Advertisement
អត្ថបទពាណិជ្ជកម្ម!

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី SGMC តម្លៃវិនិយោគ ៨ លានដុល្លារ បើកដំណើរការ​នៅកម្ពុជា​ហើយ !


ក្រោយពីបានចូលមកសិក្សាទីផ្សារនៅប្រទេសកម្ពុជា អស់មួយរយៈរួចមក នៅទីបំផុត មជ្ឈមណ្ឌលវេជ្ជសាស្ត្របែបទំនើបរបស់សិង្ហបុរី SGMC បានបើកដំណើរការមជ្ឈមណ្ឌលរបស់ខ្លួននៅរាជធានីភ្នំពេញហើយ ដោយដំណាក់កាលដំបូងនេះបានចំណាយទុនអស់ប្រមាណ ៨លានដុល្លារអាមេរិក។ បើតាមអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនេះ បញ្ជាក់ថា គ្រោងនឹងពង្រីកបន្ថែមសាខានៅតាមបណ្ដាខេត្តសក្ដានុពលជាច្រើនទៀតផងដែរ។
ភ្ញៀវ​ដែលបាន​ចូលរួម​ក្នុងកម្មវិធី​សិក្ខាសាលា​អំពី​សុខភាពរបស់​មជ្ឈមណ្ឌលវេជ្ជសាស្ត្រ​សិង្ហបុរី SGMC
ដោយ
Advertisement

ថ្នាក់ដឹកនាំជាន់​ខ្ពស់​ នៃមជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរីនេះ បានឲ្យដឹងថា ដោយមើលឃើញថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ប្រជាជនកម្ពុជា​តែងតែធ្វើដំណើរ​ចាកចេញទៅពិនិត្យ សុខភាព​នៅក្រៅប្រទេស ជាពិសេសនៅ​ក្នុង​ប្រទេស​ជិតខាងដូចជា ប្រទេសថៃ សិង្ហបុរីជាដើម នោះ បានជំរុញឱ្យ​វិនិយោគិន​សិង្ហបុរី​សម្រេច​បោះទុន​វិនិយោគ​នៅកម្ពុជា​លើសេវា​វេជ្ជសាស្រ្ត​កម្រិត​មូលដ្ឋាន។

តាមការឲ្យ​ដឹងពីលោក អេនថូនី អគ្គនាយក​នៃមជ្ឈមណ្ឌល​វេជ្ជសាស្រ្ដ​សិង្ហបុរី(SGMC) នៅរយៈពេល​៣០ខែ ក្រោយពីដំណើរ​ការ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ដសិង្ហបុរី(SGMC)នៅរាជធានីភ្នំពេញហើយ ក្រុមហ៊ុន​​មាន​គម្រោងនឹង​បើសាខា​នៅខេត្តព្រះសីហនុ និងសៀមរាប​ ដែលជាខេត្ត​មានសក្តានុពល​បន្តទៀត។

លោក អេនថូនី អគ្គនាយកនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី SGMC (ហេង ភារម្យ)

លោក អេនថូនី អគ្គនាយក​នៃមជ្ឈមណ្ឌល​វេជ្ជសាស្រ្ដ​សិង្ហបុរី(SGMC)បានថ្លែងថា មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស្ដង់ដារ​សិង្ហបុរីនេះ នឹង​ចូល​រួមជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​កាត់បន្ថយ​ការចំណាយ​ថ្លៃធ្វើដំណើរ ការស្នាក់នៅ និងការចំណាយផ្សេងៗ ក្នុង ការចេញ​ទៅព្យាបាល​នៅក្រៅប្រទេស។

លោក អេនថូនី បានបន្ថែមថា ចំពោះតម្លៃ​នៃសេវា​ពិនិត្យ​ជំងឺទូទៅ និងការព្យាបាល​កម្រិត​ស្រាល​ផ្សេងៗ គឹមានតម្លៃ​ត្រឹមតែ​ពាក់កណ្តាល​នៃតម្លៃ​នៅប្រទេស​សិង្ហបុរីប៉ុណ្ណោះ ដែលគឺពិត​ជាអាចជួយសន្សំ​សំចៃ​ថវិកា​របស់ពលរដ្ឋ​ខ្មែរ​បានច្រើន រួមជាមួយ​នឹងថ្លៃ​ធ្វើដំណើរ ការស្នាក់នៅ និងចំណេញ​ពេលវេលា​ផងដែរ។

ឧបករណ៍​វេជ្ជសាស្ត្រ នៅក្នុង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រសិង្ហបុរី SGMC (ហេង ភារម្យ)

ក្នុងនាមជា​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់ទូទៅ និងវះកាត់​ពោះវៀនធំ នៃមន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី​ លោក ជូណាថាន់ ជាវេជ្ជបណ្ឌិត​ម្នាក់​ក្នុងចំណោម​វេជ្ជបណ្ឌិតជំនាញ ៣នាក់នៅ​សិង្ហបុរី នឹងប្រើជំនាញ​របស់ខ្លួន​ដើម្បីបម្រើ​សេវាវេជ្ជសាស្រ្តមួយ ដែលមាន​គុណភាព​ដល់ពលរដ្ឋខ្មែរ ឲ្យ​ដូចនឹង​ប្រទេស​សិង្ហបុរីដែរ។

មជ្ឈមណ្ឌល​វេជ្ជសាស្រ្ដ​សិង្ហបុរី(SGMC)នេះ មានទីតាំង​នៅផ្សារ​ទំនើប Bridge Mall ក្នុងអគារ The Bridge  ក្នុងរាជ​ធានីភ្នំពេញ ដោយមជ្ឍមណ្ឌលនេះ​នឹងក្លាយជា​ទីតាំងផ្តល់​សេវាពិនិត្យ​និងកម្រិត​ស្រាល​តែប៉ុណ្ណោះ តែ បើ​សិនជាមានការវះ​កាត់​កម្រិតធ្ងន់នឹងបញ្ជូន​ទៅកាន់​ប្រទេស​សិង្ហបុរី៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផលិតផលកសិកម្មកម្ពុជា ៦ មុខ ត្រូវបានបើកផ្លូវសម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន នៅពេលខាងមុខ!

ព័ត៌មាន
ផលិតផលកសិកម្មរបស់កម្ពុជា ចំនួន ៦មុខ រួមមាន ផ្លែស្វាយស្រស់ ផ្លែមៀនប៉ៃលិន ម្រេច ផ្លែស្រការនាគ ផ្លែដូងក្រអូប និង ទឹកមាត់ត្រចៀកកាំ ជាដើម ត្...

អ្នក​កាសែត​ទៅ​មើល​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម, ស្វាគមន៍​ដោយ​ឡាន​ស៊ីរ៉ែន​បើក​ផ្លូវ, ក្រុម​តន្រ្តី​កម្សាន្ត​និង​ម្ហូប​គ្រឿង​សមុទ្រ​ស្រស់ៗ

ព័ត៌មាន
បើក​ផ្លូវ​ដោយ​ឡាន​ស៊ីរ៉ែន​និង​ស្វាគមន៍​ដោយ​ក្រុម​តន្រ្តី​និង​ម្ហូប​គ្រឿង​សមុទ្រ​ស្រស់ៗ ក្រសួង​ការពារ​ជាតិ​បាន​នាំ​អ្នក​សារព័ត៌មាន​ទៅ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ