ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនប្រើប្រាស់ត្រូវបានពន្យាពេលដល់ដំណាច់ខែតុលា

ពន្ធដារពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ដល់ដំណាច់ខែតុលា


អគ្គនាយកដ្ឋានពន្ធដារបានសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ និងបានដាស់តឿនដល់អ្នកដែលមានកាតព្វកិច្ចប្រកាសបង់ពន្ធ ត្រូវអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីជៀសវាងការទទួលរងទណ្ឌកម្មរដ្ឋបាល និងផ្លូវច្បាប់។
ម្ចាស់អចលនទ្រព្យនឹងទទួលរងទណ្ឌកម្មរដ្ឋបាល និងច្បាប់បើមិនមកបង់ពន្ធឲ្យទាន់ពេល

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ តែក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀតផងដែរ ដែលមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន។

ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធទាំងអស់ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចពន្យារពេលបង់ពន្ធចំនួន៣១ថ្ងៃបន្ថែម ពោលគឺរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ខណៈការបង់ពន្ធអចលនទ្រព្យប្រភេទនេះត្រូវផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ទន្ទឹមនឹងការពន្យារពេលនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានព្រមានចាត់វិធានការពិន័យរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អចលនទ្រព្យ ដែលមកបង់ពន្ធក្រោយរយៈពេលកំណត់ផងដែរ៕




អត្ថបទបន្ទាប់


តើការធានារ៉ាប់រងកសិកម្ម មានសារៈសំខាន់យ៉ាងណាខ្លះ សម្រាប់ប្រជាកសិករ និងការធានាសន្តិសុខស្បៀង?

ព័ត៌មាន
អ្នកជំនាញអះអាងថា វិស័យកសិកម្មកម្ពុជា គឺជាវិស័យមួយដែលមានភាពធន់ទ្រាំខ្លាំងទៅនឹងវិបត្តិនានា ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ បើទោះបីបច្ច…

ថៃរំពឹងទទួលបានចំណូលជាង៧ពាន់លានដុល្លារពីការលើកលែងទិដ្ឋាការដល់ទេសចរចិន

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃបានព្យាករណ៍ថា គោលនយោបាយលើកលែងទិដ្ឋាការដល់អ្នកទេសចរចិនពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ