សុខាភិបាល​កម្ពុជា

នាយក​រដ្ឋមន្រ្តី​សុំ​ឱ្យ​មន្ទីរពេទ្យ កុំ​ដណ្តើម​អ្នក​ជំងឺ​គ្នា


នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នៅថ្ងៃ​ចន្ទ ទី១៦ ខែ​ធ្នូ​នេះ បាន​សុំ​ឱ្យ​មន្ទីរ​ពេទ្យ​ឯកជន​ទាំងអស់ កុំ​ដណ្តើម​អ្នក​ជំងឺ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ដែល​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​គ្រូពេទ្យ​ទាំង​អស់ កុំ​គិត​ពី​លុយ​ធំ​ជាង​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ។
សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​បាន​អំពាវនាវ​សុំ​កុំ​ឲ្យ​មន្ទីរពេទ្យ​ដណ្ដើម​អ្នកជំងឺ​គ្នា។ រូបភាព ហេង ភារម្យ
ដោយ

សម្តេច ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និសិ្សត ដូច្នេះ​ថា “យើង​មាន​ទាំង​រដ្ឋ យើង​មាន​ទាំង​ឯកជន ក៏​ប៉ុន្តែ សុំ​កុំ​ដណ្តើម​អ្នក​ជំងឺ​គ្នា ប៉ុន្តែ បើ​ដណ្តើម​អ្នក​ជំងឺ​គ្នា សុំ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​ដើម​ដល់​ចប់។”

សម្តេច​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ផង​ដែរ​ថា កន្លង​មក នៅពេល​ដែល​អ្នក​ជំងឺ​ចូល​ដល់​ស្ថានភាព​សង្រ្គោះ​លែង​បាន មន្ទីរពេទ្យ​ឯកជន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ ហើយ​ជា​លទ្ធផល អ្នក​ជំងឺ​ក៏​ស្លាប់​នៅឯ​មន្ទីរពេទ្យ​រដ្ឋ ហើយ​ក៏​មាន​ការ​រិះគន់​ផង​ដែរ។

សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ដូច្នេះ​ថា ”មន្ទីរពេទ្យ​ឯកជន​ដណ្តើម​អ្នក​ជំងឺ​ទៅ​មើល ដល់តែ​ពេល​សង្រ្គោះ​លែង​បាន ថា​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ អាហ្នឹង​បាន​រស់ ទៅ​ដល់​ងាប់​នៅ​មន្ទីរពេទ្យ​រដ្ឋ ជេរ​បណ្តោយ។”

សម្ដេច ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​ទាំងអស់​ គោរព​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ ដោយ​ត្រូវ​គិត​ពី​តម្លៃ​ជីវិត​មនុស្ស​ធំ​ជាង​លុយ ទោះបី​ប្រជា​ពលរដ្ឋ​ដែល​មក​ព្យាបាល​ជំងឺ​គ្មាន​ប្រាក់​ក៏​ដោយ ហើយ​ត្រូវ​ពិនិត្យ​ព្យាបាល​ជូន​ពួកគាត់ ជាមួយ​ពាក្យ​សម្ដី​សមរម្យ។

សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍​​ដូច្នេះ​ថា “រឿង​លុយ រឿង​កាក់​ទុក​ក្រោយ ធ្វើ​យ៉ាងម៉េច​ព្យាបាល​ជំងឺ ដោះស្រាយ​បញ្ហា ការព្យាបាល​ឱ្យ​គាត់​សិន ហើយ​កុំ​ឃើញ​ថា គាត់​អត់​មាន​ប្រាក់ បញ្ជូន​គាត់​ទៅ​កន្លែង​ផ្សេង»៕




អត្ថបទបន្ទាប់


ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនឈានដល់ការសម្រេចដំណាក់កាលដំបូង

ព័ត៌មាន
បណ្តាប្រជាជនទូទាំងសកលលោក ទាំងអ្នកសេដ្ឋកិច្ច ទាំងអ្នកនយោបាយ ដែលបានទន្ទឹងរង់ចាំមើល លទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចទាំង …

១១ខែ ឆ្នាំ២០១៩ ចំណូលពន្ធដារកើនដល់ជាង ២.៦០០ លានដុល្លារអាមេរិក

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាមានតួនាទីប្រមូលចំណូលចូលរដ្ឋនោះ នៅរយៈពេល១១ ខែនៅឆ្នាំ ២០១៩នេះ បានប្រមូលចំណូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ