អត្ថបទពាណិជ្ជកម្ម

ឈ្វេងយល់ពីការសង្គ្រោះបន្ទាន់ត្រឹមត្រូវ៖ បៀបនៃការសង្គ្រោះថែទាំអ្នកជំងឺប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់បំផុតនៃមន្ទីរពេទ្យសិង្ហបុរី Gleneagles


ស្របពេលដែលបច្ចេកវិទ្យាបម្រើដល់វិស័យសុខាភិបាលបាននិងកំពុងបន្ដជឿនលឿនទៅមុខឥតឈប់ឈរ ធ្វើឲ្យការសង្គ្រោះព្យាបាលអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ មានអត្រាជោគជ័យកាន់តែខ្ពស់។ តួយ៉ាង ផ្នែកសង្គ្រោះបន្ទាន់ ឬហៅកាត់ថា ICU ដែលមាននៅក្នុងមន្ទីរពេទ្យនីមួយៗ បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ឲ្យរួចផុតពីគ្រោះថ្នាក់។
ឈ្វេងយល់ពីការសង្គ្រោះបន្ទាន់ត្រឹមត្រូវ៖ បៀបនៃការសង្គ្រោះថែទាំអ្នកជំងឺប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់បំផុតនៃមន្ទីរពេទ្យ Gleneagles
ដោយ

តើផ្នែកសង្គ្រោះបន្ទាន់ ឬហៅកាត់ថា ICU នាពេលបច្ចុប្បន្ន មានការជឿនលឿនយ៉ាងណាខ្លះ ក្នុងការសង្គ្រោះ និងព្យាបាលអ្នកជំងឺ?

បើតាមលោកវេជ្ជបណ្ឌិត Kenneth Chan ដែលជាវេជ្ជបណ្ឌិតឯកទេស​ផ្នែកប្រព័ន្ធផ្លូវដង្ហើម និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ Gleneagles នៅប្រទេសសិង្ហបុរី បានអះអាង ផ្នែកសង្គ្រោះបន្ទាន់ ឬហៅថា ICU គឺជាការកន្លែង​សម្រាប់​សង្គ្រោះអ្នកជំងឺ ​ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ​ ទាក់ទងនឹង​ប្រព័ន្ធ​ផ្លូវដង្ហើម បេះដូង និងតម្រង់នោម រួមទាំងវិធីសាស្ត្រ​ក្នុងការ​ប្រើប្រាស់ថ្នាំផ្សះ ឲ្យសមស្របទៅតាម​ស្ថានភាពអ្នកជំងឺ​ជាដើម។ លោកវេជ្ជបណ្ឌិតបន្ថែមថា សម្រាប់ការសម្រាកព្យាបាលផ្នែ ICU នៅមន្ទីរពេទ្យ Gleneagles នៃប្រទេសិង្ហបុរី គឺមានបំពាក់​ជាមួយឧបករណ៍ទំនើប​ចុងក្រោយ ដូចជា ម៉ាស៊ីនជំនួយសម្រាប់ការដកដង្ហើម (Mechanical ventilators) ដែលគេប្រើប្រាស់​សម្រាប់អ្នកជំងឺ ដែលមានស្ថានភាពធ្ងន់ធ្ងរ​ ពិបាកក្នុងការដកដង្ហើម។ ម៉ាស៊ីនលាងឈាម (Dialysis Machine) មានតួនាទីដូចទៅនឹង​តម្រង់នោមសិប្បនិម្មិត ហើយគេប្រើប្រាស់វា​សម្រាប់​ការលាងសម្អាត​នូវកាកសំណល់ និងជាតិពុលផ្សេងៗ ដែលមាននៅក្នុងឈាម។ លើសពីនេះ នៅក្នុងបន្ទប់ ICU ក៏មានការបំពាក់នូវឧបករណ៍ពិនិត្យ​អេកូ និងថត X-Ray ផងដែរ។

ទន្ទឹមនឹងមានឧបករណ៍ទំនើប សមត្ថភាព​របស់ក្រុមគ្រូពេទ្យ ក៏ជាកត្តាសំខាន់ ដែលមិនអាចខ្វះបាន ​សម្រាប់ការងារ​ផ្នែក​សង្គ្រោះបន្ទាន់។ តួយ៉ាង នៅមន្ទីរពេទ្យ Gleneangle ​ក្រុមវេជ្ជបណ្ឌិត​​សុទ្ធសឹង​ទទួល​បានការបំពាក់បំប៉នជំនាញ វិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធន៍យូរឆ្នាំ ហើយពួកគេ​ធ្វើការងារជាក្រុម រង់ចាំពិនិត្យ​តាមដាន និងវាយតម្លៃអំពីស្ថានភាព​របស់អ្នកជំងឺ ដើម្បីពន្យល់ប្រាប់​ទៅកាន់ក្រុមគ្រួសារយ៉ាងល្អិតល្អន់បំផុត។

លោកវេជ្ជបណ្ឌិត Kenneth Chan បានគូសបញ្ជាក់ថា វេជ្ជបណ្ឌិត​នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ គឺមានធ្វើការងារ​ទៅតាមជំនាញផ្សេងៗគ្នា ហើយការថែទាំអ្នកជំងឺទៀតសោត គឺត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយ គិលានុបដ្ឋាយិកាម្នាក់ ត្រូវមើលថែអ្នកជំងឺតែម្នាក់ប៉ុណ្ណោះ។

បច្ចុប្បន្ន នៅមន្ទីរពេទ្យ Gleneagles នៃប្រទេសសិង្ហបុរី មានទទួលអ្នកជំងឺមកពីប្រទេសជាច្រើន​​នៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ បើតាម​លោកវេជ្ជបណ្ឌិត Kenneth មុននឹងទទួលយកអ្នកជំងឺមកសម្រាកព្យាបាល​នៅផ្នែកសង្គ្រោះបន្ទាន់ លោកតែងតែធ្វើការ​ទៅលើរបាយការណ៍​សុខភាព​របស់អ្នកជំងឺជាមុនសិនមុន ហើយពេលខ្លះ​​​ក៏មានការណាត់ជួបតាមប្រព័ន្ធវីដេអូ Zoom ដើម្បីបានឃើញផ្ទាល់ពីស្ថានភាពអ្នកជំងឺ។ លើសពីនេះទៀត ខាងមន្ទីរពេទ្យ Gleneagles ក៏មានការផ្ដល់នូវ​​ការប៉ាន់ស្មាន​នូវតម្លៃនៃការព្យាបាល​ជាមុនផងដែរ ដើម្បីអាចឲ្យ​ក្រុមគ្រួសារអ្នកជំងឺដឹងជាមុន អំពីការចំណាយនានា​អំឡុងពេលព្យាបាល និងស្នាក់នៅ ដ្បិតថាវាជាផ្នែកមួយសំខាន់ណាស់ ដែលជួយឲ្យ​ក្រុមគ្រួសារអ្នកជំងឺអាចត្រៀមខ្លួនរួចរាល់​សម្រាប់​ការព្យាបាល។

ចំពោះអ្នកជំងឺពីក្រៅប្រទេស ដែលត្រូវបានព្យាបាល និងមានស្ថានភាពធូរស្រាលហើយ ខាងមន្ទីរពេទ្យ​សិង្ហបុរី Gleneagles ក៏មានការរៀបចំឯកសារអនុញ្ញាតឲ្យ​អ្នកជំងឺអាចចេញពីមន្ទីរពេទ្យ​ និងសម្រាកព្យាបាលបន្ដ​​នៅមន្ទីរពេទ្យ​ក្នុងប្រទេសកំណើតវិញផងដែរ ហើយវាគឺជាផ្នែកមួយជួយសម្រួលបន្ទុកចំណាយ​របស់ក្រុម​គ្រួសារអ្នកជំងឺ។ ​

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត Kenneth Chan បានគូសបញ្ជាក់ថា ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ជំងឺផ្លូវដង្ហើម បេះដូង និងតម្រង់នោម សូមធ្វើការពិគ្រោះយោបល់ជាមួយ​វេជ្ជបណ្ឌិត ដែលមានជំនាញ វិជ្ជាជីវៈច្បាស់លាស់ ដើម្បីធ្វើការព្យាបាលឲ្យបាន​ទាន់ពេលវេលា ឬអាចទំនាក់ទំនងទៅកាន់មន្ទីរពេទ្យ Gleneagles ដោយផ្ទាល់ក៏ ក្រុមគ្រូពេទ្យ​របស់មន្ទីរពេទ្យ​នឹងរង់ចាំទទួលការប្រឹក្សាសម្រាប់​លោកអ្នកគ្រប់ពេលវេលា។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​ប្រឹក្សា និង​ការ​ណាត់ជួប​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​សិង្ហ​បុរី Gleneagles លោក​អ្នក​អាច​ទំនាក់ទំនង​ទៅ​កាន់​ការិយាល័យ IHH Healthcare Singapore – Cambodia Office ដោយ​ផ្ទាល់​តាម​រយៈ​លេខ​ទូរ​សព្ទ​៖ 098 531 911ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​៖

https://www.facebook.com/IHHHealthcareSingaporeKH




អត្ថបទបន្ទាប់


ក្រសួងហិរញ្ញវត្ថុវៀតណាម នឹងពិចារណាយកពន្ធការជួញដូរមាស ដើម្បីកាត់បន្ថយតម្រូវការ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក ង្វៀន ឌុក ជី (Nguyễn Đức Chi) បានអះអាងកាលពីពេលថ្មីៗថា ក្រសួងហិរញ្ញវត្ថុនឹងចាប់ផ្តើមដំណើរការសិក្…

ថៃនឹងភ្ជាប់ផ្លូវដែកជាមួយឡាវ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងទេសចរណ៍

រដ្ឋាភិបាលថៃ និងឡាវ ដែលជាប្រទេសក្បែរខាងនឹងគ្នា នឹងតភ្ជាប់ផ្លូវដែកជាមួយគ្នារវាងទីក្រុងបាងកកជាមួយទីក្រុងវៀងចន្ទន៍ នៅក្នុងអំឡុងខែកក្កដា មុខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ