អត្ថបទ​ពាណិជ្ជកម្ម

គម្រោង​លំនៅដ្ឋាន​​ប្រណីត​ The Palms របស់​ឧកញ៉ា សៀ ឫទ្ធី បើក​ការដ្ឋាន​សាងសង់​ដើម​ខែ​ឧសភា​នេះហើយ!


ជាការបោះជំហាន​ថ្មី​មួយ​ទៀត​ក្នុង​ជំនួញ​អចលនទ្រព្យ​របស់​ឧកញ៉ា សៀ ឫទ្ធី ដែល​ជា​សេដ្ឋី​ logistics និង​អចលនទ្រព្យ​ដ៏​ល្បី​ឈ្មោះ​នៅ​កម្ពុជា គម្រោង​លំនៅដ្ឋាន​ប្រណីត​ The Palms របស់​លោក​ឧកញ៉ា នឹង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ នៅ​ថ្ងៃទី២ ឧសភា ២០១៨​នេះហើយ គឺ​ព្រមជាមួយ​នឹង​នឹង​ការ​បើក​សាល​បង្ហាញ​និង​លក់​គម្រោង​ The Palms នេះ​ផងដែរ។
គម្រោង​លំនៅដ្ឋាន​​ប្រណីត​ The Palms របស់​ឧកញ៉ា សៀ ឫទ្ធី បើក​ការដ្ឋាន​សាងសង់​ដើម​ខែ​ឧសភា​នេះហើយ!
ដោយ

បើ​តាមការជូនដំណឹង​របស់​ក្រុមហ៊ុន នៅ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ The Palms នេះ ភ្ញៀវ​ចូលរួម​ដែល​មាន​វត្តមាន​ចាប់ពី​ម៉ោង ១២​ថ្ងៃត្រង់​ទៅ នៅ​ថ្ងៃ​ទី២ ខែ​ឧសភានេះ នឹង​ទទួល​បាន​នូវ​កញ្ចប់​និង​ការ​បញ្ចុះ​តម្លៃ​ពិសេស​ជាច្រើន ទាក់ទង​នឹង​គម្រោង​​ The Palms នេះ។ 

គួរ​បញ្ជាក់ថា គម្រោង​លំនៅដ្ឋាន​បែប​ Resort ប្រណីត The Palms នេះ ជាការ​វិនិយោគ​រួម​គ្នា​រវាង​លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​គេ​ស្គាល់​ល្បី​ល្បាញ​ជា​អ្នក​អភិវឌ្ឍ​​អគារ​ពាណិជ្ជ​កម្ម​និង​លំនៅដ្ឋាន The Bridge និង​ The Peak នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ សហការជាដៃគូ​ជាមួយ​វិនិយោគិន​មក​ពី​ប្រទេស​សិង្ហ​បុរី ហើយ​គម្រោងនេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ក្ដី​តាកុយ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ។ 

គម្រោង​អភិវឌ្ឍន៍ បុរី The Palms នឹង​មាន​ការ​សាងសង់​វីឡា​កូនកាត់​ចំនួន ២០៤​វីឡា​ ជា​លក្ខណៈ​បឹងកាឡូ ១៦​វីឡា និង​មាន​កន្លែង​ចត​អូប័រ ជា​ពិសេស សម្រាប់​អ្នក​ដែល​ទិញ​វីឡា​បឹងកាឡូ។ ហើយ​វីឡា​ទាំង​អស់​សុទ្ធតែ​​អាច​មើល​ឃើញ​ផ្ទៃ​ទន្លេ​ ហើយ​ផ្ទះ​មាន​ជណ្តើរ​យន្ត​សម្រាប់​មនុស្ស​ចាស់​ផង​ដែរ៕




អត្ថបទបន្ទាប់


ប្រទេស​កូរ៉េផ្តល់ជំនួយ WiFi សាធារណៈនៅសួនសម្ដេចហ៊ុនសែននិងសួនមុខវាំង

ព័ត៌មាន
ឧបករណ៍បច្ចេកទេសប្រព័ន្ធ Public WiFi ចំនួន២កន្លែងនៅសួនច្បារសម្តេច ហ៊ុន សែន ស្ថិតនៅមុខកាស៊ីណូ និងសណ្ឋាគារណាហ្គាវើល និង​សួនច្បារមុខព្រះបរម…

បង្គោល​ភ្លើង​ចំ​កណ្ដាល​ផ្លូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ នាំ​ឲ្យ​មាន​ការរិះគន់!

ព័ត៌មាន
បង្គោល​ភ្លើង​មួយ​ជួរ​ស្ថិត​នៅ​ចំ​កណ្ដាល​ផ្លូវ​ហាណូយ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹក​​ញាប់។ ពលរដ្ឋ​ដែល​រស់នៅ​សង​ខាង​ផ្លូវ​ហាណូយ បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ