បាតុភូត អែលនីញ៉ូ

ក្រុមអ្នកវិទ្យាសាស្ត្រព្យាករថា បាតុភូត អែលនីញ៉ូ អាចសម្លាប់មនុស្សរហូតដល់៤៥ម៉ឺននាក់នៅ៦ខែខាងមុខ


ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុបានចេញការព្រមានអាសន្នជាសកលមួយ ដោយព្យាករថា បាតុភូត អែលនីញ៉ូ ដែលកំពុងកើនឡើងកម្ដៅយ៉ាងគំហុកអាចបង្កឱ្យមានមនុស្សបាត់បង់ជីវិតរហូតដល់ទៅ៤៥ម៉ឺននាក់បន្ថែមទៀតក្នុងរយៈពេល៦ខែខាងមុខ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មមាន The Guardian ក្នុងចំណោមប្រទេសទាំង១០ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេលើពិភពលោក តំបន់អាស៊ីអាគ្នេយ៍មានប្រទេសចំនួន៣ ស្ថិតក្នុងតំបន់ប្រកាសអាសន្នរួមមានឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម​។
ក្រុមអ្នកវិទ្យាសាស្ត្រព្យាករថា បាតុភូត អែលនីញ៉ូ អាចសម្លាប់មនុស្សរហូតដល់៤៥ម៉ឺននាក់នៅ៦ខែខាងមុខasdasdasdasdasd
ដោយ

របាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុបានព្យាករពីវិបត្តិមហន្តរាយធម្មជាតិដ៏រន្ធត់ ដែលបណ្តាលមកពីបាតុភូត អែលនីញ៉ូ ដោយលាតសន្ធឹងផលប៉ះពាល់ចាប់ពីទ្វីបអាហ្វ្រិករហូតដល់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមការប៉ាន់ប្រមាណផ្លូវការ មនុស្សជាង៤៥ម៉ឺននាក់ត្រូវបានព្យាករថា នឹងត្រូវបាត់បង់ជីវិតដោយសារតែសីតុណ្ហភាពក្តៅខ្លាំងហួសប្រមាណ ដែលបង្កឡើងដោយបាតុភូត អែលនីញ៉ូ ក្នុងចន្លោះពេល៦ខែខាងមុខ។ តួលេខដ៏រន្ធត់នេះ គឺជាចំនួនអ្នកស្លាប់បន្ថែមពីលើផលប៉ះពាល់ នៃវិបត្តិអាកាសធាតុ ដែលកំពុងតែកើតមានស្រាប់នៅលើភពផែនដី។
រលកកម្ដៅ និងធាតុអាកាសកាចសាហាវនេះនឹងវាយប្រហារទូទាំងសកលលោកចាប់ពីឥណ្ឌូនេស៊ី រហូតដល់ឥណ្ឌា និងពីនីហ្សេរីយ៉ា រហូតដល់សហរដ្ឋអាម៉េរិក ខណៈចំនួនអ្នកបាត់បង់ជីវិតជាច្រើនទៀត នឹងកើនឡើងដោយសារគ្រោះរាំងស្ងួតដ៏រ៉ាំរ៉ៃ ភ្លើងឆេះព្រៃ និងគ្រោះទឹកជំនន់ភ្លាមៗ។
តាមការវាយតម្លៃឥទ្ធិពលដ៏អាក្រក់នៃបាតុភូតនេះនឹងសម្លាប់ប្រជាជនច្រើនជាងគេក្នុងប្រទេសចំនួន១០ រួមមាន នីហ្សេរីយ៉ា ឥណ្ឌូនេស៊ី ស៊ូដង់ ឥណ្ឌា ប្រេស៊ីល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នីហ្សេ ឆាត ហ្វីលីពីន និងវៀតណាម។ ក្នុងនោះនីហ្សេរីយ៉ា ប្រឈមនឹងការបាត់បង់ជីវិតប្រជាជនជាង៣០,០០០នាក់, ឥណ្ឌូនេស៊ីជិត២០,០០០នាក់, ហ្វីលីពីនជាង៦,៥០០នាក់ និងវៀតណាមជាង៥,៥០០នាក់។
តាមការព្រមានជាមុន រលកកម្ដៅកម្រិតធ្ងន់ធ្ងរនេះបានចាប់ផ្តើមគំរាមកំហែងដល់ជីវិតមនុស្សចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ទោះជាយ៉ាងណាក្រុមអ្នកវិទ្យាសាស្ត្រសម្តែងការព្រួយបារម្ភថា បាតុភូត អែលនីញ៉ូ ដ៏កាចសាហាវនេះអាចនឹងបន្តអូសបន្លាយឥទ្ធិពលបំផ្លិចបំផ្លាញរបស់ខ្លួនរហូតដល់ខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៧ ថែមទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


Vietjet ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Starlink ដើម្បីផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿននៅលើជើងហោះហើរក្នុងបណ្តាញប្រតិបត្តិការទូទាំងពិភពលោករបស់ខ្លួន

ភ្នំពេញ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ – ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិករបស់លោក To Lam អគ្គលេខាធិការបក្ស និងជាប្រធានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ