សេដ្ឋកិច្ចរុស្សីរងប៉ះពាល់តិចតូច ជាងការភ័យខ្លាចរបស់ខ្លួន

រុស្ស៊ីអះអាងថា សេដ្ឋកិច្ចខ្លួនធ្លាក់ចុះទាប ប៉ុន្ដែមិនធ្ងន់ធ្ងរដូចអ្វីដែលបានបារម្ភនោះឡើយ


ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចរុស្សីបានបង្ហាញថា ការដាំក្បាលចុះនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ត្រូវបានរំពឹងថា គឺនឹងមានទាបជាងអ្វីដែលខ្លួនបានព្យាករទុកទៅទៀត ហើយអតិផរណានឹងមិនកើនឡើងខ្ពស់ដូចការព្យាករណ៍កាលពីបីខែមុននោះដែរ។ លើសពីនេះ វិមានក្រឹមឡាំងអះអាងថា សេដ្ឋកិច្ចរបស់ខ្លួនបានដោះស្រាយជាមួយទណ្ឌកម្មពីសំណាក់លោកខាងលិចបានយ៉ាងល្អ ហើយធ្វើបានប្រសើរជាងអ្វីដែលខ្លួនបារម្ភនៅគ្រាដំបូងទៅទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រុស្ស៊ីអះអាងថា សេដ្ឋកិច្ចខ្លួនធ្លាក់ចុះទាប ប៉ុន្ដែមិនធ្ងន់ធ្ងរដូចអ្វីដែលបានបារម្ភនោះឡើយ

ជាការពិត សេដ្ឋកិច្ចរុស្សីបានធ្លាក់ចូលទៅក្នុងវិបត្តិ ភ្លាមៗក្រោយទង្វើឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ កន្លងទៅ ដែលធ្វើឲ្យប្រទេសលោកខាងលិចទម្លាក់ទណ្ឌកម្មលើយ៉ាងធ្ងន់ធ្ងរ និងផ្អាកការនាំចូលប្រេង និងឧស្ម័ន រួមទាំងការរាំងខ្ទប់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលរួមមានការបង្កកទ្រព្យសម្បត្តិរុស្សីនៅក្រៅប្រទេសជាដើម។

ទោះបីជាបែបនេះក្តី យោងតាមរបស់ក្រសួងសេដ្ឋកិច្ចរុស្សីបានអះអាងថា ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនជិត៦ខែមកនេះ ឃើញថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះកំពុងបង្ហាញពីសញ្ញាណមិនសូវធ្ងន់ធ្ងរដូចការព្យាករណ៍ទុកនោះឡើយ។

ក្រសួងសេដ្ឋកិច្ចរុស្ស៊ីអះអាងទៀតថា បើមើលផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីនឹងមានធ្លាក់ចុះជាង ៤% ប៉ុណ្ណោះនៅឆ្នាំនេះ ខណៈការព្យាករពីមុនថានឹងធ្លាក់ចុះ៧,៨%។ រីឯ ប្រាក់ចំណូលពិតប្រាកដក្រោយបង់ពន្ធរបស់ប្រជាជនរុស្សីត្រូវបានព្យាករចុងក្រោយនេះថា នឹងធ្លាក់ចុះជិត ៣% ធៀបនឹងកា ធៀបនឹងការព្យាករពីមុនថានឹងធ្លាក់ចុះ ៦,៨%។

មួយវិញទៀត ឥឡូវនេះក្រសួងសេដ្ឋកិច្ចដរុស្សីគូសបញ្ជាក់ថា អតិផរណាចុងឆ្នាំ ២០២២ និងមានដល់ជាង ១៣% ខណៈការព្យាករពីមុនថានឹងមានដល់ ១៧,៥% និងអត្រាអ្នកគ្មាននការងារធ្វើនឹងមានត្រឹម ៤,៨% ធៀបនឹងការព្យាករណ៍កាលពីពេលមុនថានឹងមានដល់៦,៧%។

គួររំលឹកថា ក្រោយសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែនបានបន្តិច ក្រសួងសេដ្ឋកិច្ចរុស្សីបានព្រមានថា សេដ្ឋកិច្ចខ្លួននឹងមានការធ្លាក់ចុះជាង ១២% ដែលជាមហន្តរាយសេដ្ឋកិច្ចមួយដ៏អាក្រក់បំផុតមួយ បើគិតចាប់តាំងពីការដួលរលំទៅនៃសហភាពសូវៀត។

យ៉ាងណាក៏ដោយចុះ ការព្យាករណ៍លើផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ ២០២៣ របស់រុស្ស៊ី ហាក់មើលឃើញពីភាពអវិជ្ជាមានខ្លាំងជាងមុន ដោយរំពឹងថា នឹងបន្ដការដាំក្បាលចុះ ២,៧% ធៀបនឹងការប៉ាន់ស្មានមានត្រឹមតែ ០,៧%។ ការធ្លាក់ចុះនេះ គឺស្របពេលដែលធនាគារកណ្តាលរុស្សីបានមើលឃើញថា វិបត្តិសេដ្ឋកិច្ចនឹងអូសបន្លាយយូរជាងការរំពឹងទុក។

ទោះបីជាយ៉ាងណា ក្រសួងសេដ្ឋកិច្ចរុស្សីមិនបានបង្ហាញពីការសំណុំទិន្នន័យ នៃតម្លៃប្រេងរបស់ខ្លួននោះទេ ព្រមទាំងមិនបានលម្អិតអំពីការព្យាករណ៍ថ្មីណាមួយនៅឡើយដែរសម្រាប់ពេលខាងមុខ។

សូមបញ្ជាក់ថា មិនមែនតែក្រសួងសេដ្ឋកិច្ចរុស្ស៊ីខ្លួនឯងទេ ដែលអះអាងពីសេដ្ឋកិច្ចធ្លាក់ចុះ មិនធ្ងន់ធ្ងរដូចអ្វីដែលរំពឹងទុកនាពេលកន្លមក។ ដោយឡែក អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានព្យាករស្រដៀងគ្នានេះដែរ ពោលគឺ IMF បានព្យាករចុងក្រោយនៅខែកក្កដាថា សេដ្ឋកិច្ចរុស្ស៊ីនឹងដាំក្បាលចុះ៦% នៅឆ្នាំ២០២២នេះ ខណៈដែលកាលពីខែមេសាកន្លងទៅធ្លាប់បានព្យាករថា នឹងធ្លាក់ចុះ៨,៥%។ ប៉ុន្ដែ IMF បានទម្លាក់ការព្យាកររបស់ខ្លួនចំពោះសេដ្ឋកិច្ចរុស្ស៊ី នៅឆ្នាំ២០២៣ ដោយព្យាករថា នឹងធ្លាក់ចុះដល់ ៣,៥% ខណៈការព្យាករកាលពីខែមេសាថា នឹងធ្លាក់ចុះ ២,៣%៕




អត្ថបទបន្ទាប់


អាជ្ញាធរចិនបញ្ជាឱ្យរោងចក្រជាច្រើនផ្អាកផលិតកម្ម ក្រោយខ្វះខាតអគ្គិសនី

ព័ត៌មាន
រដ្ឋបាលខេត្តស៊ីឈួន របស់ប្រទេសចិន បានចេញសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះ ដោយបញ្ជាឱ្យរោងចក្រភាគច្រើននៅក្នុងខេត្តរបស់ខ្លួន រួមទាំងរោងចក្រអ្…

ជប៉ុនកំពុងតាមឃ្លាំមើលយ៉ាងដិតដល់ ក្រោយចិនលុបចោលការហាមឃាត់ការនេសាទប្រចាំឆ្នាំនៅសមុទ្រចិនខាងកើត

ព័ត៌មាន
ប្រទេសចិនកាលពីថ្ងៃទី១៦ សីហា បានលុបចោលនូវការហាមឃាត់លើនាវានេសាទរបស់ខ្លួន នៅក្នុងដែនទឹកសមុទ្រចិនខាងកើត ដែលរួមមានប្រជុំកោះសេនកាគុស (Se…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ