![លោក ង៉ែត ជូ ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកវិនិយោគវិស័យអចលនទ្រព្យ។](https://cdn.cambonomist.com/media/images/ngeth_chou.2e16d0ba.fill-960x540.jpg)
ប្រសិនបើអ្នកសន្សំប្រាក់២ដុល្លាកន្លះ (២,៥ដុល្លារ) សម្រាប់កាហ្វេ១កែវ ជារៀងរាល់ថ្ងៃ ក្នុង១ឆ្នាំ អ្នកអាចសន្សំបាន ៩១២,៥ដុល្លារ។
ហើយបើអ្នកសន្សំបែបនេះជារៀងរាល់ថ្ងៃ និងយកប្រាក់ទៅវិនិយោគជារៀងរាល់ឆ្នាំ ជាមួយនឹងផលចំណេញផ្គួបប្រចាំឆ្នាំ១៥% នោះអ្នកនឹងទទួលបាន៖
១) សម្រាប់អ្នកមានអាយុ២០ឆ្នាំ ដល់ពេលអ្នកមានអាយុ ៥០ឆ្នាំ អ្នកនឹងមានប្រាក់សរុបជាង ៤០ម៉ឺនដុល្លាអាមេរិក។
២) សម្រាប់អ្នកមានអាយុ ២៥ឆ្នាំ ដល់ពេលអ្នកមានអាយុ៥០ឆ្នាំ អ្នកនឹងមានប្រាក់សរុបជាង ១៩ម៉ឺនដុល្លារអាមេរិក។
៣) សម្រាប់អ្នកមានអាយុ ៣០ឆ្នាំ ដល់ពេលអ្នកមានអាយុ ៥០ឆ្នាំ អ្នកនឹងមានប្រាក់សរុបជាង ៩ម៉ឺនដុល្លារអាមេរិក។
ប្រសិនបើអ្នកជាអ្នកវិនិយោគពិតប្រាកដ ឱកាសនៃការវិនិយោគដែលទទួលបានផលចំណេញផ្គួបប្រចាំឆ្នាំ១៥% មិនលំបាករកនោះទេ៕
លោក ង៉ែត ជូ គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាវិនិយោគិនផ្នែកអចលនទ្រព្យ។