ថាមពលប្រេងឥន្ធនៈ

តើមានកត្តាអ្វីខ្លះធ្វើឱ្យបទល្មើសក្នុងវិស័យប្រេងឥន្ធនៈមានការថយចុះនៅ៤ខែឆ្នាំនេះ?


ការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។
ថាមពលប្រេងឥន្ធនៈ
ដោយ

តែយ៉ាងណា បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប រកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន១៥ប៉ុណ្ណោះ ដែលបានប្រកបអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណ។

ចំនួននេះមានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តើមានកត្តាអ្វីខ្លះធ្វើឱ្យបទល្មើសក្នុងវិស័យប្រេងឥន្ធនៈមានការថយចុះនៅ៤ខែឆ្នាំ?

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានគូសបញ្ជាក់ប្រាប់ខេមមូណូមីសថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤នេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេសបានចំនួន៥៥កន្លែង។

ក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនោះ មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន១៥កន្លែង ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រកឃើញបានប្រកបអាជីវកម្មមិនសុចរិត តាមរយៈការលក់បន្លំគុណភាព និងបរិមាណ។

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ បទល្មើសក្នុងអាជីវកម្មប្រេងឥន្ធនៈនេះ ហាក់មានការថយចុះគួរឱ្យកត់សំគាល់នៅរយៈពេល៤ខែឆ្នាំនេះ ដែលនេះ​បង្ហាញឱ្យឃើញថា បណ្តាអាជីវករកាន់តែមានការយល់ដឹងពីច្បាប់ និងចូលរួមសហការជាមួយសមត្ថកិច្ចជំនាញក្នុងការអនុវត្តច្បាប់ ក្រោយការចុះបង្ក្រាប បណ្តុះបណ្តាល និងណែនាំពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប។ ឈរលើលទ្ធផលជាវិជ្ជមានទាំងនេះ ឯកឧត្តម ផាន អូន អះអាងថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តបង្កើនសកម្មភាពផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិជូនដល់អាជីវករ និងម្ចាស់ស្ថានីយ និងដេប៉ូឱ្យកាន់តែផុលផុសថែមទៀតផងដែរ។

សម្រាប់ឯកឧត្តម ផាន អូន ការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមិនត្រឹមតែប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងការធ្វើពាណិជ្ជកម្មផងដែរ។

គួរជម្រាបថា ក្រោយរកឃើញភាពមិនអនុលោមនេះ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈខាងលើ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ណែនាំនិងចាត់វិធានការពិន័យអន្តរកាល និងវិធានការច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ក្នុងករណីមិនរាងចាលបន្តប្រកបអាជីវកម្មមិនសុចរិតបែបនេះទៀត នោះម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនេះអាចប្រឈមនឹងការព្យួរ ដកហូត ឬលុបវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណអាជីវកម្ម។ នេះបើតាមការអះអាងរបស់ឯកឧត្តម ផាន អូន។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួនជិត ២៥០កន្លែង បានលក់បន្លំគុណភាព និងបរិមាណ៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យតម្លៃគោរស់នៅកម្ពុជានៅតែបន្តធ្លាក់ថ្លៃក្រោម ១ម៉ឺនរៀលក្នុង១គីឡូក្រាម?

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា មកទល់ពេលនេះ តម្លៃទីផ្សារគោរស់នៅកម្ពុជានៅតែបន្តស្ថិតក្នុងតម្លៃទាប ក្រោម១ម៉ឺនរៀលក្នុង១គីឡូក្រាម …

តើមានកត្តាសំខាន់អ្វីជំរុញឱ្យរដ្ឋាភិបាលថៃ គ្រោងដាក់ដំណាំកញ្ឆាក្នុងបញ្ជីគ្រឿងញៀនឡើងវិញ?

តើមានកត្តាសំខាន់អ្វីជំរុញឱ្យរដ្ឋាភិបាលថៃ គ្រោងដាក់ដំណាំកញ្ឆាក្នុងបញ្ជីគ្រឿងញៀនឡើងវិញ? នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ