
តួយ៉ាង ដៃគូអាជីវកម្ម មកពីបណ្ដាខេត្តក្រុងនានានៅទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមកម្មវិធីនេះ សុទ្ធតែទទួលបានការស្នាក់នៅ សណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ Hyatt Regency Phnom Penh, សណ្ឋាគារស្តង់ដាអាមេរិក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ជាដើម, ការទទួលទានអាហារ ដ៏ឆ្ងាញ់ពិសារ ពិសេសមានឱកាសឈ្នះរង្វាន់ ផ្ទះអាជីវកម្ម ជីប ម៉ុង លែន ឡានសេរីទំនើប ម៉ូតូ និងទូរសព្ទស្មាតហ្វូន រាប់រយរង្វាន់ផងដែរ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង គឺជាក្រុមហ៊ុនខ្មែរទី១ ដែលបានរៀបចំកម្មវីធីជួបជុំដៃគូម្ចាស់អាជីវកម្ម ដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា។ កម្មវិធីនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីគ្រឹះដ៏រឹងមាំ និងការរីកចម្រើនឥតឈប់ឈរ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងពាណិជ្ជកម្មទាំងអស់របស់ ជីប ម៉ុង ជាមួយនឹងការជួយជ្រោមជ្រែងដ៏សស្រាក់សស្រាំ ពីសំណាក់ដៃគូអាជីវកម្មទាំងអស់ ដើម្បីបន្ដឈរជើងរឹងមាំ តជំនាន់ទៅមុខទៀត។ អ្នកឧកញ៉ា សង្កត់ធ្ងន់ថា ទន្ទឹមនឹងការបោះជំហានទៅមុខរបស់ ជីប ម៉ុង ដៃគូអាជីវកម្ម ក៏ត្រូវតែពង្រឹងបន្ថែមដូចគ្នាដែរ លើសមត្ថភាពគ្រប់គ្រងអាជីវកម្ម ដោយហ៊ានវិនិយោគពង្រីកខ្លួនឲ្យធំ និងរឹងមាំ ពិសេស ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីរីកចម្រើនខ្លាំងក្លាទៅមុខ ជាមួយគ្នា។

ម្ចាស់អាជីវកម្ម ជាដៃគូរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងពាណិជ្ជកម្មទាំងអស់របស់ ជីប ម៉ុង បានបង្ហាញនូវក្ដីរំភើបរីករាយ យ៉ាងក្រៃលែង ដែលបានចូលរួម ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ ដ្បិត កម្មវិធីនេះ មិនត្រឹមតែជា ការជួបជុំរវាងក្រុមហ៊ុនជីប ម៉ុង នឹងដៃគូម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ជាឱកាស ដែលពួកគេ អាចស្វែងរក ការចាប់ដៃគូអាជីវកម្មថ្មីៗ និងការទទួលបាន នូវចំណេះដឹងបន្ថែមទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មឲ្យ មាននិរន្ដរភាព តាមរយៈការណែនាំផ្ដល់យោបល់ដ៏មានតម្លៃ ពីថ្នាក់ដឹកនាំកំពូល របស់ក្រុមហ៊ុនជីប ម៉ុង។

ក្នុងឱកាសដ៏អធិកអធម ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានណែនាំនូវផលិតផលភេសជ្ជៈដ៏ថ្មីសន្លាងចំនួន ០២ មុខទៀត ដើម្បីដាក់លក់លើទីផ្សារ រួមមានភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ មានជាតិហ្គាស រស់ជាតិឆ្ងាញ់ ក្លិនឈ្ងុយ ផ្ដល់អារម្មណ៍ស្រស់ស្រាយ និងថាមពលខ្លាំងក្លាសម្រាប់រាងកាយ។ ភេសជ្ជៈប៉ូវកម្លាំង ដាស្ស ផ្ដល់ថាមពលខ្លាំងលេខ១ រសជាតិល្អជាងគេ និងរហ័សជំនួយដល់ការបើកបរយូរជាងគេ និងកាត់បន្ថយជាតិស្រវឹង បានលឿនជាងគេ។

សម្រាប់ អ្នកចូលរួមនៅក្នុងវេទិកាពាណិជ្ជកម្ម ជីប ម៉ុង មានឱកាសឈ្នះរង្វាន់ធំ ដូចជា ផ្ទះអាជីវកម្ម ជីប ម៉ុង លែន, រថយន្ត Mitsubishi X-Forceចំនួន 3 គ្រឿង, ម៉ូតូ Honda dream 42គ្រឿង និងទូរស័ព្ទ Sumsung Galaxy A55 ចំនួន120 គ្រឿង ។
ក្រៅពីការចាប់រង្វាន់ដ៏ធំមិនធ្លាប់មាន កម្មវិធីនេះ ក៏មានការសម្ដែងជូន នូវការប្រគុំតន្ត្រីដ៏រំភើប និងគួរឲ្យភ្ញាក់ផ្អើល ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន ជីប ម៉ុង ដោយផ្ទាល់ រួមជាមួយនឹង វត្តមានរបស់កំពូលតារា ចម្រៀងជាច្រើនរូបទៀត ផងដែរ។







