ទីផ្សារស្វាយស្រស់នឹងប្រសើរនៅឆ្នាំក្រោយ

អ្នកជំនាញកសិកម្មសង្ឃឹមថា ទីផ្សារស្វាយស្រស់នឹងប្រសើរនៅឆ្នាំក្រោយ ប៉ុន្ដែទិន្នផលអាចថយចុះ


ទីផ្សារស្វាយស្រស់នៅឆ្នាំនេះ ហាក់មិនសូវល្អប្រសើរប៉ុន្មានទេ ខណៈកន្លងមកកសិករដាំស្វាយបានរអ៊ួរទាំអំពីតម្លៃស្វាយថោក និងមិនសូវមានអ្នកទិញនោះឡើយ។ ទោះយ៉ាងណា អ្នកជំនាញផ្នែកកសិកម្ម និងជាអ្នកជំនួញក្នុងការនាំចេញផ្លែស្រស់ បានបង្ហាញនូវក្ដីរំពឹងថា តម្លៃផ្លែស្វាយស្រស់ នឹងប្រសើរឡើងវិញនៅឆ្នាំក្រោយ ខណៈបច្ចុប្បន្ន មានក្រុមហ៊ុនបរទេសមួយចំនួនបន្ថែមទៀត កំពុងចាប់អារម្មណ៍នាំចេញផ្លែស្វាយស្រស់ និងស្វាយកែច្នៃពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
កម្ពុជានឹងចាប់ផ្ដើមនាំចេញស្វាយទៅចិនបានក្នុងសប្ដាហ៍នេះហើយ!
ដោយ

ទន្ទឹមនឹងការបង្ហាញក្ដីរំពឹងលើទីផ្សារផ្លែស្វាយស្រស់នៅឆ្នាំខាងមុខ អ្នកជំនាញក៏បានបង្ហាញពីក្ដីបារម្ភខ្លះដែរ អំពីការធ្លាក់ចុះនៃទិន្នផលផ្លែស្វាយនៅឆ្នាំក្រោយ ដោយតែបញ្ហាអាកាសធាតុ និងថយចុះនៃចំនួនអ្នកដាំដុះដំណាំស្វាយ។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករ កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា បានគូសបញ្ជាក់ថា អស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលកម្ពុជា ជួបបញ្ហានៅក្នុងវិស័យកសិកម្ម ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូវីដ១៩ ពិសេសការធ្លាក់ចុះនៃតម្លៃផ្លែស្វាយស្រស់របស់កម្ពុជា ដែលនាំទៅប្រទេសចិន តែម្ដង ដ្បិតថាមានវិធានការការរឹតត្បឹងលើការនាំចេញ និងតម្លៃដឹកជញ្ជូនក៏មានតម្លៃខ្ពស់ផងដែរ។

បើតាមឧកញ៉ា ហ៊ុន ឡាក់ នៅឆ្នាំ២០២២នេះ ទាំងតម្លៃផ្លែស្វាយស្រស់ និងស្វាយកែច្នៃ សុទ្ធតែមានការធ្លាក់ចុះ ដោយផ្លែស្វាយស្រស់សម្រាប់នាំចេញ ក្នុងមួយគីឡូក្រាម មានតម្លៃប្រមាណតែ២ពាន់៥រយរៀលប៉ុណ្ណោះ ខណៈកាលពីមុនមានតម្លៃប្រមាណជាង ៤ពាន់រៀល ក្នុងមួយគីឡូក្រាម។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនួញកសិកម្មរូបនេះ ក៏បានបង្ហាញពីក្ដីរំពឹងផងដែរថា ទីផ្សារផ្លែស្វាយស្រស់នឹងប្រសើរឡើងវិញ នៅឆ្នាំក្រោយ ដោយសារតែបច្ចុប្បន្ន មានក្រុមហ៊ុនបរទេសមួយចំនួន បានចាប់អារម្មណ៍ ក្នុងការនាំចេញផ្លែស្វាយស្រស់ និងស្វាយកែច្នៃ របស់កម្ពុជា សម្រាប់នាំចេញ។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងការបង្ហាញពីសញ្ញាណវិជ្ជមានលើទីផ្សារផ្លែស្វាយស្រស់ ឧកញ៉ា ហ៊ុន ឡាក់ ក៏បានបង្ហាញពីក្ដីបារម្ភខ្លះដែរ ពីការធ្លាក់ចុះនៃទិន្នផលផ្លែស្វាយ និងគុណភាពផ្លែស្វាយ នៅឆ្នាំក្រោយ ដោយតែបញ្ហាអាកាសធាតុ និងថយចុះនៃចំនួនអ្នកដាំដុះដំណាំស្វាយ ជាដើម ដែលជាហានិភ័យមួយសម្រាប់ការនាំចេញផ្លែស្វាយ ផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នារយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញកសិផលក្រៅពីស្រូវ-អង្ករ ប្រមាណជាង ២លានតោន ទៅកាន់ទីផ្សារអន្តរជាតិ បានថយចុះជិត២% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា២០២១។ ក្នុងនោះ ការនាំចេញផ្លែស្វាយស្រស់ បានថយចុះគួរឲ្យកត់សម្គាល់ ពោលគឺមានបរិមាណត្រឹមតែជាង ១០ម៉ឺនតោនប៉ុណ្ណោះ ដែលបានថយចុះ២៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារនាំចេញផ្លែស្វាយស្រស់របស់កម្ពុជា រួមមានដូចជា វៀតណាម,ថៃ ចិន កូរ៉េខាងត្បូង និងហុងកុងជាដើម៕

None



អត្ថបទបន្ទាប់


កម្មវីធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) នៅទីក្រុងដាវ៉ូស ទទួលបានផ្លែផ្កាជាមួយនឹងការចូលរួមកុះករពីសំណាក់ឥស្សរជនសំខាន់ៗ

ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនតែមួយគត់ និងដំបូងគេ ដែលបានរៀបចំកម្មវិធីរាត្រីកម្ពុជា “រាត្រីកម្ពុជា” (CAMBODIA NIGHT) នៅរា…

ក្រុមមេដឹកនាំធុរកិច្ច និងរដ្ឋាភិបាលបានព្រមានថា ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែងងឹតទៅៗហើយ

ការគំរាមកំហែងជាច្រើនចំពោះសេដ្ឋកិច្ចពិភពលោកបានឈានទៅដល់កម្រិតមួយគួរឱ្យព្រួយបារម្មណ៍ ពីភាពសុខដុមរមនារបស់ពិភពលោក ដោយសារតែរងនូវការគំរាមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ