួយនឹង លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីបន្តផ្ដល់ការគាំទ្រនូវគម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មបន្ដបន្ថែមទៀត ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការ នាំចេញ ការគាំទ្រផ្នែកឥណទានដល់វិស័យឯកជនក្នុងការបោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃនិងឃ្លាំងស្តុក និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មន្រ្តីលើការស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកការពារដំណាំ និងគុណភាពផលិតផលកសិកម្មជាដើម។

លោកស្រី Sunniya នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ផងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា នៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ទៅដល់សេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងបើទោះជាស្ថិតនៅក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយក៏វិស័យនេះនៅតែមានភាពធន់ និងរក្សាបានកំណើន។ ផលិតកម្មកសិកម្មក៏ដូចជាការនាំចេញផលិតផលកសិកម្មនៅតែរក្សាបាននូវកំណើន ក៏បានចូលរួមសម្រាលនូវផលប៉ះពាល់ ដែលបណ្ដាលមកពីជំងឺកូវីដ១៩ផងដែរ។

លោកស្រីបានបន្ថែមថា វិស័យកសិកម្មកម្ពុជាមានសក្ដានុពលដែលជាដៃគូអភិវឌ្ឍន៍អាចនិងបន្តការគាំទ្របន្ថែម ជាពិសេសការពង្រឹងខ្សែចង្វាក់តម្លៃកសិកម្ម ការកែច្នៃផលិតកម្ម ដែលជួយបង្កើនចំណូលដល់កសិករ និងកំណើនសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងជាង៨៨% បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញកសិផល នៅរយៈពេល ៩ខែ ឆ្នាំ២០២១ មានបរិមាណជិត ៦លានតោន ខណៈឆ្នាំ២០២០ ការនាំចេញកសិផល មានត្រឹមតែ ៣លានតោនប៉ុណ្ណោះ៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចំណាយលើដំណើរកម្សាន្ត សប្តាហ៍មាស របស់ចិនបានធ្លាក់ចុះ ៤០% បើធៀបឆ្នាំមុនពេលមានជំងឺកូវីដ១៩រាតត្បាត

ព័ត៌មាន
ការចំណាយលើការធ្វើដំណើរកម្សាន្តក្នុងអំឡុងពេល សប្តាហ៍មាស ដែលជាថ្ងៃឈប់សម្រាកនៅដើមខែតុលាឆ្នាំនេះរបស់ប្រជាជនចិន បានធ្លាក់ចុះជាងឆ្នាំមុនពេលមា…

ក្រុមកីឡាអេឡិចត្រូនិក SeeYouSoon ឈ្នះរង្វាន់ទឹកប្រាក់ ១៥,០០០ ដុល្លារ រួមជាមួយឱកាសតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិ

ព័ត៌មាន
ក្រុម SeeYouSoon បានឈ្នះរង្វាន់ធំចំនួន ១៥,០០០ ដុល្លារ និងទទួលបានឱកាសប្រកួតប្រជែងនៅលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ