អឺរ៉ុបដាក់ទណ្ឌកម្មក្រុមហ៊ុន Meta រឿងផ្តល់ព័ត៌មានអំពីអ្នកប្រើ Facebook ឱ្យសហរដ្ឋអាមេរិក

ក្រុមហ៊ុន Meta រងពិន័យ ១,៣ ពាន់លានដុល្លារ និងបម្រាមមិនឱ្យបញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបទៅអាមេរិក


សហភាពអឺរ៉ុបបានផាកពិន័យក្រុមហ៊ុន Meta របស់ហ្វេសប៊ុក ចំនួន ១,៣ ពាន់លានដុល្លារកាលពីថ្ងៃចន្ទទី២២ឧសភា ក្នុងបទល្មើសបំពានលើកិច្ចការពារឯកជនភាព ហើយបានបញ្ជាឱ្យក្រុមហ៊ុននេះបញ្ឈប់ការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅអឺរ៉ុប ទៅឱ្យសហរដ្ឋអាមេរិក ដែលនៅឯត្រើយម្ខាងនៃមហាសមុទ្រអាត្លង់ទិក នៅត្រឹមខែតុលា។ ប៉ុន្តែក្រុមហ៊ុន Meta បានអះអាងពីការប្តឹងឧទ្ធរណ៍ និងបានសុំឱ្យតុលាការព្យួរការសម្រេចជាបន្ទាន់ ដោយចោទសេចក្ដីសម្រេចខាងលើដោយមិនសំចៃមាត់ផងដែរ។
ក្រុមហ៊ុន Meta រងពិន័យ ១,៣ ពាន់លានដុល្លារ និងបម្រាមមិនឱ្យបញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបទៅអាមេរិក
ដោយ

សហភាពអឺរ៉ុបបានទះក្រុមហ៊ុន Meta មួយកំផ្លៀង ដោយការផាកពិន័យចំនួន ១,៣ ប៊ីលានដុល្លារកាលពីថ្ងៃចន្ទ ក្នុងបទល្មើសបំពានលើកិច្ចការពារឯកជនភាព ហើយបានបញ្ជាឱ្យក្រុមហ៊ុននេះបញ្ឈប់ការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យសហរដ្ឋអាមេរិកដែលនៅឯត្រើយម្ខាងនៃមហាសមុទ្រអាត្លង់ទិកត្រឹមខែតុលា។ នេះជាទណ្ឌកម្មចុងក្រោយបំផុតនៅក្នុងករណីដែលមានអាយុកាលមួយទសវត្សរ៍ ដែលបង្កឡើងដោយក្ដីបារម្ភចំពោះការលួចស្តាប់តាមអ៊ីនធឺណិតប្រព្រឹត្តដោយសហរដ្ឋអាមេរិកមកលើសម្ព័ន្ធមិត្តនៅអឺរ៉ុប។

ការពិន័យជាប្រាក់ចំនួន ១,២ ប៊ីលានអឺរ៉ូ គឺជាចំនួនដ៏ធំបំផុត គិតចាប់តាំងពីរបបឯកជនភាពនៃទិន្នន័យដ៏តឹងរ៉ឹងរបស់សហភាពអឺរ៉ុបបានចូលជាធរមានកាលពី ៥ ឆ្នាំមុន។ ប្រាក់ពិន័យបនេះគឺលើសពីប្រាក់ពិន័យចំនួន ៧៤៦ លានអឺរ៉ូ ចំពោះក្រុមហ៊ុន Amazon ក្នុងឆ្នាំ ២០២១ ក្នុងបទរំលោភលើការការពារទិន្នន័យអ្នកប្រើប្រាស់។

ក្រុមហ៊ុន Meta ដែលធ្លាប់បានព្រមានថា សេវាកម្មសម្រាប់អ្នកប្រើប្រាស់របស់ខ្លួននៅអឺរ៉ុបអាចត្រូវបានកាត់ផ្តាច់ បានអះអាងពីការប្តឹងឧទ្ធរណ៍ និងបានសុំឱ្យតុលាការព្យួរការសម្រេចជាបន្ទាន់។ ក្រុមហ៊ុននេះបាននិយាយថា "មិនមានការរំខានភ្លាមៗចំពោះ Facebook នៅអឺរ៉ុបទេ"។

យោងតាមការសម្រេចចិត្តដាក់ពិន័យលើក្រុមហ៊ុន Meta, សហភាពអឺរ៉ុបផ្ដោតលើទិន្នន័យអ្នកប្រើប្រាស់ដូចជា ឈ្មោះ, អ៊ីមែល និងអាសយដ្ឋានអ្នកផ្ដល់សេវាកម្មអ៊ិនធឺណិត, សារនានា, ប្រវត្តិនៃការប្រើ, ទិន្នន័យស្ដីពីទីតាំងភូមិសាស្ត្រ, និងព័ត៌មានផ្សេងៗទៀត ដែល ក្រុមហ៊ុន Meta និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងៗទៀតដូចជា Google ជាដើម ប្រើប្រាស់សម្រាប់ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតគោលដៅ។

លោក Nick Clegg ប្រធានផ្នែកកិច្ចការសកលរបស់ក្រុមហ៊ុន Meta និងលោកស្រី Jennifer Newstead ប្រធានផ្នែកច្បាប់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការសម្រេចចិត្ត[របស់សហភាពអឺរ៉ុប]គឺខុស មិនសមហេតុផល និងបង្ហាញគំរូដ៏គ្រោះថ្នាក់សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតរាប់មិនអស់ ដែលផ្ទេរទិន្នន័យរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក”៕




អត្ថបទបន្ទាប់


អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាសម្ងាត់

ព័ត៌មាន
ក្រោយបិទបញ្ចប់កិច្ចប្រជុំG7នៅប្រទេសជប៉ុន អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូលហ្ស បានបន្តដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាគ្នាជាម…

ក្រុមគណបក្សចងសម្ព័ន្ធថ្មី ចុះកិច្ចព្រមព្រៀងដើម្បីធ្វើកំណែទម្រង់ដ៏ធំធេង ប៉ុន្តែមិនមានការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ

ព័ត៌មាន
គណបក្សក្នុងសម្ព័ន្ធភាព ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ