នាវាយក្ស «Ever Given»ជាប់នៅព្រែកជីកស៊ុយអេ

ក្រោយជាប់កឿងនៅព្រែកជីកស៊ុយអេជិតមួយសប្តាហ៍នាវាយក្ស «Ever Given» ត្រូវរំដោះបានហើយ


នាវាយក្សដឹកទំនិញរបស់ក្រុមហ៊ុនជប៉ុនបានដែលជាប់កឿងនៅព្រែកជីកស៊ុយអេក្នុងប្រទេសអេហ្ស៊ីបអស់ពេលជិតមួយសប្តាហ៍មកហើយ ពេលនេះត្រូវបានក្រុមជួយសង្គ្រោះបានរដោះនាវាចេញបានសម្រេចហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC។
រូបថតនៅថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២១ បង្ហាញពីកុងតឺន័រដឹកទំនិញយក្សដែលជាប់នៅលើព្រែកជីកស៊ុយអេ ប្រទេសអេហ្ស៊ីប រូបថត៖ Xinhua
ដោយ

ការ​រំដោះ​ចេញ​បាន​សម្រេច​ពី​ការ​ជាប់​កឿង​កប៉ាល់​ដឹងកទំនិញ​ប្រវែង​ជាង​៤០០​ម៉ែត្រ​មួយ​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង អស់​ពេល​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ​រាប់​ចាប់តាំងពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​មុន គ្រា​ដែល​កប៉ាល់​យក្ស​មួយ​នេះ​បាន​ជាប់​កឿង​ទទឹង​ផ្លូវទឹក​ក្នុង​ព្រែកជីក​ស៊ុ​យ​អេ ដោយសារ​តែ​វារ​លត់​ម៉ាស៊ីន នៅ​ពេល​ដែល​ជួប​ប្រទះ​នឹង​ខ្យល់​បក់​ខ្លាំង ហើយ​ក៏​ត្រូវ​មក​កឿង​ទទឹក​ផ្លូវ​ទឹកតែ​ម្ដង​។

កិច្ច​ខិតខំ​ប្រឹងប្រែង​ចុង​ក្រោយ គឺ​នៅ​ពេល​ដែល​អាជ្ញាធរ​ព្រែកជីក​ស៊ុ​យ​អេ​បាន​ប្រើប្រាស់​គ្រឿង​ចាក់​ដើម្បី​ជីក​កកាយ​ច្រាំង​នៃ​ព្រែក​ក្នុង​ជម្រៅ​ជាង​១៨​ម៉ែត្រ ដើម្បី​អនុ​ញ្ញា​ឲ្យ​កប៉ាល់​អាច​រំកិល​ខ្លួន​ចេញពី​ច្រាំង​បាន​។ 

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​មួយ​ថ្ងៃ​ៗ មាន​នាវា​ដឹក​ទំនិញ​ចំនួន​ប្រមាណ​ជាង ៥០ គ្រឿង ស្មើនឹង​ទំហំ​ខ្ទង់ ១២% នៃ​ពាណិជ្ជកម្ម​ពិភពលោក​បរ​ឆ្លងកាត់​ព្រែកជីក​ស៊ុ​យ​អេ ដែល​ជា​ផ្លូវទឹក​ដឹក​ជញ្ជូន​ដ៏​សំខាន់​មួយ​របស់​ពិភពលោក​។ ព្រែកជីក​នេះ ត​ភ្ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ទៅ​សមុទ្រ​ក្រហម និង​ផ្តល់​នូវ​ផ្លូវ​ខ្សែ​ផ្លូវទឹក​កាត់​ខ្លី​លឿន​បំផុត​រវាង​ទ្វីបអាស៊ី​និង​អឺរ៉ុប​៕

None



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបញ្ចេញកម្ចីបាន៤៥%ហើយនៃដើមទុន៥៥លានដុល្លារ

គិតតាំងពីខែមករា មកត្រឹមខែមីនាឆ្នាំ២០២១នេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ចេញប្រាក់កម្ចីបាន៤៥%ហើយ នៃទំហំកម្ចី ៥៥លានដុល្លារអាមេរិក…

គម្រោងពង្រីកបណ្ដាញទំនាក់ទំនងដ៏ធំសម្បើមរបស់ក្រុមហ៊ុន Smart Axiata ជាមួយទឹកប្រាក់វិនិយោគលើសពី ៩០ លានដុល្លានឹងចាប់ផ្ដើមឆាប់ៗនេះ

ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងវិនិយោគ ទឹកប្រាក់លើសពី៩០ លានដុល្លាលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តរបស់ខ្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ