អត្ថបទពាណិជ្ជកម្ម

ព្រឹត្តិការណ៍ Oktoberfest របស់អាល្លឺម៉ង់នឹងរៀបចំនៅកម្ពុជានាចុងខែតុលានេះ ដើម្បីអបអរសាទរដល់ភាពជាដៃគូកម្ពុជា-អាល្លឺម៉ង់


សមាគមអាជីវកម្មអាល្លឺម៉ង់ប្រចាំកម្ពុជា (GBC) បានប្រកាសរៀបចំព្រឹត្តិការណ៍ Oktoberfest នៅទីក្រុងភ្នំពេញ នាថ្ងៃទី24-25 ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយ មានការនាំយកនូវបទពិសោធន៍ដ៏ល្បីល្បាញរបស់អាល្លឺម៉ង់មកកាន់ប្រទេសកម្ពុជា ដោយមានភ្ជាប់ជាមួយនូវភាពរីករាយរវាងភាពជាដៃគូកម្ពុជា-អាល្លឺម៉ង់ ក្នុងបរិយាកាសដ៍សែនមនោរម្យអមជាមួយ តន្ត្រី អាហារ និងស្រាបៀរ។ មិត្តភាពអាល្លឺម៉ង់-កម្ពុជា ឈានដល់ចំណុចកំពូលប្រចាំឆ្នាំរបស់ខ្លួនក្នុងអំឡុងពេល ព្រឹត្តិការណ៍កម្មវិធី Oktoberfest ប្រចាំនៅកម្ពុជា។
ព្រឹត្តិការណ៍ Oktoberfest របស់អាល្លឺម៉ង់នឹងរៀបចំនៅកម្ពុជានាចុងខែតុលានេះ ដើម្បីអបអរសាទរដល់ភាពជាដៃគូកម្ពុជា-អាល្លឺម៉ង់
ដោយ
អំពី Oktoberfest

សមាគមអាជីវកម្មអាល្លឺម៉ង់ប្រចាំកម្ពុជា (GBC)​ ដែលជាស្ថាបនិកនៃ EuroCham Cambodia បានរៀបចំព្រឹត្តិការណ៍នេះតាំងពីនៅដើមទសវត្សរ៍ឆ្នាំ 2000 នៅសណ្ឋាគារ Sunway សណ្ឋាគារ Cambodiana និងកោះពេជ្រ។ កម្មវិធីនេះបានត្រឡប់មករៀបចំឡើងនៅកោះពេជ្រវិញហើយ ដែលមានទីតាំងនៅអាគារ Connexion Community Mall ។

លោក Tassilo Brinzer ប្រធានសមាគមអាជីវកម្មអាល្លឺម៉ង់ប្រចាំកម្ពុជា មានប្រសាសន៍ថា German Business Cambodia ទន្ទឹងរង់ចាំយ៉ាងមុតមាំ ក្នុងឱកាសអបអរសាទរដ៏រីករាយមួយនេះ ដើម្បីពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងអាល្លឺម៉ង់។ លោក​បាន​បន្ថែម​ថា ​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែលក្រុមហ៊ុន​ស្រាបៀរ​ហនុមាន ដែលជា​ស្រាបៀរ​ដ៍​ល្បីល្បាញ​របស់ប្រទេស​កម្ពុជា​​ជា​យូរមកហើយ ព្រមទាំងមានអ្នកជំនាញខាងផលិតស្រាអាឡឺម៉ង់ ដែលបានបង្កើតរសជាតិថ្មីប្លែក មកចូលរួមកម្មវិធីជាមួយយើងនៅឆ្នាំនេះ។

ព្រឹត្តិការណ៍ Oktoberfest នៅឆ្នាំនេះម្តងទៀតនៅកម្ពុជា នឹងក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវរហូតដល់ 1000នាក់ ដែលនឹងមានដូចជា Ozapft ដែលជាក្រុមតន្ត្រីដែលមានសមាជិក6នាក់ ពួកគេមានភាពល្បីល្បាញនៅក្នុងប្រទេសអាល្លឺម៉ង់ និងអូទ្រីស (ហើយត្រូវបានគេស្គាល់ពីព្រឹត្តិការណ៍ Oktoberfest នៅទីក្រុងហូជីមិញ ហាណូយ បាងកក និង គូឡាឡាំពួរ) ដែលនឹងនាំមកនូវបរិយាកាសពិធីបុណ្យបែបទីក្រុងបាវ៉ារៀ មកកាន់បេះដូងប្រជាជនកម្ពុជា។

បន្ថែមពីលើបរិយាកាសដ៏រស់រវើក ក្នុងការអបអរសាទរកម្មវិធីមួយនេះ អ្នកចូលរួមនឹងរីករាយជាមួយអាហារឆ្ងាញ់ៗជាច្រើនមុខដែលផ្តល់ដោយ ដៃគូ Oktoberfest រួមមានភោជនីយដ្ឋាន Hops ភោជនីយដ្ឋាន Hummus House និង ភោជនីយដ្ឋាន Compas ដែលផ្តល់ជូនអាហារដ៍ពិសេសបែបប្រពៃណីអាល្លឺម៉ង់ ក៍ដូចជាមានអាហារទំនើបៗ សាច់អាំង ម្ហូបមេឌីទែរ៉ាណេដូចជា kebab ដ៏ធំតាមរយៈ អាហារប៊ូហ្វេគ្មានដែនកំណត់ និងព្រមទាំងមាន tacos​ ម៉ិកស៊ិកកូរស់ជាតិដើម​ហើយយើងក៍មានជម្រើសសម្រាប់អ្នកដែលមិនញាំសាច់ផងដែរ។

ព្រឹត្តិការណ៍ Oktoberfest Cambodia 2025 និងប្រកាសបើកជាផ្លូវការនៅថ្ងៃសុក្រ ទី24 ខែតុលា វេលាម៉ោង 7:00 យប់ ដោយលោក H.E. Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ នៅថ្ងៃបើកកម្មវិធីនេះក៏ត្រូវបានរំពឹងថា និងមានការចូលរួមពីភ្ញៀវសំខាន់ៗ និងតារាល្បីៗ មួយចំនួនរបស់ប្រទេសកម្ពុជា ដែលធ្វើអោយកម្មវិធីកាន់តែមានភាពរស់់រវើក និងសប្បាយរីករាយ ដើម្បីសាកសមជា «ពិធីជប់លៀងដ៏ធំបំផុតប្រចាំឆ្នាំ»៕




អត្ថបទបន្ទាប់


អ៊ីស្រាអែល និងក្រុមហាម៉ាសបន្ទន់ឥរិយាបថទទួលយកបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង

ក្រោយវាយប្រហារគ្នាយ៉ាងសាហាវអស់រយៈពេលជាច្រើនខែ អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងដំណាក់កាលដំបូងសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំប…

នាវាចម្បាំងរបស់ចិន ពីរគ្រឿង និងនាវាចម្បាំងអូស្ត្រាលី១គ្រឿង បានចូលចតនៅកម្ពុជា ចំថ្ងៃថៃ ដាក់ឱសានវាទបណ្តេញពលរដ្ឋខ្មែរ

ដូចការគ្រោងទុក នាវាចម្បាំងរបស់ចិន ចំនួនពីរគ្រឿង និងនាវាចម្បាំងរបស់អូស្ត្រាលីចំនួន១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ