តើកិច្ចព្រមព្រៀងយោធាសម្ងាត់រវាងអាល្លឺម៉ង់ និងកូរ៉េខាងត្បូងជាអ្វី?

អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាសម្ងាត់


ក្រោយបិទបញ្ចប់កិច្ចប្រជុំG7នៅប្រទេសជប៉ុន អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូលហ្ស បានបន្តដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីលោក យូន ស៊ុក យ៉ូល។ លោកបានជំរុញឱ្យកូរ៉េខាងត្បូងវិនិយោគក្នុងវិស័យឧស្សាហកម្មបន្ទះឈីប និងបានទៅទស្សនកិច្ចតំបន់គ្មានយោធា ដែលពុះចែកឧបទ្វីបកូរ៉េជាពីរផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអាល្លឺម៉ង់ DW។
អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាសម្ងាត់

អធិការបតីអាល្លឺម៉ង់ លោក ស្កូលហ្ស ដែលបានពិភាក្សាគ្នាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល នៅទីក្រុងសេអ៊ូល និងដែលបានជំរុញឱ្យប្រទេសនេះវិនិយោគបន្ថែមទៀតលើការផលិតបន្ទះឈីប, ក៏បានព្រមានឱ្យដឹងផងដែរអំពីការធ្វើតេស្តសាកល្បងមីស៊ីលប៉ាលេស្ទិក និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កាលពីថ្ងៃអាទិត្យ ប្រទេសអឺរ៉ុបមួយនេះបានប្រកាសកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង ក្នុងការពន្លឿនកិច្ចសហប្រតិបត្តិការយោធា។

មេដឹកនាំកូរ៉េខាងត្បូង លោក យូន ស៊ុក យើល បានប្រកាសពីកិច្ចព្រមព្រៀងយោធានេះ ដោយនិយាយថា វាមានគោលដៅការពារការសម្ងាត់យោធា និងជួយធ្វើឱ្យប្រតិបត្តិការឧស្សាហកម្មយោធា និងខ្សែចង្វាក់ផ្គត់ផ្គត់កាន់តែរលូន។ យ៉ាងណាមិញ លោក ស្កូលហ្ស បានបន្តលើកឡើងទៀតថា ការធ្វើតេស្តកាំជ្រួចរបស់ទីក្រុងព្យុងយ៉ាងនៅតែជាស្ថានការណ៍គ្រោះថ្នាក់សម្រាប់ឧបទ្វីបកូរ៉េ ហើយលោកបានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ការធ្វើតេស្តសាកល្បង ព្រោះវាបានបង្កអសន្តិសុខ និងគំរាមកំហែងសន្តិភាពក្នុងតំបន់។

មែនទែនទៅ លោក អូឡាហ្វ ស្កូលហ្ស គឺជាមេដឹកនាំកំពូលអាល្លឺម៉ង់ដំបូងគេដែលមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងមានជំនួបទ្វេភាគីក្នុងរយៈពេល៣០ឆ្នាំមកនេះ។ ក្រៅតែពីរឿងបញ្ហាកូរ៉េខាងជើង និងកិច្ចព្រមព្រៀងយោធា មេដឹកនាំប្រទេសទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បម្រែបម្រួលអាកាសធាតុ និងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនទៀតផង។

ជាការពិត ទំនាក់ទំនងសេដ្ឋកិច្ចគឺជាអ្វីដែលអាល្លឺម៉ង់ត្រូវផ្តោតសម្រាប់ដំណើរទស្សនកិច្ចនេះ ខណៈដែលទីក្រុងប៊ែរឡាំងកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើប្រទេសចិន និងបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីផ្សេងវិញ ជាពិសេសកូរ៉េខាងត្បូងនេះតែម្តង។ គួរជម្រាបឱ្យដឹងថា កូរ៉េខាងត្បូងគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំទីបួនក្នុងតំបន់អាស៊ី បន្ទាប់ពីប្រទេសចិន ជប៉ុន និងឥណ្ឌា។

យ៉ាងណាមិញ អ្វីដែលគេកត់សម្គាល់នោះគឺថា អធិការបតីអាល្លឺម៉ង់រូបនេះក៏បានធ្វើដំណើរទៅតំបន់គ្មានយោធាដែលបែងចែកឧបទ្វីបកូរ៉េជាពីរក្រោយពីមានបទឈប់បាញ់ដែលបញ្ចប់ទៅកាលពីឆ្នាំ១៩៥៣រវាងប្រទេសបងប្អូនកូរ៉ខាងទាំងពីរ។

លោកបាននិយាយថាដំណើរទស្សនកិច្ចទៅកាន់ព្រំដែនមានសារៈសំខាន់ និងភាពក្ដុកក្ដួលខ្លាំងណាស់ ពេលនឹកដល់ការបែងចែកអាល្លឺម៉ង់នៅចន្លោះឆ្នាំ ១៩៤៩ នឹងឆ្នាំ ១៩៩០។

លោក ស្កូលហ្ស បានបញ្ជាក់ថា ការមកទីនេះគឺបង្ហាញថាអាល្លឺម៉ង់មានសំណាង ដោយសារនៅពេលនេះ ប្រទេសអាល្លឺម៉ង់បានបង្រួបបង្រួមគ្នាវិញហើយ៕




អត្ថបទបន្ទាប់


សេតវិមាន និងសភាអាមេរិកនៅតែមិនទាន់អាចទម្លុះទម្លាយបញ្ហាកម្រិតបំណុលបាន

បញ្ហាពិដានបំណុលរដ្ឋដែល ដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចសាកលលោករង្គោះរង្គើបាននោះ នៅតែស្ថិតក្នុងស្ថានភាពគ្មានដំណោះស្រាយ…

ក្រុមហ៊ុន Meta រងពិន័យ ១,៣ ពាន់លានដុល្លារ និងបម្រាមមិនឱ្យបញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបទៅអាមេរិក

សហភាពអឺរ៉ុបបានផាកពិន័យក្រុមហ៊ុន Meta របស់ហ្វេសប៊ុក ចំនួន ១,៣ ពាន់លានដុល្លារកាលពីថ្ងៃចន្ទទី២២ឧសភា ក្នុងបទល្មើសបំពានលើកិច្ចការពារឯកជនភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ