តៃវ៉ាន់ស្នើរទិញវ៉ាក់សាំងបន្ថែម

ក្រុមហ៊ុនតៃវ៉ាន់ Foxconn ស្នើកក់វ៉ាក់សាំង ៣០លានដូសបន្ថែមទៀតពីក្រុមហ៊ុន BioNTech


លោក Terry Gou តំណាងឲ្យអាជ្ញាធរកោះតៃវ៉ាន់បានស្នើសុំឱ្យក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់រៀបចំបម្រុងទុកវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន៣០លានដូសបន្ថែមទៀតសម្រាប់តៃវ៉ាន់ ខណៈដែលវ៉ាក់សាំងប្រមាណ ៨ ទៅ៩លានដូសដែលត្រូវបានសន្យាថានឹងមកដល់តៃវ៉ាន់នៅឆ្នាំនេះ។ វ៉ាក់សាំងទាំងនោះនឹងមកដល់នៅខែកញ្ញាខាងមុខនេះ បើទោះបីជា ការទទួលបានវ៉ាក់សាំងរបស់តៃវ៉ាន់នេះ ត្រូវរងការរារាំងពីរដ្ឋាភិបាលក្រុងប៉េកាំងក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
វ៉ាក់សាំងកូវីដ១៩ BioNTech

កិច្ចព្រមព្រៀងដើម្បីទិញវ៉ាក់សាំងកូវីដ១៩ BioNTech ចំនួន១០លានដូស ដែលអាជ្ញាធរកោះតៃវ៉ាន់ បានអនុញ្ញាតឱ្យស្ថាបនិកក្រុមហ៊ុន Foxconn និងក្រុមហ៊ុន TSMC ជាអ្នកចរចាទិញវ៉ាក់សាំងដោយផ្ទាល់នោះ រហូតមកដល់ពេលនេះមិនទាន់បាន១ខែផង លោក លោក Terry Gou តំណាងឲ្យអាជ្ញាធរកោះតៃវ៉ាន់បានស្នើរសុំឱ្យ BioNTech បម្រុងទុកវ៉ាក់សាំងការពារកូវីដ១៩ ចំនួន៣០លានដូសបន្ថែមទៀតសម្រាប់តៃវ៉ាន់។

លោក Gou បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់គាត់កាលពីល្ងាចថ្ងៃអាទិត្យថា តាមកិច្ចសន្យា វ៉ាក់សាំងចំនួន ៨ លានទៅ ៩ លានដូសនឹងមកដល់នៅឆ្នាំនេះ ហើយការដល់លើកដំបូងរបស់វ៉ាក់សាំងនេះនឹងមកដល់នៅខែកញ្ញាខាងមុខនេះ។ ទន្ទឹមនេះលោកបានសួរបន្ថែមទៅកាន់ BioNTech ដើម្បីកក់ទុក វ៉ាក់សាំង៣០ លានដូសបន្ថែមទៀត សម្រាប់តៃវ៉ាន់នៅឆ្នាំក្រោយផងដែរ ខណៈដែលបច្ចុប្បន្ននេះបានទទួលការឆ្លើយតបក្នុងការផ្គត់ផ្គង់យ៉ាងល្អប្រសើរ។ 

អាជ្ញាធរកោះតៃវ៉ាន់បានឱ្យដឹងថាកាលពីខែមុន រដ្ឋាភិបាលក៏បានបញ្ជាទិញវ៉ាក់សាំងModerna ចំនួន ៣៦ លានដូសបន្ថែមផងដែរ។ ខណៈរហូតមកដល់ពេលនេះ កោះតៃវ៉ាន់បានទទួលវ៉ាក់សាំងពីរបស់ក្រុមហ៊ុន Moderna និង AstraZeneca ប្រហែល ៩ លានដូស រួមទាំងជិត ៦ លានដូសដែលបានបរិច្ចាគដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលវាបានជួយពន្លឿនដល់កម្មវិធីចាក់វ៉ាក់សាំងដល់ពលរដ្ឋតៃវ៉ាន់។

សូមជម្រាបថា ស្ថានភាពនៃការរីករាលដាលកូវីដ១៩នៅកោះតៃវ៉ាន់ បានវិលមករកសភាពល្អប្រសើរឡើងវិញហើយ ពោលនៅថ្ងៃទី២៩ ខែសីហានេះ អ្នកឆ្លងសរុបមានតែ ២៣ករណីប៉ុណ្ណោះ។ ចំណែកអ្នកចាក់វ៉ាក់សាំងវិញគិតត្រឹមថ្ងៃទិ២៩ ខែសីហាដដែលនេះ អ្នកចាក់វ៉ាក់សាំងដូសទី១មានចំនួនប្រមាណជាង ១០លាននាក់ និងអ្នកទទួលបានគ្រប់ចំនួន២ដូសមានប្រមាណ ៨៨ម៉ឺននាក់ ខណៈដែលកោះតៃវ៉ាន់មានប្រជាជនរស់នៅសរុបជិត២៤លាននាក់៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនឹងចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនពលរដ្ឋ៣លាននាក់នៅខែក្រោយនេះហើយ!

ព័ត៌មាន
ប្រទេសថៃដែលកំពុងលង់ខ្លួនជ្រៅក្នុងវិបត្តិកូវីដ-១៩នោះ បានប្រកាសថា នឹងចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដល់ប្រជាជនរបស់ខ្លួនប្រហែល…

អ្នកជំនាញ៖ការបើកសាលារៀនឡើងវិញតាមតំបន់មួយចំនួននឹងជួយស្តារការសិក្សារបស់សិស្ស ពិសេសសិស្សនៅទីជនបទ

ព័ត៌មាន
ក្រោយមើលឃើញពីសន្ទុះនៃចំនួនកុមារ និងយុវជនបានចាក់វ៉ាក់សាំងកូវីដ-១៩ មានកំណើនខ្ពស់ គួបផ្សំការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើតដោយតំបន់ សម្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ