បញ្ញាសិប្បនិម្មិត

បារាំងនឹងជះលុយជាង១០០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត


បារាំងដែលជាបងធំមួយនៅសហភាពអឺរ៉ុប បានប្រកាសពីផែនការវិនិយោគដ៏សម្បើមមួយលើវិស័យបញ្ញាសិប្បនិម្មិត ដែលកំពុងមានការប្រកួតប្រជែងខ្លាំងនៅលើពិភពលោក។ លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានបង្ហើបថា ផែនការអភិវឌ្ឍន៍លើវិស័យ AI របស់បារាំង មានតម្លៃរហូតដល់ទៅជាង១១២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បញ្ញាសិប្បនិម្មិត
ដោយ

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានអះអាងថា បារាំងនឹងជះលុយជាង១១២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងមានការរីកចម្រើន និងប្រកួតប្រជែងខ្លាំងនៅលើពិភពលោក។ គម្រោងវិនិយោគដ៏មហិមារបស់បារាំងនេះ ត្រូវបានគេដឹងថា មួយផ្នែកត្រូវបានជួយគាំទ្រដោយក្រុមហ៊ុនកាណាដា Brook field ដែលមានតម្លៃប្រមាណជិត២១ពាន់លានដុល្លារ និងហិរញ្ញប្បទានពីប្រទេសអារ៉ាប់រួម ដែលមានទុនប្រមាណជិត៥២ពាន់លាន។

ជាទូទៅមូលដ្ឋាននៃបច្ចេកវិទ្យាភាគច្រើនចេញពីតំបន់អឺរ៉ុប ប៉ុន្តែនៅពេលនេះបច្ចេកវិទ្យា AI ដែលមានឫសគល់ចេញពីបច្ចេកវិទ្យានេះកំពុងរីកចម្រើនខ្លាំងនៅសហរដ្ឋអាម៉េរិក និងចិន។

កាលពីខែមុន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា OpenAI, SoftBank Group និង Oracle កំពុងចាប់ដៃគ្នាសហការលើការអនុវត្តគម្រោងវិនិយោគមួយ ដែលមានតម្លៃរហូតដល់ទៅ៥00ពាន់លានដុល្លារលើការអភិវឌ្ឈ​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើឲ្យ AI ក្នុងរយៈពេល៤ឆ្នាំខាងមុខ ដើម្បីជួយសហរដ្ឋអាម៉េរិកបន្តនាំមុខប្រទេសចិន និងគូប្រជែងផ្សេងទៀតនៅក្នុងការប្រណាំងប្រជែងលើវិស័យ AI សកល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទីផ្សារលំនៅឋាននៅថៃ កំពុងរងសម្ពាធពីការកើនឡើងតម្លៃសម្ភារសំណង់ និងដីថ្លៃ

ទោះបីស្ថានភាពសេដ្ឋកិច្ចរបស់ថៃ កំពុងប្រឈមនឹងបញ្ហាបំណុលរបស់ប្រជាពលរដ្ឋប៉ោងឡើង និងចំណូលរបស់ពលរដ្ឋធ្លាក់ចុះយ៉ាងណាក្តី ក៏តម្លៃលំនៅឋាននៅក្នុងប្…

លោក Elon Musk អំពាវនាវឲ្យបិទស្ថាប័នព័ត៌មាន សំឡេងសហរដ្ឋអាម៉េរិក (VOA) និងវិទ្យុអឺរ៉ុបសេរី

លោក Elon Musk ដែលបច្ចុប្បន្ន ជាប្រមុខដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) មានតួនាទីតាមដានប្រសិទ្ធិភាពការងាររបស់មន្រ្តីរដ្ឋាភិបាល បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ