វិស័យពាណិជ្ជកម្ម

សម្ដេច ហ៊ុន ម៉ាណែត រំពឹងទំហំវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជាបារាំងកើនឡើងទ្វេដង


នៅចំពោះមុខ លោក Emmanuel Macron ប្រធានាធិបតីបារាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុក ទំនាក់ទំនងវិស័យឯកជននៃប្រទេសទាំងពីរ ប្រៀបបាននឹងឈាមក្រហមចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជាបារាំង តួយ៉ាងទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ពិសេសផ្នែកវិនិយោគ និងពាណិជ្ជកម្ម។ ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាថ្នាចង់ឱ្យទំហំវិនិយោគ និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងទ្វេដងថែមទៀតនៅពេលខាងមុខ។
វិស័យពាណិជ្ជកម្ម
ដោយ

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នាជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង នៅឯវិមានប្រធានាធិបតី ELYSEE ទីក្រុងបារីស ប្រទេសបាំរាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំង ក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីស ស្ដីពីកម្ពុជា ក្នុងការឈានទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ចាប់ពីឆ្នាំ១៩៩១ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ សម្តេចធិបតី បានបញ្ជាក់ទៀតថា តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតលើមាគ៌ាឆ្ពោះទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។

ក្នុងនាមជាប្រមុខរាជដ្ឋាភិបាលថ្មី នៃកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាមានជំហរយ៉ាងច្បាស់លាស់ក្នុងការពួនជ្រុំ បន្តការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជាបារាំងឱ្យកាន់តែប្រសើរបន្ថែមទៀត។ ហើយតាមរយៈទស្សនកិច្ចផ្លូវការនាពេលនេះ សម្តេចធិបតី ជឿជាក់ថាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងជជែកគ្នានៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការលើកតម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងភាពជាដៃគូរនៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនេះ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនៃប្រទេសទាំងពីរពិតជាមានសារសំខាន់ណាស់ ហើយអ្វីដែលកាន់តែសំខាន់និងចាំបាច់ផងដែរនោះ គឺទំនាក់ទំនងរវាងវិស័យឯកជនតែម្តង។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា វិស័យឯកជននៃប្រទេសទាំងពីរប្រៀបបាននឹងឈាមក្រហមចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជាបារាំង ជាក់ស្តែងទំនាក់ទំនងនៃវិស័យឯកជនរវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យបានកើនឡើងជាលំដាប់ផងដែរនាពេលបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះ សម្តេចចង់ឃើញទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំកើនឡើងទ្វេដងថែមទៀតផងដែរ។

បើតាម សម្តេច ហ៊ុន ម៉ាណែត នៅក្នុងឱកាសចូលរួមក្នុងវេទិកាធុរៈកិច្ចកម្ពុជា-បារាំង នាពេលថ្មីៗនេះ សម្តេចក៏បានជួបជាមួយថ្នាក់ដឹកនាំរបស់វិស័យឯកជនជាច្រើន ហើយវិនិយោគិនទាំងនោះក៏មានការចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាផងដែរ ខណៈក្រុមហ៊ុនខ្លះក៏បានធ្វើសកម្មភាពវិនិយោគនៅកម្ពុជារួចហើយផងដែរ។

សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារ ថយចុះចំនួន៥% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅប្រទេសបារាំងសម្រេចទឹកប្រាក់ប្រមាណជិត ៣៦០លានដុល្លារ ថយចុះចំនួន១៥% ខណៈការនាំចូលទំនិញពីបារាំងមកកម្ពុជាវិញសម្រេចបានទឹកប្រាក់ជាង១៥០លានដុល្លារ កើនឡើងជាង៣០% ធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេផ្សារហ៊ុនដាក់មហិច្ឆតាខ្ពស់សម្រេចឲ្យបានការជួញដូរភាគហ៊ុនទំហំ១០០លានដុល្លារក្នុង១ថ្ងៃ នៅឆ្នាំ២០៣០

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា ដាក់មហិច្ឆតាខ្ពស់សម្រេចឲ្យបាននូវទំហំជួញដូរភាគហ៊ុនជាមធ្យមក្នុងទំហំ ១០០លានដុល្លារក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ ស្របព…

ហ្វតតេ និង ធនាគារ ស៊ីអាយអិមប៊ី ចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រយៈពេលវែង លើអាជីវកម្មប៊េងកាសួរេន

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ និង ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមបាន ចុះកិច្ចសហប្រតិបត្តិការជាផ្លូវការ «…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ